Content image - Phnom Penh Post

ថ្ងៃទី​ ២៧ ​ខែ​តុលា​ឆ្នាំ​ ២០២០ គឺជា​ថ្ងៃ​ខួប​គម្រប់​ ១ ​ឆ្នាំ​របស់​ realme ដែលជា​ម៉ាក​ផ្តោត​ទៅ​លើ​កម្លាំង​ម៉ាស៊ីន​ខ្លាំង រចនាបទ​ទាន់សម័យ និង​ការហ៊ាន​ឆ្ពោះ​ទៅ​មុខ​នៅក្នុង​ទីផ្សារ​កម្ពុជា​។ ​ហើយ​ក្នុងនាម​ជា​ម៉ាក​បច្ចេកវិទ្យា​ដ៏ពេញនិយម​ដែលមាន​អាយុកាល​វ័យក្មេង​មួយ​ដែលមាន​ស្មារតី​ “​ហ៊ាន​ឆ្ពោះ​ទៅ​មុខ​” យកចិត្ត​ទុកដាក់​លើ​ការធ្វើឱ្យ​ប្រសើរ​ឡើង​ផលិតផល​ផ្តល់​ជូន​អ្នកប្រើប្រាស់​នៅក្នុង​ឧស្សាហកម្ម​នេះ​នូវ​ចម្លើយ​ដ៏ពេញចិត្ត​។ ​ទន្ទឹម​នឹង​នេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ ១ ​ឆ្នាំ​នៃ​ការចូលមក​ទីផ្សារ​កម្ពុជា realme ក៏មាន​ប្រូម៉ូសិន​ពិសេស​ដើម្បី​តបស្នង​ការស្រលាញ់​ និង​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​ផងដែរ​។

ចាប់តាំងពី​ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ​ ២០១៩ realme ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ៧ ក្នុងចំណោម​ម៉ាក​ស្មាតហ្វូន​ទូទាំង​ពិភពលោក និង​បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅក្នុង​ទីផ្សារ​ចំនួន​ ៦១ ​នៅ​ទូទាំង​ពិភពលោក​។ ​ចាប់តាំងពី​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ realme ​បាន​អនុវត្ត​បេសកម្ម​ដ៏សំខាន់​មួយ​នៃ​ការក្លាយ​ខ្លួន​ជា​អ្នក​នាំមុខ​បច្ចេកវិទ្យា​ដែល​ពេញនិយម​ជាមួយ​ឆន្ទៈ​ត្រូវតែ​ជោគជ័យ​របស់ខ្លួន​។ realme នាំមក​នូវ​បច្ចេកវិទ្យា​លំដាប់ Flagship បំពាក់​លើ​ទូរស័ព្ទ​របស់​ខ្លួន​ដែល​មាន​តម្លៃ​សមរម្យ​ទៅកាន់​យុវវ័យ​។ ដូច្នេះហើយ អ្នកប្រើប្រាស់​កាន់តែ​ច្រើន​អាច​ទទួល​យក​បទពិសោធន៍​កាន់តែ​ប្រសើរ​។ បច្ចេកវិទ្យា​ឈានមុខ​គេ​ធ្វើឲ្យ realme បាន​ក្លាយ​ជា​យីហោ​ទូរស័ព្ទ​ចល័ត កំពូល​ទី​​ ៤ ​នៅ​កម្ពុជា​យ៉ាង​ឆាប់រហ័ស​។

