១. ជំនឿ៖ មិនសូវមាន​បុរស​ជួប​បញ្ហា​ឆាប់​ចេញ​ទឹក​កាម

អ្នក​ជំនាញ​ផ្លូវភេទ​ SKYN Condoms និង​អ្នកនិពន្ធ Gigi Engle បាន​និយាយថា​៖ «​ជំនឿ​ដ៏​ខុស​ឆ្គង​ធំ​បំផុត​អំពី​បញ្ហា​ឆាប់​ចេញ​​ទឹក​គឺថា វា​មិន​កើតឡើង​ច្រើន​ចំពោះ​បុរស​ៗ​នោះទេ។ តាម​ពិត វា​កើត​ឡើង​ច្រើន​មែន​ទែន​ ហើយ​បុរសភាគ​ច្រើន​សុទ្ធតែ​បាន​ជួប​ប្រទះ​បទពិសោធ​នេះ​ក្នុង​ឆាក​ជីវិត​»។


Shadeen Francis អ្នក​ឯកទេសអាជ្ញាប័ណ្ណ​​ខាង​អាពាហ៍ពិពាហ៍​ និង​គ្រួសារ​ ដែល​ជំនាញលើ​ការ​ព្យាបាល​ផ្លូវភេទ និង​យត្ដិធម៌​សង្គម បាន​ឯកភាពដោយ​បាន​បន្ថែមថា​៖ «​ការ​ឆាប់​ចេញ​ទឹក​កាម​គឺជា​ក្ដី​កង្វល់​ចំពោះ​បញ្ហាផ្លូវ​ភេទ​យ៉ាង​ច្រើន​បំផុត​សម្រាប់​បុរស។ លើស​ពី​នេះ បុរស​រហូត​ដល់ ២៥​ភាគរយ​បាន​ជួបបទពិសោធ​នេះ​ជា​រឿយ​ៗ​ក្នុង​ជីវិត​»។



២.ជំនឿ៖ បើមិន​យូរ​ដូច​តួកុន​សិច នោះជា​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​


ដោយ​បញ្ហា​ឆាប់​ចេញទឹក​កាម​អាស្រ័យ​លើ​ទស្សនៈ​បុគ្គល​ អ្នក​ខ្លះ​លើក​យក​សកម្មភាព​សិច​ក្នុង​កុន​កូន​ជ្រូក​មក​ធ្វើ​ជា​គំរូ​ ដែល​តួ​សម្ដែង​មាន​សមត្ថភាព​អូស​បន្លាយ​ពេល​យូរ​ៗ​ទាល់​តែ​មែន​ទែន។


Amy Baldwin អ្នក​អប់រំ​ផ្លូវភេទ​ និង​សហពិធីការិនីផតខេស​ «Shameless Sex» បាន​និយាយថា​៖ «​វីដេអូអាស​អាភាស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្វីដែល​មនុស្ស​គិត​ថា សិច​គួរតែ​មាន​ទម្រង់​បែប​នោះ​យ៉ាង​សម្បើម។ ខណៈ​កុន​សិច​ពិតជា​អស្ចារ្យ​សម្រាប់​ការ​ទស្សនា វា​អាច​បង្ក​ផល​អវិជ្ជមាន​សម្រាប់​អ្នក​ផ្ដល់​ការអបរំ​ផ្លូវភេទ។​ តួ​កុនសិច​ត្រូវបាន​បណ្ដុះ​បណ្ដាល​ឱ្យ​ចេះ​អូស​បន្លាយ​ពេល​បញ្ចេញ​ទឹក​កាម​ ដែលផ្នែក​មួយ​នៃ​ការងារ​របស់​ពួកគេ​»។

នោះ​មិន​មែន​មានន័យថា អ្នក​មិន​អាច​ធ្វើ​បាន​យូរ​ដូច​តួ​កុន​សិច​នោះទេ​ តែ​គ្រាន់តែ​ថា បើ​អ្នក​មិន​អាច​ទេ វា​មិន​មែន​ជាសញ្ញា​ខុស​ឆ្គង​អ្វី​ឡើយ។

៣. ជំនឿ៖ ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ព្យាបាល​ដោយ​ថ្នាំ​វីយ៉ាក្រា

