Rosewood Phnom Penh បាននាំមកនូវស្ប៉ា Pedi:Mani:Cure Studio ដ៏ទំនើប និងប្រណីតដំបូងគេបំផុតនៅកម្ពុជាដែលបង្កើតឡើងដោយលោក Bastien Gonzalez ។ ស្ប៉ាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះត្រូវបានទទូលស្គាល់ពីអតិថិជនមកពីគ្រប់ទិសទី និងពីឥស្សរជនល្បីៗជាច្រើន ដោយសារជំនាញថែរក្សាប្រអប់ជើង និងដៃឲ្យមានភាពស្រស់ស្អាត និងផាសុកភាព។ ស្ថិតនៅជាន់ទី ៣៣ នៃអគារវឌ្ឍនៈ វាជាទីកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ជួយបន្ធូរភាពតានតឹងរបស់លោកអ្នកដោយបុគ្គលិកទាំងអស់សុទ្ធតែមានជំនាញច្បាស់លាស់អមដោយការគយគន់ទិដ្ឋភាពទីក្រុងដ៏ស្រស់ត្រកាលជាទីមនោរម្យផងដែរ៕ photo supplied