ខណៈថ្ងៃឈប់សម្រាកដើម្បីសងជំនួសថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតជិតចូលមកដល់អ្នកដំណើរដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងទីរួមខេត្តកំពង់ធំគួរចូលទទួលទានអាហារខ្មែរពិតៗដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋានមាតុភូមិ ដែលមានបរិយាកាសដ៏ស្រស់បំព្រង និងសេវាកម្មដ៏កក់ក្តៅ។ អតិថិជនអាចស្រមៃឡើងវិញអំពីភាពរុងរឿងនៃអតីតកាលនៃសម័យអង្គរនៅពេលពួកគាត់រីករាយជាមួយនឹងមុខម្ហូបខ្មែរពិតៗដែលផ្សំដោយគ្រឿងទេសក្នុងស្រុកស្រស់ៗ ជាពិសេសត្រីស្រស់ៗដែលយកមកពីបឹងទន្លេសាបនៅក្បែរនោះ៕ រូបថត សហការី