យោងតាម​Francis បាន​ងបង្ហាញថា អ្នក​ខ្លះ​ព្យាយាម​ប្រើ​ដែល​ផលិត​ឡើង​បំណង​ទប់​ទល់​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។

Francis បាន​លើក​ឡើង​ថា​៖ «​បុរស​ជា​ច្រើន​ប្រើ​ឱសថ Viagra ជា​ដំណោះ​ស្រាយ​ដោយខ្លួន​ឯង តែ​នេះ​មិន​មែន​គំនិត​ល្អ​នោះ​ទេ។

មិន​ត្រឹមតែ​មិន​អាច​ព្យាបាល​បាន វា​ក៏​ប៉ះពាល់​ដល់​ប្រដាប់​ភេទ​ផង​ដែរ។ បើ​ពាក់​ព័ន្ធ​​ពេលវេលា​ឆាប់​ពេក ចូរ​ទៅ​ព្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ផ្លូវភេទ​»។

​​

៤. ជំនឿ៖ ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ថមថយ​ទៅតាម​វ័យ​

ជា​ធម្មតា វា​ជា​បញ្ហា​សម្រាប់​បុរស​វ័យ​ក្មេង​ ដែល​អត់​ទាន់​មាន​បទពិសោធ​ប្រឡូក​ជ្រក់​ជ្រីង​ជាមួយ​ដៃគូ ហើយ​វា​នឹង​រសាយ​បន្ដិច​ម្ដងៗ​ពេល​ពួកគេ​ចម្រើន​វ័យ​ និងមាន​បទពិសោធជោកជាំ។

ជាក់ស្ដែង យោងតាម​អ្នក​ឯកទេស​ផ្លូវភេទ Tanya Bassបាន​ឱ្យ​ដឹងថា នោះ​មិន​មែន​ដើម​ចម​សំខាន់​ឡើយ។ អ្នកស្រី បាន​កត់​សម្គាល់​ថា​៖ «​បុរស​ជា​ច្រើន​អាច​មាន​ការ​ប្រែ​ប្រួល​ចំពោះ​បញ្ហា​បញ្ចេញ​ទឹក​កាម ដោយសារ​អាយុ​ និង​រួមទាំង​បម្រែ​បម្រួលសរីរៈ​ក្នុង​រាងកាយ​ផង​ដែរ។ ប៉ុន្ដែ​វា​មិន​មែន​អាស្រ័យ​លើ​អាយុ​តែមួយ​មុខ​ឡើយ​»។

អ្នកស្រី បាន​បន្ថែម​ថា​៖ «​បម្រែ​បម្រួល​ផ្សេងៗ​អាច​ជា​កត្ដា​រួម​ចំណែក​នៃ​ស្ថានភាព​សុខភាព ឬ​ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ប្រាស់​ឱសថ»។

​អ្នកស្រី បាន​បញ្ជាក់​ថា ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា បុរស​វ័យ​ចំណាស់​ទំនង​ជា​ជួប​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ច្រើន​ដោយសារ​កត្ដា​សុខភាព​ ដូចជា បញ្ហា​ប្រឈម​នៃ​ជំងឺ​បេះដូង​ជាដើម។

៥. ជំនឿ៖ ​គ្មាន​វិធីព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​​​

បើ​អ្នក​ជួប​បញ្ហា​ស្រងាក​ចិត្ដរឿង​ឆាប់​ចេញ​ទឹក​កាម​មុន​វេលា​ដៃ​គូ​ប៉ង​ប្រាថ្នា​ វាអាច​ជា​រឿងគួរ​បារម្ភ​ខ្លះ​ដែរ។ យ៉ាង​ណាមិញ វា​មិន​មែន​ដល់​ថ្នាក់​ស្រោច​ស្រង់​មិន​បាន​ឡើយ។ បើ​ការ​ឆាប់​ចេញ​ទឹក​កាម​គឺជា​បញ្ហា​សរីរៈ​ពី​ធម្មជាតិ វា​អាច​កែកុន​បាន។

