ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន រៀបចំកម្មវិធី រ៉ូដសូ ដើម្បីបង្ហាញដល់សាធារណជន មុនការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ (IPO) របស់ខ្លួន ដែលបានគ្រោងទុក។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានធ្វើបទបង្ហាញដល់វិនិយោគិនសក្តានុពល និងភាគីពាក់ព័ន្ធដទៃទៀតនៅក្នុងកម្មវិធីរ៉ូដសូដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នៅក្នុងកម្មវិធីនោះក៏មានវាគ្មិនជាច្រើនរូបផ្សេងទៀតមកពីឧស្សាហកម្មនេះបានចែករំលែកទស្សនៈរបស់ពួកគេអំពី IPO ផងដែរ។ ធនាគារ អេស៊ីលីដា នឹងក្លាយជាធនាគារពាណិជ្ជទី ១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា៕ រូបថត សហការី