កាលពីថ្ងៃពុធ ក្រុមហ៊ុន​ Pfizer Inc (PFE.N) ​បង្កើនការព្យាករពីការលក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួននៅឆ្នាំ ២០២១ ឱ្យ​បាន​កើន​ ២៩ ភាគរយ​ ឬ​ ស្មើនឹង ៣៣,៥ ពាន់លានដុល្លារហើយបាន​និយាយ​ថា​ ខ្លួន​ជឿជាក់ថា មនុស្សនឹង​ត្រូវការការចាក់វ៉ាក់សាំង​ដូស​​ទី៣ ខណៈ​ក្រុមហ៊ុន​​នេះ ​ក៏​បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech​ ដើម្បីពង្រឹងសមត្ថភាព​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស។​


ក្រុមហ៊ុនបាននិយាយថា ខ្លួន​អាចដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើគ្រា​អាសន្ន (EUA) សម្រាប់​កម្រិត​ថ្នាំបន្ថែម​ប្រសិទ្ធភាព​ (ដូស​ទី៣) ​នៅដើមខែសីហា។ទិន្នន័យបានបង្ហាញថា​ ដូសទី៣ បាន​បង្កើត​អង្គ​បដិ​បក្ខប្រាណប្រ​ឆាំង​នឹងមេរោគខ្ពស់ជាងមនុ​ស្សវ័​យក្មេ​ង ៥ ដង និង​ខ្ពស់ជាង​មនុស្ស​ចាស់​ ១១ ដង បើធៀប​នឹង​សមត្ថភាព​វ៉ាក់សាំង​ ២ ដូស​ ដែល​​ប្រឆាំង​នឹងវ៉ារ្យ៉ង់ Delta​។


នៅខែ​ក្រោយ​ផងដែរ ក្រុមហ៊ុន​ Pfizer និង BioNTech គ្រោង​នឹង​ ធ្វើតេស្តវ៉ាក់សាំងពិសេសមួយដែលត្រូវ​បានរ​ចនាឡើ​ង​ជា​ពិសេស​ ដើម្បី​ប្រឆាំង​នឹង​​វ៉ារ្យ៉ង់ Delta ដែលរីករាល​ដាល​យ៉ាង​ឆាប់រហ័ស​ ដោយ​បច្ចុប្បន្ន​កញ្ចប់​ដំបូង​ផលិត​រួចហើ​យ៕