Baldwin បាន​ឱ្យដឹងថា​៖ «​មាន​ការ​អនុវត្ដ​ទម្លាប់​ខ្លះ​ដើម្បី​ផ្លាស់​ប្ដូរ។ ការ​គ្រប់​គ្រង​ពេល​វេលា​បញ្ចេញ​ទឹក​កាម​រមែង​កើត​ចេញ​ពី​កត្ដា​ផ្លូវចិត្ដ​ជាជាង​កត្ដា​សរីរាង្គ​កាយ។ វិធីសាស្ដ្រ​ល្អ គឺ​ប្រតិបត្ដិការ​យឺតៗ ទម្លាប់​​សម្រេច​កាម​ដោយខ្លួនឯង​ និង​ចេះ​គ្រប់​គ្រង​ដោយ​កុំ​ជ្រួល​ច្របល់​ពេក។ ភាគី​ខាង​បុរស​គួរ​តែ​កំណត់​ពេលវេលា​ពី ១០ ទៅ ២០​នាទី​ និង​ប្រតិបត្ដិការ​សន្សឹម​ៗ​ដោយ​មិន​ប្រើ​ឧបករណ៍​សិច ឬ​កុន​សិច ហើយ​បើ​មាន​អារម្មណ៍​ថា ហៀប​នឹង​ចេញ​ហើយ គួរ​តែ​ឈប់​មួយ​ភ្លែត ឬ​បន្ថយ​ល្បឿន​ យក​ពេល​​មក​ដល់​ដង្ហើម​ធំៗ​មួយ​ភ្លែត​សិន»។

Baldwin បាន​បន្ដ​ថា ការ​សម្រេច​កាម​អាច​កើត​ឡើង ពេល​ដល់​វេលា​កំណត់ តែ​គន្លឹះ​សំខាន់​គឺ​រៀន​សម្រប​ជាមួយ​រាងកាយ​ ខណៈ​ជិះ​រលក​ទៅតាម​ចង្វាក់​ដែលអាចគ្រប់គ្រងបាន។

អ្នកស្រី បាន​បន្ថែមថា​៖ «​ធ្វើ​បែប​នេះ ពួកគេ​កំពុង​បង្វឹក​រាងកាយ​ខ្លួន​ឯង​ឡើង​វិញ។ វា​មាន​ប្រសិទ្ធ​ភាព​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​ តែ​វា​ក៏​ត្រូវការ​ពេល​វេលា​ គួប​ផ្សំ​នឹង​ភាព​អត់ធ្មត់ និង​ការ​តាំង​ចិត្ដ​ផង​ដែរ​»។

៦.ជំនឿ៖ ឧបករណ៍​សិច​អាច​ដោះស្រាយ​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​​​

Brian Sloan អ្នក​ផលិត​ឧបករណ៍ Autoblow បាន​និយាយ​ថា​៖ «​ចំពោះ​ទស្សនៈ​ខ្ញុំ​លើ​ឧបករណ៍​ប្រើ​របស់​បុរស មាន​វិធី​ព្យាបាល​ច្រើន​លើ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ ដែល​ខ្ញុំ​គិត​ថា អតិថិជនមិន​​គួរតែ​​ជឿ​ទុក​ចិត្ដ​ពេក​នោះទេ។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ FDA បាន​ចាត់​ទុក​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ជា​បញ្ហា​វេជ្ជសាស្ដ្រ​មួយ​ ហើយ​ឧបករណ៍​សិច​ជា​ច្រើន​ដែល​អះអាង​ថាមាន​ប្រសិទ្ធភាព​នោះ តាម​ពីត​ គ្មាន​អំណះអំណាង​វិទ្យាសាស្ដ្រ​ណា​បញ្ជាក់​ឡើយ​»។

លោក Sloan បាន​កត់​សម្គាល់​ថា ឧបករណ៍​សិច​ខ្លះ​ផ្សព្វផ្សាយ​ឡើង​សម្រាប់​ប្រើ​ «​អនុវត្ដ» ឱ្យ​បាន​យូរ តែ​តាម​ពិតគឺ​ថា បុរស​ជា​ច្រើន​ដែល​កើត​អាការ​ឆាប់​ចេញ​ទឹក​កាម​អាច​អូស​បន្លា​យ​ពេល​យូរ​តាម​ចិត្ដ​ចង់​ដោយ​ខ្លួនឯង​ ហើយ​បញ្ហា​បាន​កើត​ឡើង​ ដោយសារ​ដៃគូ​ជា​ប្រតិបត្ដិការ​ទៅវិញ​ទេ។

