ជនជាតិម៉ាឡេស៊ីប្រមាណ ១០០ នាក់ មកពីអាជីវកម្មចម្រុះបានមកជួបជុំគ្នានៅឯពិធីទទួលទានអាហារពេលល្ងាចដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ហាជំងឺកូវីដបានធូរស្រាល។ ក្នុងពិធីជួបជុំនោះមានការរៀបចំអាហារម៉ាឡេស៊ីដ៏ឈ្ងុយឆ្ងាញ់ ដើម្បីបម្រើជូនភ្ញៀវកិត្តិយសចូលរួម ដែលមកពីវិស័យធនាគារ សាជីវកម្ម សហគ្រិន ក៏ដូចជាអ្នកជំនាញផ្សេងៗ ហើយអ្វីដែលកាន់តែពិសេសក៏មានកម្មវិធីចាប់រង្វាន់ដ៏គួរឱ្យរំភើបផងដែរ។ នៅក្នុងពិធីជួបជុំដ៏ពិសេសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច បានថ្លែងសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រជាជនម៉ាឡេស៊ី និងការរួមចំណែករបស់ពួកគេចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលច្រើនឆ្នាំមកនេះ និងបានជំរុញឱ្យពួកគេចូលរួមចំណែកបន្តទៀត៕ photos post staff