Content image - Phnom Penh Post

ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​ ៣០០ ​នាក់​បាន​ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច​ពិសេស​មួយ ដើម្បី​ស្វាគមន៍​ឯកឧត្តម​បណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​សប្តាហ៍​មុន​។ នៅក្នុង​ពិធី​ដ៏រីករាយ​នោះ​ក៏​មាន​កិច្ចពិភាក្សា​ និង​ការ​សួរ​សំណួរ​ជាច្រើន​ផងដែរ ទាក់ទង​ទៅនឹង​បំណុល​ជាតិ​របស់​ម៉ាឡេស៊ី ប្រព័ន្ធ​អប់រំ​រហូត​ដល់​ការធ្វើ​សមាហរណកម្ម​ពូជសាសន៍​។ នៅក្នុង​ពិធី​នោះ ក៏​មាន​វត្តមាន​លោកស្រី​បណ្ឌិត Siti Hasmah ភរិយា​លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រួម​នឹង​វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah និង​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម Husaini Mohd Hashim ផងដែរ​៕ រូបថត Jeff Tan and Yousos Apdoulrashim