ការ​ដោះលែ​ងលោ​កស្រី ​Meng Wanzhou ប្រធានផ្នែកហិរញ្ញ​វ​ត្ថុរ​ប​ស់ក្រុមហ៊ុន​ Huawei គឺ​ជា​ការ​ដក​បន្លា​ចេញ​ពី​​ទំនាស់​ជាច្រើន​ទៀត​នៅ​ក្នុង​​ទំនាក់​ទំនង​ចិន-អាមេរិក​ ប៉ុន្តែ​អ្នក​វិភាគ​ចិន​ បានឱ្យដឹង​ថា​ ភាព​តាន​តឹង​នៃ​ប្រទេស​ទាំង​២​ទំនង​ជា​ប​ន្ត​កើតមាន​ឡើង​ដដែល​ នៅក្នុ​ងវិស័យផ្សេ​ងទៀ​ត​។ នេះ​បើយោងតាម​សារព័ត៌មាន​ South China Morning Post។​


ករណី​រឿង​ក្ដី​របស់​លោកស្រី Meng គឺ​កូនស្រី​រ​ប​ស់​ស្ថាបនិក​ក្រុមហ៊ុន​ Huawei លោក Ren Zhengfei បាន​ឈាន​ដល់​កិច្ច​ព្រ​ម​ព្រៀង​មួយ​ពី​រ​ដ្ឋអាជ្ញាអាមេរិក​ កាលពីថ្ងៃ សុក្រ ដែល​សម្រេច​​បញ្ចប់​ករណីក្លែ​ងប​ន្លំ​​ប្រឆាំង​នឹង​លោកស្រី​​​យ៉ាងមា​នប្រ​សិទ្ធ​ភា​ព ហើ​យ​អ​នុ​ញ្ញាតឱ្យ​លោកស្រី​​​ចាក​ចេញ​ពី​ប្រទេស​កាណាដាដែរ​។​


ការ​ដោះ​លែង​នេះ ​ត្រូ​វ​បាន​គេចាត់​ទុក​ថា​ ជា​ការ​បញ្ចប់​រឿងរ៉ាវ​រយៈ​ពេល ៣ ឆ្នាំ​រវាង​ចិន និង​កាណាដា​ ដែល​​ប៉េកាំង​ បាន​ចោទថា ​ប្រ​ទេ​សទាំ​ង២ថា​ ជា​អ្ន​កស​ម​​គំ​និ​ត​គ្នា​ ដើម្បី​បំពេញ​បំណង​​អាមេរិក​​។​


បន្ទាប់​ពី​អាមេរិក​ទម្លាក់​សំណើ​សុំ​ធ្វើ​បត្យាប័ន​របស់​លោក​ស្រី Meng មិន​ទាន់​បាន​ប៉ុន្មាន​ផង​ នាយក​រដ្ឋ​មន្រ្តី​​កាណាដា​លោក Justin Trudeau បានប្រកាសថា​ ពលរដ្ឋ​កាណាដា ២ នាក់​ទៀត​គឺ​លោក Michael Spavor និង​ Michael Kovrig ដែលត្រូ​វ​បា​​ន​ឃុំ​ខ្លួ​ន​នៅ​ក្នុ​ង​ប្រ​ទេ​ស​ចិន​ភ្លា​មៗ​ បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​លោកស្រី Meng ក៏នឹ​ង​ត្រូ​វដោះលែ​ងដែរ​។


យ៉ាងណាមិញ ការ​ឃុំខ្លួ​ន​អ្នក​ទាំង​នេះ ត្រូវ​បាន​គេ​មើល​ឃើញថា​ ជា​ទ​ង្វើនៃ​កា​រ​ស​ង​សឹ​ក​ទាំង​ទី​ក្រុងប៉េកាំង​ និង​ទីក្រុង​អូតាវ៉ា ប៉ុន្តែ​ទីក្រុង​ទាំង​២ កាលពីថ្ងៃសុក្រ មិន​​បានសារភាព​ជា​​ជា​​​សា​ធារ​ណៈ​ថា​ជាទង្វើសងសឹង ឬយ៉ាងណានោះ​ទេ។