ក្នុងនាម​ជា​ "​អ្នក​នាំមុខគេ​" ខាង​បច្ចេកវិទ្យា realme បាន​នាំមុខគេ​ក្នុង​ការបញ្ចេញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​មុខងារ​ពិសេសៗ​ដូចជា បច្ចេកវិទ្យា​សាកថ្ម​លឿន 125w UltraDart មុខងារ​ថត​ហ្វូង​ផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់​ដែល​ស្ថិត​ក្នុង​តម្លៃ​សមរម្យ ដើម្បី​លើកកម្ពស់​វឌ្ឍនភាព​រួម​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​។ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា realme បាន​បញ្ចេញ​ស្មាតហ្វូន​លំដាប់​កំពូល 5G realme X50 Pro បំពាក់​ដោយ​បច្ចេកវិទ្យា​សាកថ្ម​លឿន 65W SuperDart និង realme C12 ដែល​បំពាក់​ដោយ​ថាមពល​ថ្ម​ធំ 6000mAh ដំបូងបង្អស់-ល-​។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​ realme ដែលជា​អ្នក​នាំមុខគេ​ខាង​បច្ចេកវិទ្យា តែងតែ​ជម្នះ​រនាំង​តម្លៃ និង​បំបែក​ទម្លាប់​នៃ​ការកំណត់​តម្លៃ​ស្មាតហ្វូន​ដែល​ធ្វើ​ឲ្យ​យុវវ័យ​ដែល​មាន​ថវិកា​ស្តួចស្តើង​អាច​ទទួលយក​បទពិសោធន៍​បច្ចេកវិទ្យា​ទំនើប​ជាមួយ​ស្មាតហ្វូន​ស្ថិត​ក្នុង​តម្លៃ​ទាប​។ បើ​និយាយ​ពី​ការសាក​ថ្ម realme ​បាន​នាំយក​បច្ចេកវិទ្យា​សាកថ្ម​លឿន 65W SuperDart Charge ​ដែលមាន​នៅលើ​ស្មាតហ្វូន​លំដាប់​កំពូល​មក​បំពាក់​នៅលើ realme 7 Pro ​ដែល​មាន​តម្លៃ​ក្នុង​ចន្លោះ​ពី 300-400 ដុល្លារ​តែប៉ុណ្ណោះ​។ បើ​និយាយ​ពី​ការថតរូប realme 7 ស៊េរី ធ្វើឲ្យ​គ្រាប់​គ្នា​កាន់តែ​ចង់​បាន​កាមេរ៉ា​ 64MP ៤ ​គ្រាប់​របស់​វា ។

ក្រៅពី​នេះ realme ​បាន​ប្រកាស​នៅ​យុទ្ធសាស្ត្រ​ផលិតផល ​“1+4+N”​ សម្រាប់​ផលិតផល AIoT ecosystem ជាមួយ​ស្មាតហ្វូន​ជា​ស្នូល​សំខាន់​ក្នុង​ការបើក​ទីផ្សារ​សម្រាប់​ឆ្នាំ​ដំបូង​នៃ​ផលិតផល AIoT ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បាន​បង្កើត​នូវ​ភាព​ពេញនិយម​សម្រាប់​យុវវ័យ​។
នាពេល​បច្ចុប្បន្ន​នេះ realme បាន​ប្តេជ្ញាចិត្ត​បង្កើត​នូវ AIoT ecosystem ដែលមាន​ភាពពេញលេញ​។ វា​បាន​នាំមក​នូវ​ផលិតផល​ AIoT ជាច្រើន​ដូចជា​នាឡិកា​ឆ្លាតវៃ និង​ឧបករណ៍​សម្លេង​ឆ្លាតវៃ​។ បន្តិច​ម្តងៗ realme នឹង​ផលិត​ផលិតផល​ឆ្លាតវៃ​ជាមួយ​ការរចនា​កាន់តែ​ស្រស់ស្អាត​ទាន់សម័យ និង​មាន​មុខងារ​ពិសេសៗ គ្រប់​កម្រិត​តម្លៃ​ដែល​ធ្វើឲ្យ​ជីវិត​របស់​យុវវ័យ​កាន់តែ​ស្រស់បំព្រង​។ ទើបតែ​នៅក្នុង​ខែវិច្ឆិកា realme ត្រៀម​នឹង​នាំយក​នូវ​នាឡិកា​វៃឆ្លាត​ថ្មី​ដែល​កាន់​ថ្ម​បានយូរ Leap to Next Generation​។

Realme ​ដែលមាន​អាយុកាល​ត្រឹម​ ១ ​ឆ្នាំ​កំពុងតែ​មាន​ការលូតលាស់​ម្តង​បន្តិចៗ​នេះ​ក៏​ដោយសារ​តែ​ស្មារតី “​ហ៊ាន​ឆ្ពោះ​ទៅ​មុខ​” ​ផលិតផល​ realme ​ដែល​មាន​បច្ចេកវិទ្យា​ថ្មី និង ពេញនិយម​នឹង​បន្ត​បង្កើតឡើង​កាន់តែ​ច្រើន​។ ​មិនយូរ​ប៉ុន្មាន​ផលិតផល​ realme ​នឹង​ក្លាយជា​ចំណែក​មួយ​នៅក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​ដែល​មិនអាច​ខ្វះ​បាន​របស់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​៕