Content image - Phnom Penh Post

ភ្នំពេញ​: ក្រោយ​ពេល​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ថា​ជា​ម៉ាក​ទូរស័ព្ទ​ដែលមាន​ការលក់​ដាច់ និង​មាន​អ្នកគាំទ្រ​ច្រើន​ជាងគេ​នៅ​កម្ពុជា ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO បានដាក់​សម្ពោធ​ស្មាតហ្វូន​លំដាប់​កំពូល OPPO Find X2 Pro ដែល​ទ្រទ្រង់​បច្ចេកវិទ្យា​ 5G ​លើកដំបូង​របស់ខ្លួន នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី 07 មីនា 2020​។

វត្តមាន​ស្មាតហ្វូន​ស៊េរី​ថ្មី OPPO Find X2 Pro លើក​នេះ​ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ភ្ញៀវកិត្តិយស និង​ដៃគូ​សហការ​ខកបំណង​ឡើយ​ជាមួយ​នឹង​រូបរាង​ល្អឥតខ្ចោះ អេក្រង់​ទំនើប​ឆ្លាតវៃ កាមេរ៉ា​ថតរូប​វីដេអូ​កម្រិត​អាជីព បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​ទាន់​ចិត្ត និង​ជាពិសេស​អាច​ទ្រទ្រង់​បច្ចេកវិទ្យា​ 5G ​ថែម​ទៀតផង​។

ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ OPPO Find X2 Pro លោក រីន ពេជ្រមុនី អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​ផ្តល់នូវ​បទពិសោធន៍​ដ៏ទូលំទូលាយ​ដល់​អ្នកប្រើប្រាស់​របស់​យើង OPPO កំពុង​ច្នៃប្រឌិត​ថ្មី​គ្រប់ផ្នែក​នៃ​ផលិតផល​របស់​យើង​ចាប់ពី​អេក្រង់ កាមេរ៉ា​ថតរូប ថាមពល​ថ្ម​ និង​បច្ចេកវិទ្យា​សាកថ្ម​លឿន និង​ការ​រចនា​រូបរាង​។ ភាពច្បាស់​ដំណើរការ​រលូន​ឥត​ទាក់ និង​កម្រិត​បង្ហាញ​មាន​ស្តង់ដារ​របស់​ស្មាតហ្វូន​លំដាប់​កំពូល OPPO Find X2 នឹង​ផ្តល់នូវ​អន្តរកម្ម​ចល័ត​ និង​បទពិសោធន៍​ដ៏ថ្មី​ស្រឡាញង​នៅក្នុង​យុគសម័យ​ 5G»​។

ជាមួយ​នឹង​ការរីកចម្រើន​ប្រព័ន្ធ Network នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា 5G អ្នកប្រើប្រាស់​អាច​ទទួល​បាន​មាតិកា​កាន់តែ​រហ័ស​ទាន់​ចិត្ត ប៉ុន្តែ​ពួកគេ​ចង់បាន​មាតិកា​ដែល​មាន​គុណភាព​ខ្ពស់ជាង​នេះ​។ ជូន​តាម​សំណូមពរ ស្មាតហ្វូន​ស៊េរី​ថ្មី OPPO Find X2 Pro នឹង​ជួយ​ឲ្យ​ការរស់នៅ​របស់​អ្នកប្រើប្រាស់​កាន់តែ​ប្រសើរឡើង​។

