មជ្ឈមណ្ឌលជាតិត្រួតពិនិត្យ គុណភាព ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ (NICE) និងវិទ្យាស្ថានជាតិ សុវត្ថិភាព និងពន្លត់អគ្គិភ័យ (NFAC) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៧ ខែមករា នៅអគារលេខ ៨០ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មជ្ឈមណ្ឌលទាំង ២ នេះគឺស្ថិតនៅក្រោមការណែនាំ និងគ្រប់គ្រងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុន ខេមបូឌាន ហ្វែរវីន អ៊ីនធើប្រាយ ខមភេនី លីមីធីត (CFE) គឺជាប្រតិបត្តិករ។
ពិធីនេះទទួលបានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងលោកឧកញ៉ា វ៉ាង គិតមែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន CFE។ ទន្ទឹមនឹងនេះ ក៏មានភ្ញៀវកិត្តិយស និងមន្ត្រីប្រមាណ ១៥០ នាក់មកពីក្រសួងមហាផ្ទៃបានចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ៕ រូបថត ហេង ជីវ័ន