ស្ទើរ​តែ​ ២ ​ភាគ​ ៣​ នៃ​អ្នក​បោះ​ឆ្នោត​នៅ​ ប្រទេស​ស្វ៊ិស ​បាន​បោះ​ឆ្នោត​ គាំទ្រ​អាពាហ៍​ពិពាហ៍​សម្រាប់​ភេទ​ដូច​គ្នានៅ​ក្នុង​ការ​ធ្វើ​ប្រជា​មតិ​មួយ​។ ប្រហែល​ ៦៤ ភាគរយ​នៃ​ប្រជាជ​នស​រុប​បាន​គាំទ្រ​វិធាន​ការ​នេះ​ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​នេះ ក្លាយ​ជា​ប្រទេស​ចុង​ក្រោយ​នៅ​អឺរ៉ុប​ខាង​លិច​ ដែល​ អនុញ្ញាត​ឱ្យ​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​ មាន​ភាព​ស្រប​ច្បាប់​។


អ្នក​ធ្វើ​យុទ្ធនាការ​ បាន​សាទរ​ការ​បោះ​ឆ្នោត​នេះ​ថា​ជា​ពេល​វេលា​ប្រវត្តិ​សាស្ត្រ​ សម្រាប់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។ នៅ​ក្នុង​ការ​បង្កើត​ការ​បោះ​ឆ្នោត​ក្រុម​សាសនា​និង​ គណបក្ស​នយោបាយ​អភិរក្ស​ បាន​ប្រឆាំង​នឹង​គំនិត​នេះ​ដោយ​និយាយ​ថា​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​គ្រួសារ​បែប​ប្រពៃណី​ជាច្រើន​។ ប្រទេស ​ស្វ៊ុីស ​បាន​អនុញ្ញាត​ឱ្យ​គូ​ស្នេហ៍​ភេទ​ដូ​ចគ្នា​ ចុះ​បញ្ជី​ភាព​ជា​ដៃ​គូតាំ​ងពី​ឆ្នាំ​ ២០០៧ ​ប៉ុន្តែ​សិទ្ធិ​ខ្លះ​ត្រូវបា​នរឹ​តត្បិត​។វិធាន​ការនេះ​ នឹង​ធ្វើ​ឱ្យ​គូ​ស្វាមី​ភរិយា​ភេទ​ដូច​គ្នា ​ អាច​ទទួល​យក​កូន​ដែល​មិន​ជាប់​សាច់​ឈាម​ និង​សម្រាប់​គូ​ស្វាមី​ភរិយា​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​រៀប​ការ​ហើយ​ អាច​មាន​កូន​តាម​រយៈ​ការ​បរិច្ចាគ​មេ​ជីវិត​ឈ្មោល។​


ចំណាត់​ការ​នេះ ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ស្វីស​ក្លាយ​ជា​ ប្រទេស​ទី​៣០​ នៅ​លើ​ពិភព​លោក​ដែល​ទទួល​យក​អាពាហ៍​ពិពាហ៍​ភេទ​ដូ​ចគ្នា​។


លោក ​Jan Muller នៃ​គណៈ​កម្មាធិការ​យុទ្ធនាការ​ «Yes»បាន​ប្រាប់​ AFP ​ថា​ «វា​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រទេស​ស្វ៊ុីស​​​ ដែល​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដែល​និយាយ​អំពី​ភាព​ស្មើ​គ្នា​ចំពោះ​គូ​ស្នេហ៍​ភេទ​ដូច​គ្នាហើយ​ វា​ក៏​ជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​សហគមន៍​អ្នក​ស្រឡាញ់​ ភេ​ទដូ​ចគ្នា​ទាំង​មូល​ផងដែរ​»។


រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​លោក​ស្រី​Karin Keller-Sutter បាន​និយាយ​ថា​ អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​លើក​ដំបូង​នឹង​ ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ​។ក្នុ​ងរយៈ​ពេល​ ២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ភាគ​ច្រើន​នៅ​អឺរ៉ុបខាង​លិច ​បាន​ទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា​៕


មឹង ច័ន្ទសុម៉ានីតា