អ្នកស្រី ស៊ឹម ចាន់សុភក្ត្រ័ ប្រធាន​ផ្នែក​សេវាកម្ម​តម្លៃបន្ថែម និង​ឧបករណ៍​ទូរស័ព្ទ​នៃ​ក្រុមហ៊ុន Smart Axiata​បាន​ថ្លែង​នៅក្នុង​កម្មវិធី​តេស្ត​បច្ចេកវិទ្យា​ 5G ជាមួយ​និង​ការដាក់​សម្ពោធ ស្មាតហ្វូន OPPO Find X2 Pro នេះ​ថា​៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ និង​មោទនភាព​ចំពោះ​ក្រុមហ៊ុន OPPO ដែលជា​ដៃគូ​របស់​យើង​ក្នុង​ការខំ​សម្រិតសម្រាំង​ស្មាតហ្វូន​ដ៏ល្អ​ឯក​នេះ ជាពិសេស​វា​អាច​ប្រើ​ជាមួយ​បច្ចេកវិទ្យា​ 5G ដែល​មនុស្ស​ភាគច្រើន​ធ្លាប់បាន​ឭ និង​កំពុង​រង់ចាំ​ទទួល​បទពិសោធន៍​ពី​វា​»​។

សូមបញ្ជាក់ថា ក្រុមហ៊ុន OPPO និង ក្រុមហ៊ុន Smart Axiata ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ដាក់​ដំណើរការ​ការផ្ដល់ជូន កញ្ចប់​សេវាកម្ម Smart 4G សម្រាប់​ការជាវ​ស្មាតហ្វូន OPPO ។ Smart Axiata ​គឺជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដំបូង​គេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានរៀបចំ​កម្មវិធី​តេស្ដ​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​ដោយផ្ទាល់​លើ​បច្ចេកវិទ្យា​ 5G ។

សម្រាប់​ដើម​ឆ្នាំ​ 2020 ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​បានរួម​សហការ​គ្នា​តេស្ត​សាកល្បង​បច្ចេកវិទ្យា​ 5G ជាមួយនឹង​ស្មាតហ្វូន​ជំនាន់​ថ្មី OPPO Find X2 Pro ហើយ​បានបង្ហាញ​ជា​វិជ្ជមាន​នូវ​ល្បឿន​អ៊ីនធឺណែត ភាពរលូន​ឥត​ទាក់ ទោះបី​ជា​មាតិកា​ដូចជា រូបភាព ឯកសារ ហេ្គម វីដេអូ ខ្សែភាពយន្ត កម្រិត​ខ្ពស់​រហូតដល់​ទៅ 8K ក៏​ការ​ដូនឡោត​មាន​ល្បឿន​លឿន​ហួស​ស្មាន និង​ចំណាយ​ពេលវេលា​តិច​បំផុត​។

សរុបមក OPPO Find X2 Pro គឺជា​ស្មាតហ្វូន​លំដាប់​កំពូល​ដំបូងបង្អស់​ដែល​ប្រើប្រាស់​នូវ​បន្ទះ​ឈីប 5G ខ្នាត​កំពូល Snapdragon 865 អមដោយ​រ៉េម​យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ​ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយ​នឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វីដេអូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា​ 5G មាន​ថាមពល​ថ្ម 4260mAh ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​ 15 ​នាទី​បាន​ថាមពល 60%)​។ ជាពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68 ស្កេន​ក្រយៅដៃ​លើ​អេក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនាន់​ទី​ 6 ទាញ​ល្បឿន​អ៊ីនធឺណែត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos ​សម្លេង​បែប Stereo ពិរោះ​រណ្តំ​ចិត្ត​។

OPPO Find X2 Pro មានតម្លៃ​ត្រឹមតែ 1299$ ហើយ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​ធ្វើការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី 08 មីនា ដល់​ថ្ងៃទី 21 មីនា 2020 នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំង​ប្រទេស និង​ទទួលបាន​កាស BluetoothEncoFree, VOOC Flash Charge Power Bank 10000 mAh ​ស៊ីមស្មាត​លេខ​ពិសេស (Silver) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង រយៈពេល 52 សប្តាហ៍​ និង​ការធានា​ជា​អន្តរជាតិ (​ជួសជុល​នៅ​មជ្ឈមណ្ឌល​ជួសជុស​ទូរស័ព្ទដៃ​ OPPO ទូទាំង​ពិភពលោក​)៕