ស្ថានទូតថៃនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធបានសហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ និងក្រុមហ៊ុនថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជាដើម្បីផ្តល់ជំនួយជួយជនរងគ្រោះដោយទឹកជំនន់។ សម្ភារចាំបាច់ច្រើនមុខត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលនឹងត្រូវចែកចាយទៅកាន់ខេត្តចំនួន ១៩ នៅទូទាំងប្រទេស។ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានវត្តមាននៅក្នុងពិធីផ្តល់ជូនអំណោយនោះ៕ រូបថត សហការី