ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​អ៊ីស្លង់​នា​ពេល​ថ្មី​ៗ​នេះ ​ត្រូវ​បាន​គេ​ស​ង្កេត​ឃើញ​ថា ​ចំនួនអ្នក​ជាប់​ឆ្នោត​សភា​អឺរ៉ុប​ភាគ​ច្រើន​ជា​ស្ត្រី​​​។សភា​ប្រទេសអ៊ីស្លង់​​មានចំនួន ​​​៦៣​ អាសនៈ​ដែល​តម្រូវ​ឱ្យ​មានអាសនៈ​ចំនួន​ ៣២​ យ៉ាង​តិច​សម្រាប់​កំណត់​រដ្ឋាភិបាល​ថ្មី។ការ​រាប់​សន្លឹក​ឆ្នោត​ដំបូង​ បាន​​បង្ហាញ​ថា ​មាន​បេក្ខជន​ជា​ស្ត្រី​​ចំនួន​ ៣៣​នាក់​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន​ ៦៣ អាសនៈ។


ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ស្ត្រី​ចំនួន​ ៣០នាក់​ទទួល​បាន​អាសានៈ​នៅ​ក្នុង​សភា។ ទោះ​យ៉ាង​ណា​ ស្ទើរ​តែ​ ៤៨​ ភាគ​រយ​នៃ​ចំនួន​អាសនៈ​សរុប ​បាន​បង្ហាញ​ពី​ភាគ​រយ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​ដែល​មាន​ស្ត្រីជា​តំណាង​​នៅ​ក្នុង​សភា​។ នៅ​ទ្វីប​អឺរ៉ុប​ ស៊ុយអែត​ និង​ហ្វាំងឡង់​ មាន​តំណាង​ស្ត្រី​តែ​៤៧​ ភាគ​រយ​និង​ ៤៦​ភាគ​រយ​ប៉ុណ្ណោះ​នៅ​ក្នុង​សភា​។


អ៊ីស្លង់​ជា​កោះ​អាត្លង់ទិក​ខាង​ជើង​ដែល​មាន​ប្រជាជន​ប្រមាណ​ចំនួន​ ៣៧១ ០០០ នាក់​ ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​សមភាព​យេនឌ័រ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​ទី​ ១២​ ដែល​ដំណើរ​ការ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​។


សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​ លោក​ Olafur Hardarson បាន​និយាយ​បន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ថា​៖«ការ​បោះ​ឆ្នោត​លើក​នេះ​អ្វី​ដែល​គួរឱ្យ​កត់​សម្គាល់​ គឺ​ជ័យ​ជម្នះ​របស់​ស្រ្តី​» ។


គណបក្ស​ទាំង​​៣​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​នាយករដ្ឋមន្រ្តី​ លោក​ស្រី​ Katrin Jakobsdottir​ បាន​ឈ្នះ​អាសនៈ​សរុប​ចំនួន​ ៣៧​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​សប្តាហ៍​មុន​ដែល​ចំនួន​នេះ ​មាន​ការ​កើន​ឡើង​បើ​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​អាណាត្តិ​មុន​។


គួរ​បញ្ជាក់​ផង​ដែរ​ថា​​ រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ប្រទេស​អ៊ីស្លង់​ដែល​មាន​ចលនា​ឆ្វេង​បៃតង​របស់​នាយករដ្ឋមន្រ្តី​ លោក​ Katrin Jakobsdottir ​គណបក្ស​ឯករាជ្យ​អភិរក្ស​និយម​ និង​គណបក្ស ​Progressive ​កណ្តាល​ បាន​និយាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ថា​ ពួក​គេ​ នឹង​ចរចា​ស្តី​ពី​ការ​បន្ត​​កិច្ច​សហប្រតិបត្តិការ​ប្រសិន​បើ​ពួក​គេ​ទ​ទួល​បានសំឡេ​ង​ភាគ​ច្រើន​៕