លោក Huang Jing សាស្រ្តាចារ្យ​នៅ​សា​ក​ល​វិ​ទ្យា​ល័​យ​ភាសា និងវប្បធម៌​ប៉េកាំង បាន​និយាយ​ថា៖ «នេះ​គឺ​ជាករណី​ទាក់ទង​ នឹង​នយោ​បា​យ ហើយ​ក៏​​ត្រូវ​ដោះស្រាយរួច​ហើយ​ ដោយ​ការ​ធ្វើ​​សម្រប​សម្រួល​ផ្នែកន​យោ​បាយ​រវា​ង​ចិន និងអា​មេរិក​។ ដូច្នេះ​ លទ្ធផល​របស់​វា​នឹ​ង​មា​ន​ឥ​ទ្ធិ​ព​លវិ​ជ្ជ​​មា​ន​ទៅ​លើ​ទំនាក់​ទំនង​ត្រី​ភាគី​រវាង​ចិន អាមេរិក និង​កាណាដា​»​។

លោក Huang បន្ថែមថា កិច្ច​ព្រ​ម​ព្រៀង ដែល​សម្រេចបា​នរ​វាង​លោកស្រី Meng និងអាមេរិក អាច​បង្ហាញថា កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​ររ​វាងចិន និងអាមេរិក ក្នុង​វិស័យ​ផ្សេង​នៅ​តែ​មា​ន​ការរង្គោះ​រង្គើ​ ទោះបី​មាន​ជម្លោះ​ជូរ​ច​ត់​ប៉ុ​ន្មា​ន​ឆ្នាំចុ​​ងក្រោ​យនេះ​ត្រូវ​បាន​បញ្ចប់​ជាបណ្ដើរៗ​ក៏​ដោយ​។

លោក Huang បន្តទៀតថា៖ «ជំហាន​នេះ ក៏​បង្ហាញ​ផង​ដែ​រថា ជំនួ​សឱ្យ​កា​រ​ប្រ​ឈ​ម​មុខ​ដា​ក់​គ្នា​ ប្រ​ទេ​ស​ទាំង២​មា​​ន​ឆ​ន្ទៈ​ក្នុ​ង​ការ​ទា​ក់​ទងគ្នា​ទៅវិ​ញទៅ​ម​កលើ​បញ្ហា​ ដែល​គេ​មើល​ឃើញ​ថា​ជា​បញ្ហា​សងសឹក​ទៅវិញទៅ​​មក​រវាង​គ្នា​នឹងគ្នា​»។

លោក Song Luzheng អ្នកស្រាវ​ជ្រា​វ​ទំ​នា​ក់​ទំ​ន​ង​អន្ត​រ​ជា​តិ​នៅ​សាកលវិទ្យាល័យហ្វូ​ដាន​នៅស៊ាង​ហៃ​ បាន​និយាយ​ថា ការ​វិ​ល​ត្រឡ​ប់​របស់​លោកស្រី Meng គឺ​ជា​ដក​បន្លា​ចេញ​ពី​បញ្ហា​មួយ​ក្នុង​ចំណោម​ ជម្លោះ​ធំ​បំផុត​រវា​ង​ចិន និង​អាមេរិក ដោយ​បើ​ក​ផ្លូ​វ​ស​ម្រា​​ប់កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រប​ន្ថែម​លើប​ញ្ហា​ផ្សេង​ទៀត​ រួម​ទាំង​ការ​ដ​ក​ព​ន្ធ​គយ ដែ​ល​ដាក់ចេញ​ដោយ​លោក​ Donald Trump ក្នុងឆ្នាំ២០១៨»។

ទន្ទឹម​នឹង​នេះ អ្នក​តំ​ណា​ង​ពា​ណិ​ជ្ជ​ក​ម្ម​អា​មេ​រិ​ក​លោកស្រី Katherine Tai បាន​និយាយ​ថា​ សេត​វិមាន​ កំ​ពុង​ធ្វើការ​វា​យ​ត​ម្លៃ​​យុ​ទ្ធ​សាស្ត្រហ្ម​ត់ច​ត់ ដើម្បី​ប​ង្កើ​ត​គោ​លន​យោ​បា​យ​ពា​ណិជ្ជ​ក​ម្ម​រឹង​មាំរវាងប្រទេស​ទាំង​២​​។ ក្រុម​ពា​ណិ​ជ្ជ​ក​ម្មនៅ​អា​មេ​រិក ក៏​បា​ន​អំ​ពាវ​​នា​វឱ្យ​មាន​ការ​លុប​ចោល​ព​​ន្ធគយ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ផងដែរ​។

