PLMP Venture Capital.co.,Ltd និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានសហការគ្នារៀបចំកម្មវិធីប្រកួតជើងឯកលើកទី ១ សហគ្រាសធុនតូច និងមធ្យមកម្ពុជាកាលពីថ្ងៃទី ១៤ ខែតុលា ដើម្បីចូលរួមគាំទ្រ លើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីនោះមានសហគ្រាសធុនតូច និងមធ្យមចំនួន ១១ ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជ្រើសរើសចេញពី SMEs ជាង ២០០ ក្រុមហ៊ុន។ ជយលាភីចំនួន ៣ ក្រុមហ៊ុន នឹងទទួលបានប្រភពទុនរហូតដល់ ១ លានដុល្លារពី PLMP Venture Capital.co.,Ltd ដើម្បីពង្រីកអាជីវកម្ម និងសក្តានុពលនៃក្រុមហ៊ុនរបស់ខ្លួន។ សហគ្រាសធុនតូច និងមធ្យមដែលទទួលបានជយលាភីចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមហ៊ុន លីលី ផលិតនំស្រួយ លេខ ២ ក្រុមហ៊ុន អេអេភីគ្រុប និងលេខ ៣ បានទៅក្រុមហ៊ុន សាមបា ស្ទេកហោស៍៕ រូបថត ហ៊ាន រង្សី