Content image - Phnom Penh Post

សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort, សាលា Alliance Française សៀមរាប និង​សមាគម Sound of Angkor បានរួម​គ្នា​រៀបចំ​ពិធី​លៀង​សាយភោជន សប្បុរសធម៌​មួយ​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មូលនិធិ​ព្រះអង្គម្ចាស់ក្សត្រី​នរោត្តម​បុប្ជាទេវី​។ នៅក្នុង​ពិធី​នោះ​វិចិត្រករ ហៃ ចឿម បាន​គូរគំនូរ​ឲ្យ​ភ្ញៀវ​ទស្សនា ហើយ​ចំណូល​ដែល​បាន​មកពី​ការលក់​ស្នាដៃ​សិល្បៈ​នេះ​នឹងត្រូវ​បរិច្ចាគ​ទៅ​មូលនិធិ ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ តន្ត្រីករ លោក Patrick Kersalé បាន​ថ្វាយ​ពិណ​បុរាណ​ចំនួន​ ២ ​ដល់​អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ តេហ្សូ ដែល​នឹង​ត្រូវដាក់​ដេញថ្លៃ​ដើម្បី​រៃអង្គាស​ថវិកា​ផងដែរ​។ នៅក្នុង​ពិធី​នោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ប្រមាណ​ ៤០ ​នាក់​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ​៕ រូបថត សហការី