លោក​បន្ថែមថា​៖ «​ឧបករណ៍​សិច​អាច​ជា​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ ហើយ​បុរស​ខ្លះ​អាច​ទទួល​ប្រយោជន៍​ពី​ការ​ប្រើ​ប្រាស់​វា​ដើម្បី​ដោះស្រាយ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ តែ​បុរស​គួរតែ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​នូវ​អ្វី​ដែល​ខ្លួន​ជួប​ប្រទះ​ប្រសើរ​ជាង​»។

៧. ជំនឿ៖ ​អ្នក​មិន​មែនដៃគូ​ល្អ​ បើ​ជួប​​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​​​

ឆាប់​បាញ់​ទឹក​កាម​ជាង​ការ​ចង់​បាន​អាច​ជា​បទពិសោធ​ដែល​មិនសូវ​មាន​តម្លៃ។ ចូរ​ចាត់​ទុក​វាជា​ការ​ក្រើន​រំឭក​ថា រាងកាយ​យើង​មិន​ស្ដាប់​បង្គាប់​យើង​គ្រប់​ពេលវេលា​ឡើយ។ តែ​បើ​បន្ដ​ឆាប់​ចេញ​ដោយ​មិន​បាន​អីជា​ដុំ​កំភួន​ផងនោះ នោះ​ក៏​មិន​សបញ្ជាក់​ថា អ្នក​មិន​មែន​មេទ័ព​លើ​សមរភូមិ​លើ​គ្រែ​ឡើយ។

ប្រហែល​ធ្លាប់​តែ​ឃើញ​ក្នុង​កុន​សិច បុរស​ជាច្រើន​ជឿថា គន្លឹះ​ផ្គាប់​ចិត្ដដៃគូ​ត្រូវ​តែជា​អាវុធ​រឹង​មាំ​បាន​យូរ តែ​មិន​សុទ្ធតែ​បែប​​នោះ​ឡើយ។

អ្នកស្រី Baldwin បាន​លាត​ត្រដាង​ថា​៖ «​តួ​កុន​សិច​នារី​ជា​ច្រើន​តែងតែ​មិន​ចង់​ឱ្យ​មានទ្វារ​មាស​របស់​ខ្លួន​ធ្វើ​ការ​ធ្ងន់​ធ្ងររយៈ​ពេល​យូរ​​ទៅ​តាម​វេលា​ថត​សកម្មភាព​​នោះទេ។ ច្បាស់​ណាស់ តួ​ស្រី​ចង់​ឱ្យ​សកម្មភាព​ប៉ះពាល់​ផ្ទាល់​ជាមួយ​តួ​ប្រុស​ ដែល​មិន​សុទ្ធតែ​ជា​ចលនា​រួម​ភេទ​នោះទេ​»។

ទោះមាន​អ្នក​ខ្លះ​រីករាយ​នឹង​សកម្មភាព​សិច​យូរ​យ៉ាងណាក៏ដោយ ក៏​មនុស្ស​ភាគ​ច្រើន​ មិន​ថា ភេទ​ណាឡើយ ក៏​នៅតែ​ចូល​ចិត្ដ​អ្វី​ផ្សេងៗ​ទៀត​ ដូចជា ការ​ប្រើ​មាត់​ ដៃ និង​ឧបករណ៍​ជំនួយ។

អ្នកស្រី បាន​អះអាងថា​៖ «​មនុស្ស​យើង​ចូលចិត្ដ​អ្វី​ទន់ៗ ដូចជា មាត់ និង​អណ្ដាត ឬ​ការ​បបោស​អង្អែល​ពី​ម្រាម​ដៃ​ និង​បាត​ដៃ​ជាដើម។ សង្គម​យើង​ផ្ដោត​លើ​ប្រតិបត្ដិការ​ប្រដាប់​ភេទ​តែមួយ​មុខ​ច្រើន​ពេក។

បើ​តក់​ក្រហល់​ពេក ការ​បាញ់​បញ្ចេញ​ទឹក​កាម​នឹង​កើត​ឡើង​មិន​លើស​ពី​ប៉ុន្មាន​នាទី​នោះទេ៕ HR