បុរស​ជា​ច្រើន​យល់​ថា ធ្វើ​ជា​គូស្នេហ៍​ដ៏​ល្អ​គួរ​តែ​មាន​ភាព​ជា​បុរស​ពិត។ ជា​មួយ​គំនិត​គិត​ថា ដោយ​មាន​សមត្ថភាព​ជួយ​ដៃគូឲ្យ​ស្គាល់​​ត្រើយ​សុខ​នៃ​កាម​គុណ​គឺជា​សញ្ញា​បញ្ជាក់​ថា ខ្លួន​ជា​បុរស​ពិតមាន​ភាព​រឹងមាំនិង​អាច​ផ្ដួល​អស់​គូ​ប្រជែង។

ចុះបើ​ស្ថិត​ក្នុង​វេលា​ផ្ដល់​ភាព​រំជើប​រំជួល​ឱ្យ​ដៃគូតើ​បុរស​ពិត​អាច​ធ្វើ​អ្វី​បាន​ខ្លះ? ជា​អកុលសបុរស​ជា​ច្រើន​មិន​ខ្វល់​ថា បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ជា​អ្វី​ ឬ​តើ​វា​មាន​មុខ​ងារ​ដូច​ម្ដេច​ ដោយសារវា​ជា​អ្វី​ដែល​មិនសូវ​មាន​នៅ​ក្នុង​ការ​អប់រំ​ផ្លូវ​ភេទ​ស៊ី​ជម្រៅ។


តើ​ការ​ឆាប់​ចេញទឹកកាម​ជាអ្វី?


ដើម្បី​គាស់​កកាយ​បញ្ហា​ជីក​កប់​អំពី​ការ​ចេញ​ទឹក​កាម​បុរស​ វា​ពិត​ជា​សំខាន់​ណាស់​ដែល​ដំបូង​ត្រូវ​ដឹង​ពី​អ្វី​ទៅជា​ការ​ឆាប់​ចេញ​ទឹក​កាម​ជា​មុន​សិន។


ការ​រឆាប់​ចេញ​ទឹក​កាម​មិន​មែន​ជា​សំណួរ​សួរ​ថា តើ​បុរស​គួរ​មាន​ប្រតិបត្ដិ​ការ​រយៈ​ពេល​ប៉ុន្មាន​ តែ​ជា​រយៈ​ពេល​ដែល​អ្នក​ត្រូវ​ការបើ​ធៀប​នឹង​ការ​រំពឹង​ចង់​បាន។


អ្នកស្រី​ តាមីរ៉ូស ម្ចាស់​ហាង Romantic Adventures បាន​និយាយថា​៖ «​ការ​ឆាប់​ចេញ​ទឹក​កាម​ គឺ​នៅពេល​បុរស​បាញ់​បញ្ចេញ​ទឹក​កាម​មុន​ពេល​ខ្លួន ឬ​ភាគី​ខាង​ស្រី​មិន​ទាន់​ចង់​ឱ្យ​ចេញ​»។


មនុស្ស​ជា​ច្រើន​យល់​ថា ការ​ឆាប់​ចេញ​ទឹក​កាម​កើត​ឡើង​​អំពី​ពេល​រួម​ភេទ​ ដោយ​ផ្ដោត​លើ​ការ​ដាក់​បញ្ចូល​ប្រដាប់​ភេទ​ តែ​មិន​ប្រាកដ​ទាំង​អស់​នោះទេ។​

អ្នក​ជំនាញ​ផ្លូវភេទ​ SKYN Condoms និង​អ្នកនិពន្ធ Gigi Engle បាន​និយាយថា​៖ «​ជា​ទូទៅ វា​ត្រូវបាន​កំណត់​ដោយ​ការ​រួម​ភេទ តែ​ពេលនេះ​វាត្រូវបាន​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​សកម្មភាព​រួម​ភេទ​ណា​មួយ​»។​

វា​គ្មាន​បញ្ហា​អ្វី​ទេ បើ​វា​កើត​ឡើង​ម្ដងកាល លុះ​ត្រា​តែបុរស​រមែង​ជួប​ប្រទះ​បទពិសោធ​ឆាប់​ចេញ​ទឹកកាម​ជា​រឿយ​ៗ។ បើ​បុរស​ឆាប់​បាញ់​ទឹក​កាម​ត្រឹម​តែ ១៥​ វិនាទី​ ក្រោយ​ដាក់​បញ្ចូល​ប្រដាប់​ភេទ នៅពេល​ដៃគូ​ប្រាថ្នា​រយៈ​ពេល​កន្លះ​ម៉ោង ចូរ​ចង​ចាំថា វាជា​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ហើយ។ បើ​ក្នុងករណី អ្នក​បាញ់​ទឹកកាម​រយៈ​ពេល ៦​នាទី​ក្រោយ​សកម្មភាព​សិច​តាម​មាត់​ ពេល​អ្នក​ចង់​ស្ទុះ​ឱ្យ​ដល់​ ១២​ នាទី​ នោះ​ក៏ ហៅថា ឆាប់​ដែរ។

