កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៩ នៅឯការិយាល័យរបស់ក្រុមហ៊ុន Davitra Consulting Firm លោកស្រីវេជ្ជបណ្ឌិត Kosal Kaknika ដែលជាវេជ្ជបណ្ឌិតជំនាញផ្នែកកុមារបានចែករំលែកបទពិសោធរបស់លោកស្រីអំពីគន្លឹះថែទាំកុមារ និងផលប៉ះពាល់កុមារដល់អ្នកទើបតែបានក្លាយជាឪពុកម្តាយលើកដំបូង។ ឪពុកម្តាយដែលចាប់អារម្មណ៍ក្នុងការស្វែងយល់អំពីប្រធានបទនេះបានចូលរួមសិក្ខាសាលាកាលពីចុងសប្តាហ៍កន្លងទៅជាមួយក្រុមគ្រួសារ។
ពួកគេបានចែករំលែកអំពីកំហុសឆ្គងរបស់ពួកគេ និងអ្វីដែលបានធ្វើត្រឹមត្រូវ ក៏ដូចជាចែករំលែកអំពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបុត្រធីតារបស់ខ្លួន។ លើសពីនេះទៀតពួកគេក៏បានទទួលយកនូវគន្លឹះណែនាំដើម្បីថែទាំបុត្រធីតារបស់ពួកគេឲ្យបានត្រឹមត្រូវ និងមានសុខភាពល្អផងដែរ៕ រូបថតសហការី