ក្រុមហ៊ុន​ហ្វេសប៊ុក​គ្រោង​នឹង​ជួល​មនុស្ស​ចំនួន​ ១០ ០០០ ​នាក់ ​នៅ​សហភាព​អឺរ៉ុប​ ដើម្បី​បង្កើត​មេតាវ៉ាស។មេតាវ៉ាស ​គឺ​ជា​ពិភព​អនឡាញ​ ដែល​មនុស្ស​អាច​លេង​ហ្គេមបាន​ដោយ​ធ្វើ​ការ​ប្រាស្រ័យ​ទំនាក់ទំ​នង​គ្នា​តាម​បញ្ញា​សិប្បនិម្មិតដូច​ជា​ VR។


ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយ​នៅ​ក្នុង​ប្លុក​មួយ​ថា​ មេតាវ៉ាស​មាន​សក្តានុពល​ក្នុង​ការ​ធ្វើ​ឱ្យ​មនុស្ស​ទទួល​បាន​ឱកាស​ច្នៃ​ប្រឌិត​ថ្មី​។


ការ​វិនិយោគ​នៅ​សហភាព​អឺរ៉ុប​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​នូវ​គុណសម្បត្តិ​ជា​ច្រើន​រួម​ទាំង​ការ​ចូល​ទៅ​កាន់​ទី​ផ្សារ​អ្នក​ប្រើ​ប្រាស់​ធំៗ​ និង​ទទួល​បាន​នូវ​ធន​ធាន​មនុស្ស​មក​ពី​សាកលវិទ្យាល័យ​លំដាប់​ និង​គុណភាព​ខ្ពស់​។


ថ្វី​បើ​ក្រុមហ៊ុន​នេះ​មាន​ប្រវត្តិ​​ទិញ​គូប្រជែង​ក៏​ដោយ​ ​តែហ្វេសប៊ុក បាន​អះ​អាង​ថា​ មេតាវ៉ាស​នេះ​នឹង​មិន​ត្រូវ​​បាន​ផលិត​ដោយ​ក្រុមហ៊ុន​តែ​មួយ​ទេ​ ហើយ​បាន​សន្យា​ថា​នឹងធ្វើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​៕