ប្រធានាធិបតី​ប៉ាឡេស្ទីន​ លោក Mahmoud Abbas បាន​និយាយថា ខ្លួន​ទុក​ពេល ១ ឆ្នាំ​ដល់​អ៊ីស្រាអែល​ ដើម្បី​ដក​ខ្លួ​ន​ចេ​ញ​ពី​ទឹកដី ដែល​ខ្លួន​បាន​កា​ន់​កាប់​ហើយ និង​គំរាម​ដ​កការ​ទទួល​ស្គាល់​អ៊ី​ស្រាអែល​ ប្រសិនបើ​មិន​ធ្វើ​តាម​សំណើនេះ​។ នេះបើតាមឱ្យដឹងពីសារព៏ត៌មាន Al Jazeera។


នៅក្នុងសុន្ទរកថា​តាម​ប្រព័ន្ធអនឡាញ​មួយ​​ទៅកា​ន់​ម​ហា​ស​ន្និបា​ត​អ​ង្គ​កា​រសហប្រជាជាតិ (UNGA) កាល​ពី​ថ្ងៃ សុក្រ លោក Abbas បាន​និ​យា​យថា លោក​នឹ​ង​លែ​ង​ទ​ទួ​ល​ស្គា​ល់​អ៊ីស្រា​អែល​ ដោយ​ផ្អែ​ក​លើ​ព្រំ​ដែន​មុន​ឆ្នាំ ១៩៦៧ ដែល​ជា​មូ​ល​ដ្ឋា​ន​គ្រឹះ​នៃ​កិ​ច្ច​ប្រឹ​ង​ប្រែ​ង​ស​ន្តិភា​ព​ ៣ ទសវត្សរ៍​ទៀត​ហើយ ប្រសិន​បើ​ប្រជាជន​ប្រទេស​នេះ​ ​មិ​ន​ព្រម​ដ​ក​ខ្លួ​នចេ​ញ​ពី​ទឹ​កដី​រដ្ឋ​ ដែល​ប៉ា​​ឡេស្ទី​នកាន់​កាប់​បាន​​ទាន់​ពេលនោះ​។


លោក Abbas បាន​និយាយថា៖«យើង​សូម​​ប​ញ្ជាក់ថា អ៊ីស្រា​អែ​លមាន​ពេល ១ ឆ្នាំ​ ដើម្បី​ដក​ខ្លួនចេ​ញពី​ទឹក​ដី​​ប៉ា​​ឡេ​ស្ទីន ដែល​ខ្លួ​ន​កា​ន់​កា​ប់នៅឆ្នាំ ១៩៦៧ រួម​ទាំង​ហ្ស៊េរុយ​សាឡិម​ខាង​កើត។ ប្រសិន​បើ​រឿង​នេះ​ មិន​អា​ច​ស​ម្រេ​ច​បាន មាន​រឿង​អី​យើង​ត្រូវ​​ទទួ​ល​ស្គា​ល់​អ៊ី​ស្រាអែល ដោយ​ផ្អែ​កលើ​ព្រំ​ដែ​នឆ្នាំ ១៩៦៧​?»


មេដឹកនាំប៉ាឡេស្ទីន ក៏​បា​ន​អំ​ពា​វ​នា​វដ​ល់​អ​គ្គ​លេ​ខា​ធិ​កា​រ​អ​ង្គ​កា​រ​សហ​ប្រ​ជា​ជាតិ​លោក Antonio Guterres ឱ្យកោះប្រ​​ជុំ​ស​ន្និ​សី​ទ​អន្ត​រជាតិ និ​ងបានបង្ហាញពី​ឆ​ន្ទៈរ​ប​ស់ខ្លួន​ធ្វើការពេ​ញ ១​ ឆ្នាំ​លើការ​ដោះ​ស្រាយ​ស្ថាន​ភា​ព​ចុង​ក្រោយ​រ​បស់​រ​​ដ្ឋ​អ៊ី​ស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ស្រប​តាម​ដំណោះស្រា​យរ​ប​ស់​អ​ង្គការ​សហ​ប្រជាជាតិ​ផងដែរ​៕