ការ​សាក​ល្បង​ដំណាក់​កាល​ដំបូង​បាន​បង្ហាញ​ថា ​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​CanSino ​Bio Logics​ (Can Sino BIO)​ បាន​ធ្វើ​ឱ្យ​មាន​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​មិន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​នោះ​ទេ​។


យោង​តាម​អត្ថបទ​​ដែល​បាន​ពិនិត្យ​ឡើង​វិញ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បានឱ្យ​ដឹង​ថា​ វ៉ាក់សាំងចំនួន​ ២​ ដូស​នៃ Ad5-nCoV​ ដែល​ការ​ចាក់ដូស​ទាំង​ ២​ គឺ​ចន្លោះ​គ្នា​រយៈ​ពេល​ ២៨​ ថ្ងៃ​ ដាច់​ពី​គ្នា​ធ្វើ​ឱ្យ​កម្រិត​អង្គបដិបក្ខ ប្រាណ​ប្រហាក់​ប្រហែល​គ្នា​​ទៅ​នឹង​វ៉ាក់សាំង​ដែល​តម្រូវ​ឱ្យ​​​ចាក់​តែ ១​ ដង​។

ការ​បកស្រាយ​នេះ​ផ្អែក​លើ​ទិន្នន័យ​ពី​ដំណាក់​កាល​ទី១​ នៃ​ការ​សាកល្បង​ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខ​ភាព​ល្អ​​ ១៣០​ នាក់ ​នៅ​ក្នុង​ប្រទេស​ចិន​។ របាយការណ៍​នោះ​បាន​បង្ហាញ​បន្ថែម​​ថា​ វ៉ាក់សាំង​ទាំង​នោះ​ ​មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​សិក្សា​នោះ​ទេ​៕