កាលពីថ្ងៃទី ១៣ ខែកញ្ញា ឯកអគ្គរដ្ឋទូតបារាំងលោកជំទាវ Eva Nguyen Binh បានប្រារព្ធពិធីជប់លៀង (cocktail reception) នៅឯគេហដ្ឋានរបស់លោកជំទាវដោយភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍បណ្តាញដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ស្ត្រីអំពីកិច្ចប្រជុំស្តីពីស្ត្រីនៅប្រទេសសិង្ហបុរី ឆ្នាំ ២០១៩ ។
នៅក្នុងពិធីនោះក៏មានវត្តមានរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ Tina S Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។ ពិធីជប់លៀងនោះកាន់តែមានភាពអធិកអធមដោយមានការប្រគំតន្ត្រីពីតន្ត្រីករ Miwako Fujiwara និង Jennifer Bird ផងដែរ៕ រូបថត ហ៊ាន រង្សី