Content image - Phnom Penh Post

សាលារៀន​អន្តរជាតិ​ទ្រូវីហ្សិន​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២០ បានរៀបចំ​ពិធី អបអរសាទរ​ខួប​លើក​ទី​ ១០៩ នៃ​ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា ឆ្នាំ​ ២០២០ ក្រោម​ប្រធានបទ​ «​មាន​សន្តិភាព​មាន​ការលើកកម្ពស់​សមភាព​យេនឌ័រ​» ដែល​ប្រធានបទ​នេះ​បាន​រំលេច​អំពី​គុណូបការៈ​នៃ​ «​សន្តិភាព​»​។ ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា​គឺជា​ព្រឹត្តិការណ៍​ដែលមាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​នារី​ទូទាំង​ពិភពលោក​ក៏ដូចជា​នារី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ គណៈ​គ្រប់គ្រង បុគ្គលិក​សិក្សា សិស្សានុសិស្ស បាន​ចូលរួម​អបអរសាទរ​ប្រកប​ដោយ​សេចក្តី​រីករាយ និង​មោទនភាព​។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ជំទាវ គីម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភ្ញៀវកិត្តិយស លោកគ្រូ-អ្នកគ្រូ​ក៏ដូចជា​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត​។ ពិធី​ដ៏រីករាយ​នេះ​ក៏មាន​ការសម្តែង​សិល្បៈ​ពី​សំណាក់​សិស្សានុសិស្ស​ផងដែរ​៕ រូបថត សហការី