ទោះយ៉ាងណាក្ដី លោក Song បាន​ព្យាក​រថា ទ្វា​រ​សម្រាប់​កិច្ចពិភាក្សា ដើម្បី​ដក​ចោល​ ឬ ដក​ចេញ​ពន្ធ​ខ្លះ​​ នឹង​បើ​ក​ឡើ​ងវិ​ញ​ក្នុង​ពេល​ឆា​ប់ៗ​នេះ​នៅ​ចុ​ង​ខែ​ក្រោ​​យ នៅ​ខាង​ក្រៅ​កិ​ច្ច​ប្រ​ជុំ​កំ​ពូល​ G2​0 បើទោះ​ជា​គេ​មិន​ទាន់​ច្បា​ស់​ថា​តើ​ប្រ​ធា​នា​ធិ​ប​តី​ចិ​ន​លោក​ Xi Jinping នឹង​ចូល​រួម ឬជួបជាមួយ​សមភាគី​អាមេរិក​លោក Joe Biden ក៏ដោយ​។

លោក Song បានបន្ថែម​ថា៖ «រ​ដ្ឋបាល​ Biden ជាអ្នកគាំទ្រ​ពន្ធពា​ណិជ្ជកម្ម​នេះ ហើយ​បញ្ហា​ពន្ធ​គយ​នេះ​ក៏មិ​ន​ល្អ​ស​​ម្រា​ប់អា​មេ​រិ​ក​ដែរ។ ខ្ញុំគិត​ថា នឹង​គ្មាន​ឱកាស​នៃ​ការចរចារលើ​បញ្ហានេះ​នៅ​ឆ្នាំ​ក្រោយ​ទេ​ ដោយសារ​​តែ​​កា​រ​បោះឆ្នោ​តពាក់កណ្តា​ល​អា​ណត្តិ​នៅ​អាមេរិក»។

ប៉ុន្តែ​ អ្នក​សង្កេ​ត​កា​​រ​ណ៍​ខ្លះ​ព្យាករថា ការ​ប្រ​កួ​ត​ប្រ​ជែ​ង​រ​វា​ងចិន និ​ងអាមេរិក​នៅ​ក្នុ​ង​វិស័យ​សំខាន់​ផ្សេង​ទៀត​ រួម​ទាំង​ប​ច្ចេ​ក​វិទ្យា និង​ 5G ទំនងជាបន្ត​ ឬអាច​នឹង​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។

សាស្រ្តាចារ្យ ដែល​មា​ន​មូ​ល​ដ្ឋា​ន​នៅទី​ក្រុ​ង​ប៉េ​កាំ​ង​ម្នាក់ ដែល​សុំមិ​ន​ប​ញ្ចេ​ញ​ឈ្មោះ ដោយ​សារតែ​ភាព​រ​សើ​ប​នៃ​ប្រធានបទ​ បានឱ្យដឹងថា៖​ «ការ​ដោះ​លែង​លោកស្រី Meng អា​ចជា​ជ័​យ​​ជម្នះ​​​នៅ​ក្នុ​ង​ស​ម​រ​ភូ​មិ​មួ​យ​នៃ​សង្រ្គាម​កា​រ​ទូ​ត​ទាំង​មូ​ល ប៉ុន្តែ​ក្នុ​ង​រ​យៈពេ​ល​វែ​ង ​​​​ខ្ញុំ​មិ​ន​គិ​ត​ថា​អា​មេ​រិ​កនឹ​ង​មិន​ចុះ​ចាញ់​ចិនងាយ​ៗ​ឡើយ​»។​

លោក Song ក៏​យល់​ព្រម​នឹង​គំនិត​នេះ​ដែរ ដោយ​និយាយ​ថា បញ្ហា​ធំៗទាំង​៣ នៅ​ក្នុងជម្លោះ​ទំនាក់​ទំន​ង​រវាង​ចិន​-អាមេរិក រួ​ម​មាន​ក​រណីរបស់លោកស្រី Meng បញ្ហា​ 5G និង​ពន្ធគយ បើទោះជា​បញ្ហា​១​ក្នុង​ចំណោម​បញ្ហា​ទាំង​ ៣ បាន​ធូរស្រាល​យ៉ាងណាក្ដី សហរដ្ឋ​អា​មេរិក​​នឹ​ង​ស​ម្រ​ប​ស​ម្រួ​ល​លើ​ប​ញ្ហា​ 5G និង​ឧបករណ៍​អេឡិចត្រូ​និក​ទេ​៕