Content image - Phnom Penh Post

MG RX5 គឺជា​រថយន្ត​ប្រភេទ SUV ដែល​លក់ដាច់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​តម្លៃ​ដ៏សមរម្យ ដែលមាន​តម្លៃ​ចាប់ពី $37,000 ជាមួយនឹង​ការរចនា​ដ៏ស្រស់ស្អាត ទាន់សម័យ​ដោយ​ផ្តល់ជូន​នូវ​ប្រណីតភាព​នៃ​ផ្នែក​ខាងក្រៅ និង​ធំ​ទូលាយ​នៃ​ផ្នែក​ខាងក្នុង​រួម​នឹង​មុខងារ​ប្រើប្រាស់​យ៉ាង​ទំនើប​។ រថយន្ត MG RX5 គឺជា​ប្រភេទ​រថយន្ត​ប្រភេទ SUV ដែលមាន​ភាពទាក់ទាញ​បំផុត​នៅក្នុង​ជួរ​ថ្នាក់​របស់ខ្លួន ជាមួយ​នឹង​ការរចនា​ម៉ូដ​បែប​ឆើតឆាយ​ដែល​មើលទៅ​ពិតជា​ល្អ​សម្រាប់​ការបើកបរ​ក្នុង​ក្រុង​ និង​តាម​បណ្តា​ខេត្ត​។

នៅ​ឆ្នាំ​ ២០២១ រថយន្ត MG RX5 បាន​បន្ថែម​នូវ​ការរចនា​ថ្មី​នៃ​យ៉ាន់កង់​កាន់តែ​ស្រស់ស្អាត និង​មុខងារ​ឆ្លាតវៃ​មួយទៀត​គឺ​ឃ្លុប​ក្រោយ​អូតូ​ដែល​អាច​គ្រប់គ្រង​ និង​បញ្ផា​ពី​ចម្ងាយ​បាន​យ៉ាង​ងាយស្រួល​។ ការរចនា​ផ្នែក​ខាងក្រៅ​ដូចជា អំពូល LED និង​ប៉ាណាសំណាញ់​មុខ​ដ៏ស្រស់​សោភា​ដែល​បង្ហាញ​ពី​កម្រិត​ព្រីមៀរ​របស់​វា​។ ចំណុច​ពិសេស​តិចតួច​របស់​រថយន្ត MG RX5 ប៉ុន្តែ​អាចបង្កើត​ចំណាប់អារម្មណ៍​ដ៏ទាក់ទាញ​ដល់​អ្នកប្រើប្រាស់ ដែល​លោកអ្នក​អាច​រីករាយ​នឹង​ភាព​វៃឆ្លាត​ និង​គុណភាព​ខ្ពស់​ដោយ​រួមបញ្ចូល​គ្នា​នូវ​មុខងារ​ពិសេសៗ​ ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​របស់​អ្នក​ឱ្យ​កាន់តែ​ទាន់សម័យ​។

ដំណើរការ និង​សមត្ថភាព​របស់​រថយន្ត MG RX5 គឺ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​តួបូ​ចំណុះ 1.5T ដែល​ផ្តល់​កម្លាំង​ខ្លាំង 167hp និង 250Nm នៃ​កម្លាំង​រមួល ហើយ​វា​ក៏ផ្តល់​ថាមពល​តាមរយៈ​កង់​មុខ​។ សម្រាប់​កម្លាំង​អូសទាញ​គឺ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ សូម្បីតែ​ផ្នែក​ខាងក្នុង​ផ្ទុក​មនុស្ស​ពេញ​ក៏ដោយ​។ ប្រអប់លេខ DCT ៧ ​វគ្គ​ធ្វើការ​យ៉ាង​រលូន​ល្អ ហើយ​លោកអ្នក​ក៏​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូតូ​ និង​លេខ​ដៃ​នៅពេល​អ្នកត្រូវការ​បង្កើន​សំទុះ​។

ជា​ស្តង់ដា​នៃ​មុខងារ​ប្រើប្រាស់​របស់​រថយន្ត MG RX5 រួមមាន ប្រព័ន្ធ​សោរ​ Smart Key, ប៊ូតុង Start / Stop Button, ប៊ូតុង​បញ្ផា​ពី​ដៃចង្កូត​ប្រព័ន្ធ​កំណត់​ល្បឿន​ដេរ​ Cruise Control ​កៅអី​មុខ​អូតូ​ដំបូល​លើ​បើក​បែប Panoramic Sunroof ​អេក្រង់​កម្សាន្ត​ទំហំ​ ៨ ​អ៊ីញ​អាច​ភ្ជាប់​ជាមួយ Bluetooth និង Apple CarPlay, សេនស័រ​ក្រោយ​ និង​កាមេរ៉ា​ក្រោយ​ដែល​ជួយ​ជំនួយ​ពេល​បើកបរ រួម​នឹង​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត​គឺមាន​នៅលើ​រថយន្ត MG RX5​។

សម្រាប់​ផ្នែក​ខាងក្នុង​ត្រូវបាន​បំពាក់​ដោយ​សម្ភារ​ពូក​ស្បែក​ទន់​ល្អ​យ៉ាង​ប្រណីត​រួម​នឹង​ទំហំ​ធំ​ទូលាយ ដែល​ផ្តល់ជូន​លោកអ្នក​នូវ​ផាសុកភាព​ក្នុងពេល​ធ្វើដំណើរ ដូច្នេះ​លោកអ្នក​អាច​រីករាយ​ និង​សម្រាកលម្ហែ​ក្នុង​រថយន្ត MG RX5 បាន​យ៉ាង​ស្រស់ស្រាយ​៕