ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុន ស៊ី អេស អេហ្គ្រីខលឆឺរ័ល ឌីវេឡុបម៉ិន ក្នុងគោលបំណងផ្តល់សេវាឥណទានកសិកម្មដើម្បីគាំទ្រប្រជាកសិករ និងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងនៅការិយាល័យរបស់ធនាគារហត្ថានាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និងលោក ហួរ ស្រេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី អេស អេហ្គ្រីខលឆឺរ័ល ឌីវេឡុបម៉ិន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំង ២៕ រូបថត សហការី