ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា «យុទ្ធនាការ ១+២ ជួយដល់មណ្ឌលសុខភាពក្នុងរដូវកាលកូវីដ១៩» ដើម្បីរួមចំណែកការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងភូមិភាគប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេសនៅថ្ងៃតែមួយព្រមៗគ្នាគឺថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០។ មណ្ឌលសុខភាពទាំង ១០ ដែលបានជ្រើស ក្នុងចំណោមខេត្តក្រុង រួមមាន ខេត្តកណ្តាល ត្បូងឃ្មុំ បាត់ដំបង សៀមរាប តាកែវ ខេត្តកំពង់ឆ្នាំង កំពង់ចាម ក្រចេះ និង ខេត្តស្វាយរៀង។ ចំពោះសម្ភារដែលបរិច្ចាគដល់មណ្ឌលសុខភាពទាំង ១០ រួមមាន ម៉ាស់ការពារចំនួន ៥០០ ប្រអប់ សាប៊ូលាងដៃចំណុះ ៥០០ មិល្លីលីត្រចំនួន ១៦៨០ ដប និងជែលលាងដៃចំណុះ ៥០០ មិល្លីលីត្រចំនួន ១៨០០ ដប។ សម្ភារដែលបានបរិច្ចាគនេះ គឺបានមកពីសាច់ប្រាក់ដែលបានបរិច្ចាគដោយបុគ្គលិករបស់ក្រុមហ៊ុនទាំង ៣ របស់ក្រុមហ៊ុន Phillip Capital (រួមមាន ធនាគារ ហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព) និង ដាក់បន្ថែម ២ ដងដោយធនាគារ ហ្វីលីព លើសាច់ប្រាក់ដែលបានបរិច្ចាគ៕ រូបថត សហការី