សមាគមធនាគារនៅកម្ពុជា បានប្រគល់ស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ១៩ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ សមាគមធនាគារនៅកម្ពុជា បានបរិច្ចាកថវិកាចំនួន ១០,០០០,០០០ រៀល រួមជាមួយអង្ករ ២៣ តោន ត្រីខកំប៉ុង ១១២៩ កេស ម៉ាស់ចំនួន ៥៧០០ កេស ទឹកអាល់កុលលាងសម្អាតដៃ ២៧០០ ដប និងអាល់កុល ចំនួន ១២០០លីត្រ៕ រូបថត សហការី