វា​ជា​សំណួរ​ថា តើ​វា​ប៉ះពាល់​ដល់​ជិវិត​ផ្លូវ​ភេទ​អ្នក​ឬទេ។ បើ​អ្នក​តែងតែ​បាញ់​ទឹក​ត្រឹម​តែ ៣ ទៅ ៤​ នាទី តែ​អ្នក​ទាំងពីរ​រីករាយ​ចំពោះ​វា បញ្ហា​ឆាប់​ចេញ​ទឹក​កាម​មិន​មែន​ចំណោទ​ឡើយ។

មូលហេតុ​នាំ​ឱ្យ​ឆាប់​ចេញ​ទឹក​កាម?

ជា​អកុសល គ្មាន​ចម្លើយ​ណាមួយ​អាច​ឆ្លើយ​នឹង​បញ្ហា​បង្ក​ឱ្យ​ឆាប់​ចេញ​ទឹក​កាម។

Shadeen Francis អ្នក​ឯកទេសអាជ្ញាប័ណ្ណ​​ខាង​អាពាហ៍ពិពាហ៍​ និង​គ្រួសារ​ ដែល​ជំនាញលើ​ការ​ព្យាបាល​ផ្លូវភេទ និង​យត្ដិធម៌​សង្គម បាន​និយាយ​ថា​៖ «​មូលហេតុ​ពិត​ប្រាកដ មិន​ត្រូវបាន​ដឹង​នោះទេ​ ដោយ​មាន​ទិន្នន័យ​តិច​តួច​ពាក់​ព័ន្ធ​នឹង​សម្មិត​កម្ម​ជិវសាស្ដ្រ និង​ចិត្ដវិទ្យា​ រួមទាំង តក់​ក្រហល់​ និង​ឆាប់​រំជើប​រំជួល​ពេក​»។

អ្នក​ជំនាញ​បាន​បន្ដថា​៖ «​វា​អាច​ជា​មូលហេតុ​សម​ស្រប​បំផុត​ដែល​ត្រូវ​និយាយ​ថា ធាតុ​បង្ក​មាន​ការ​ខុស​ប្លែក​គ្នា​ទៅ​តាម​បុគ្គល​នីមួយៗ និង​តាម​កាលៈទេសៈ​ ដូចជា ការ​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់ ប្រវត្ដិ​ឆាប់​ចេញ​ទឹក​កាម កត្ដា​សុខភាព​ និង​ទម្លាប់​នៃ​ការ​រួម​ភេទ​»។

ប៉ុន្ដែ​មុន​ពេល​ស្វែង​យល់​ពី​ការ​ចេញ​ទឹក​កាម​កើត​ឡើង​តាម​របៀប​ណា សំខាន់​គួរ​តែ​ដឹង​ថា តើ​វា​ដំណើរ​ការ​តាម​របៀប​ណា និង​មាន​រយៈ​ពេល​ប៉ុន្មាន។

អ្នកស្រី រ៉ូស បាន​ពន្យល់​ថា​៖ «​ការ​បាញ់​ទឹក​កាម​កើត​ឡើង​ពេល​សាច់​ដុំ​នៅ​គល់​លិង្គ​រួម តែ​សញ្ញា​រុញ​ច្រាន​ឱ្យ​សាច់​ដុំ​បង្រួញ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ ដូច្នេះ អ្នក​ត្រូវ​ស្វែង​យល់​ថា បើ​វាជា​បញ្ហា​ផ្នែក​សូហ្វវែល (​ការ​ជំរុញ​ផ្លូវ​អារម្មណ៍) បញ្ហា​ហាដវែល (​ភាព​ខ្លាំង ឬ​ខ្សោយ​នៃ​សាច់​ដុំ​) ឬ បញ្ហា​អគ្គិសនី (​ប្រព័ន្ធ​ប្រសាទ​មិន​ដំណើរ​ការ ឬ​មាន​ការ​ខុសឆ្គង​អ្វីមួយ​)»៕ HR