សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុន​ឧស្សាហកម្មឱសថអង់គ្លេស​ Glaxo SmithKline (GSK.L) សម្រាប់ការផ្គត់ផ្គង់ថ្នាំ​អង្គបដិបក្ខប្រាណ​ម៉ូណូកូឡោនរហូតដល់ ២២០ ០០០ សម្រាប់​ ដែលបច្ចុប្បន្ន​គេ ​កំពុងសង្កេត​មើល​ពី​ប្រសិទ្ធភាពរបស់​វា​​ប្រឆាំងនឹងកូវីដ ១៩។


បើយោងតាមគណៈកម្មការសហភាព​អឺរ៉ុប​ ថ្នាំដែលត្រូវបានបង្កើតរួមគ្នាជាមួយក្រុមហ៊ុនអាមេរិក Vir Biotechnology (VIR.O) អាចត្រូវបានប្រើសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​មានរោគសញ្ញាស្រាលដែ​លមិនត្រូវការអុកស៊ីហ្ស៊ែ​ន​បន្ថែម។


កិច្ចព្រមព្រៀងនេះ គឺជាការជំរុញការងារ​របស់ឧស្សាហកម្មឱសថមួយ​នេះ​ ឱ្យបង្កើន​សមត្ថភាព​របស់ខ្លួន​ក្នុង​ការ​ស្វែង​រក​ការ​ព្យាបាលដែលមានប្រសិទ្ធភាព ក្រោយពេល​ដែល​ក្រុមហ៊ុន​នេះ ​បាន​ចូល​រួម​ចំណែក​ក្នុង​ដំណើរ​ការ​ផលិត​វ៉ាក់សាំង​។ ជំនួស​ពី​ការផលិត​វ៉ាក់សាំង​ ដោយខ្លួនឯង ក្រុមហ៊ុន​ GSK បាន​ផ្តោត​លើ​ការផលិត​ឱសថជំនួយ​ដទៃ​ទៀត ហើយខ្លួន​ក៏​​បានសហការជាមួយក្រុមហ៊ុន ​Sanofi (SASY.PA) ដើម្បី​ផលិត​វ៉ាក់សាំងមួយ​ដែរ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយកាល​ពីថ្ងៃពុធ ក្រុមហ៊ុន​ GSK បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ តំ​ណាង​ឱ្យ​​ជំហាន​ដ៏​សំខាន់ឆ្ពោះទៅមុខសម្រាប់កា​រព្យាបាលករណីឆ្លង​ ដែល​កំពុង​កើន​ឡើង​នៅទ្វីបអឺរ៉ុប។បច្ចុប្បន្ន​​ថ្នាំនេះ នៅ​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​វាយតម្លៃពី​ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) និង​ក្រោម​ការ​ត្រួ​ត ពិនិត្យឡើងវិញនៅ​ឡើយ​។ ថ្នាំ​នេះ​​ ទទួល​ការអនុញ្ញាតឱ្យ​ជា​បន្ទាន់​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ព្យាបាល​អ្នកជំងឺកូវីដ​ពីស្រា​លទៅមធ្យមដែល​មានហានិភ័យខ្ពស់ក្នុង​ការវិវត្តទៅជាការឆ្លង​មេរោគធ្ងន់ធ្ងរ។​អង្គបដិបក្ខម៉ូណូកូឡោន នឹង​ធ្វើ​ត្រាប់តាមអង្គ​បដិបក្ខ​ប្រាណធម្មជាតិ ដែលរាងកាយ​យើង​បង្កើត​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងមេរោគ​ក្នុង​ខ្លួន​។


យ៉ាងណាមិញ​ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គាំទ្រ​ ដោយ​​រដ្ឋ​ចំនួន ​១៦ ក្នុង​ចំណោម​រដ្ឋ​ចំនួន​ ២៧របស់​សហភាព​អឺរ៉ុប​ ករណី​ដែល​អាច​​ទិញថ្នាំបាន​ លុះត្រា​តែមានការយល់ព្រ​មពី​ទីភ្នាក់ងារ​ EMA ឬ​ដោយ​និយតករ​ជាតិ​ថ្នាំ​ជាមុន​សិន​។


កិច្ចព្រមព្រៀងមួយ​នេះ​ ធ្វើឡើង​ បន្ទាប់​ពី​​សហភាព​អឺរ៉ុប បាន​ចុះហត្ថលេខាមួយ​ទៀត​កាលពីខែមេសា ជាមួយ​ក្រុមហ៊ុ​នផលិតឱសថស្វ៊ីស Roche (ROG.S) ដើម្បី​ធានាការ​ផ្គត់​ផ្គង់​វ៉ាក់សាំងប្រមាណ ៥៥ ០០០ ដូសដោយ​ផ្អែកលើ​សន្តាននៃអង្គបដិបក្ខ​ប្រាណម៉ូណូកូឡោនដែលបង្កើតឡើង​ ដោយ​វ៉ាក់សាំង​នេះ​ជាមួយ​ថ្នាំ​ផលិត​ដោយ​ក្រុមហ៊ុនអា​មេរិករីហ្គេ Regeneron (REGN.O)។

ក្រៅពីការព្យាបាលនេះ​ គេ​បាន​ប្រើវិធី​មួយ​ទៀត គឺ​ប្រើប្រាស់​ថ្នាំ​​តែមួយមុខ​​​ប្រឆាំងកូវីដ​ដែល​សហភាព​អឺរ៉ុប​បាន​ទិញគឺ​ថ្នាំ R​emdesivir របស់ក្រុមហ៊ុន​ Gilead (GILD.O) ដែលជាថ្នាំប្រឆាំងមេរោគ។ កាលពី​ឆ្នាំមុ​ន​ សហភាពអឺរ៉ុបក៏​បានកក់​ថ្នាំ​នេះ​ចំនួន​​កន្លះ​​លាន​សម្រាប់​ ក្រោយ​​សហភាព​អឺរ៉ុប​អនុម័ត​រួច​៕