Content image - Phnom Penh Post

មូលនិធិ​ពុទ្ធសាសនា​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ឧបត្ថម្ភ​ឧបករណ៍​វេជ្ជសាស្ត្រ​ឯកទេស និង​មូលនិធិ គិត​ជា​ទឹកប្រាក់​សរុប​ជិត ៥០ ​ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការផ្គត់ផ្គង់​ជំនួយ​សង្គ្រោះបន្ទាន់ ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដោយមាន​ការសម្របសម្រួល​ពី​អង្គការ Digital Divide Data ដែលជា​អង្គការ​សង្គម​មួយ​មាន​មូលដ្ឋាន​ក្នុងប្រទេស​កម្ពុជា​។ អ្នកស្រី Lyna Lam ជា​ស្ថាបនិក​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ គឺជា​ជនភៀសខ្លួន​កម្ពុជា​ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង​សានហ្វ្រានស៊ីស្កូ​។ អ្នកស្រី Lyna Lam ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ បាន​ថ្លែងថា​៖ «​យើង​មាន​ក្តី​ក្រៀមក្រំ​ដែល​បានទទួល​ដំណឹង​អំពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ បើទោះជា​យើង​ដឹងថា ប្រជាជន​កម្ពុជា​មាន​ភាពធន់ និង​មាន​ប្រវត្តិ​ស្ទុះ​ងើបឡើង​វិញ​ពី​ភាពលំបាក​ខ្លាំង​ជាង​ពី​ពេលមុន​ក៏ដោយ ក៏​យើង​ដឹងថា ការផ្គត់ផ្គង់​និង​ធនធាន​បន្ថែម​អាចជួយ​ពន្លឿន​ដល់​ការស្ទុះ​ងើបឡើង​វិញ​របស់​ពួកគាត់ និង​ទប់ស្កាត់​ការរាតត្បាត​ដ៏អាក្រក់​នេះ​»៕ photo SUPPLIED