ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាបានប្រកាសជាសាធារណៈស្តីអំពីពិធីដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់រវាងធនាគារទាំង ២ កាលពីថ្ងៃទី ១៥ ខែមករា។ កិច្ចសហប្រតិបត្តិការនេះនឹងធ្វើឲ្យសេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់របស់ស្ថាប័នទាំង ២ កាន់តែទូលំទូលាយថែមទៀត ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការធនាគារទាំង ២ ឱ្យកាន់តែទំនើប និងប្រកបដោយប្រសិទ្ធភាព៕ រូបថត ហេង ជីវ័ន