កុំឱ្យរងាន់ ប្ដីប្រពន្ធអាចសាកល្បងរកក្ដីស្រណុកស្រួលពីទីតាំងទាំង ៦ នេះ

សិចផ្ដល់ភាពរីករាយ ជាពិសេស ពេលវាជាសិចរាវាងប្ដី និងប្រពន្ធ ដែលមានក្ដីស្រឡាញ់ចំពោះគ្នាពិតៗ។ ក្រៅពីសេចក្ដីសុខ សិចនៅផ្ដល់អត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់ទៀតចំពោះផ្លូវកាយ និងផ្លូវចិត្ដ។
ប៉ុន្ដែសិចតែនៅក្នុងបន្ទប់ដេក វាហាក់ដូចជាទ្រលាន់ដដែលៗពេក ដែលដៃគូយូរអង្វែងត្រូវបានណែនាំឱ្យជ្រើសរើសទីតាំងប្លែកៗដើម្បីបង្កើនអារម្មណ៍កាន់តែពុះកញ្ជ្រោល។
អ្នកស្រី វេជ្ជបណ្ឌិត ឈិនវ៉េ ភេតធ័រ ជាអ្នកជំនាញផ្លូវភេទ និងប្រឹក្សាអាពាហ៍ពិពាហ៍ បាននិយាយថា៖ «ប្ដីប្រពន្ធអាចបង្កើនភាពរំភើបរំជួលចំពោះជីវិតផ្លូវភេទដោយការស្វែងរកអ្វីថ្មី»។
យោងតាមអ្នកជំនាញជាច្រើន ខាងក្រោមនេះជាទីកន្លែងចំនួន ៦ ដែលប្ដីប្រពន្ធអាចរួមភេទ និងដុតចំណងស្នេហ៍អាពាហ៍ពិពាហ៍នៅតែក្ដៅគគុក។
១. នៅទីធ្លាក្រោយផ្ទះ
អ្នកជំនាញសិច និងទំនាក់ទំនងមានមូលដ្ឋាននៅអាមេរិក វេជ្ជបណ្ឌិត អេមីលី ម៉ូស បាននិយាយថា សិចក្រៅផ្ទះអាចជាការពញ្ញាក់អារម្មណ៍ថ្មី ដែលអាចមកពីបរិក្ខាជំនួយផ្នែករ៉ូមេនទិក ដូចជា ស្បៃរាត្រីនៃហ្វូងតារា ឬក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់។
អ្នកស្រីនិយាយថា៖ «ចូលសាកដើរចេញក្រៅផ្ទះ នៅលើទោងយោល កម្រាលពិកនិក ឬកន្លែងអាងទឹក ដោយកុំខ្វល់ពីក្រសែភ្នែកអ្នកដទៃ ដែលគ្រាន់តែប្រាកដថា បរិវេណទីធ្លាផ្ទះនោះត្រូវបានបាំងបិទត្រឹមត្រូវ»។
យ៉ាងហោចណាស់ ពួកគេអាចប្រើរាលហាលផ្ទះក៏បាន ហើយបើអ្នករអាចំពោះទិដ្ឋភាពខាងក្រៅ តែចង់ភ្លក្សអារម្មណ៍ត្រេកត្រអាល នឹងសាកត្រឹមរាលហាលដ៏ល្អដែរ។
២. នៅផ្ទះបាយ
អ្នកស្រី ភេតធ័រ បាននិយាយថា រួមភេទនៅផ្ទះបាយ គឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ប្ដីប្រពន្ធដែលស្វែងរកអ្វីប្លែក។ អ្នកស្រីបានឱ្យដឹងថា៖ «ឡើងលើរបាចង្ក្រាន ឬតុបាយ រួចចាប់ផ្ដើមចម្អិន។ អ្នកក៏អាចផ្អែកលើជញ្ជាំងផ្ទះបាយ ឬពឹងខ្នងលើទូរទឹកកកផងដែរ»។
៣. កន្លែងបោកគក់
អ្នកស្រី ម៉ូស បានបន្ដថា៖ «ស្ដាប់ទៅ រាងចម្លែកបន្ដិច តែបន្ទប់បោកគក់ពិតជាទីកន្លែងដ៏ល្អបំផុតក្នុងការប្រឡែងប្រឡាក់ប្រឡូក។ វាសមល្មមត្រឹមកម្ពស់ម៉ាស៊ីនបោកសម្លៀកបំពាក់ បន្ថែមដោយភាពរំញ័រនៃម៉ាស៊ីន កាន់តែបនង្កើនភាពពុះកញ្ជ្រោល»។
អ្នកស្រីបន្ថែមថា៖ «បើកម្ពស់មិនស៊ីគ្នា ចូរឡើងជណ្ដើរចំទើតបន្ដិច។ អ្នកក៏អាចសាកល្បងអង្គុយ ឬទម្រេតលើម៉ាស៊ីនបោកខោអាវក៏បាន»។
៤. បន្ទប់ទឹក
យោងតាមអ្នកស្រី ម៉ូស បានបង្ហាញថា នៅក្នុងបន្ទប់ទឹក មានលទ្ធភាពជាច្រើន ចាប់ពីអង្គុយលើរបាបន្ទប់ទឹករហូតដល់ទ្រោមគ្នានៅលើជញ្ជាំងបន្ទប់ទឹក។
អ្នកស្រី និយាយថា៖ «តើវាក្ដៅរោលរាលយ៉ាងដូចម្ដេចទៅ? កញ្ចប់បន្ទប់ទឹកធំៗ ដែលឱ្យអ្នកបានឃើញសកម្មភាពច្បាស់ ហើយច្បាស់ណាស់ វានឹងមានសិចក្រោមដំណក់ទឹកផ្កាឈូក។ វាក្ដៅឧណ្ឌៗ និងសើម ដែលជួយបន្ថែមកម្ដៅរាងកាយ។ ចូរសាកល្បងហុចទៅក្រោយ ដើម្បីឱ្យដៃគូចូលស្រួល»។
អ្នកជំនាញផ្នែកសុខភាព និងសិច អ្នកស្រី អាស្លី អឿមេន បាននិយាយថា៖ «បើមានសោណានៅផ្ទះ វាកាន់តែល្អ។ បើអ្នកកំពុងនៅក្នុងបន្ទប់ហាត់ប្រាណ វាក៏កាន់តែវិសេស។ យ៉ាងណាមិញ កុំឱ្យបែកញើសខ្លាំងពេក»។
៥. នៅលើសាឡុង
ពេលព្យាយាមស្វែងរកអ្វីដែលថ្មី កុំមើលរំលងសាឡុង និងកៅអីពូកធ្លាក់ដៃទន់ៗ។ ងាយស្រួល និងផាសុកភាព ដែលជួយទ្រទម្ងន់ដើម្បីឱកាសឱ្យអ្នកវាយសម្រុកបានស្រួល។
អ្នកស្រី អៀមេន បាននិយាយថា៖ «សាកល្បងក្បាច់ច្រកកៀវ ដោយអង្គុយលើសាឡុងទន់ទៅតាមតម្រូវការ។ បើរ៉ូស័រពូកសាឡុងមិនសូវរលាស់ស្រួល ចូរឱ្យដៃគូជួយយោគបន្ថែម»។
៦. នៅលើកាំជណ្ដើរ
ក្បាច់នេះជាទីតាំងសិចដ៏ល្អបំផុតមួយសម្រាប់អ្នកនៅផ្ទះ។ អ្នកស្រី អៀមេន បានបន្ថែមថា៖ «ក្បាច់សុខនពាក់គ្នាត្រូវបានណែនាំយ៉ាងពិសេសសម្រាប់សកម្មភាពនៅលើកាំជណ្ដើរ។ ភាគីនារីគួរនៅលើជណ្ដើរខ្ពស់ជាងប៉ុន្មានកាំ ដែលផ្នែកខាងក្រោមតម្រឹមត្រឹមគ្នា ដោយមិនពិបាកចំទើត។ ម្យ៉ាងទៀត ភាគីបុរសអាចអង្គុយជម្រាលលើកាំជណ្ដើរ និងឱ្យខាងស្រីច្រកកៀវដោយបែរខ្នងដាក់ដើមទ្រូងខាងប្រុស»៕ HR