ស្ទើរ​តែ​ជិត​កន្លះ​ខែ​ទៅ​ហើយ​ ចាប់​តាំង​ពី​មេដឹកនាំ​អូទ្រីស​វ័យ​ ៣៥ ​ឆ្នាំ​ លោក​ Sebastian Kurz ​បានបញ្ចប់​តំណែង​ជា​អធិការបតី​​ដែល​លោក​បានកាន់​​កាប់អស់​រយៈ​ពេល ​៤ ​ឆ្នាំមកហើយ​​ ក្រោយ​រឿង​អាស្រូវ​នយោបាយ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​​​​ផ្ទុះ​ឡើង​។​


​ទោះ​បី​ជា​លោក​មិន​ទាន់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ឬ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​រឿង​អាស្រូវ​នៅ​តែ​ផ្ទុះ​ខ្លាំង​ឡើង​ ដោយ​លោក និង​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ត្រូវបាន​គេ​​សង្ស័យ​ថា ​បាន​ប្រើ​ប្រាស់​ប្រាក់​របស់​អ្នក​បង់​ពន្ធ​ដោយ​ខុស​ច្បាប់​ ដើម្បី​សូក​ប៉ាន់​​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ឱ្យ​ផ្សាយ​ពី​រឿង​វិជ្ជមាន​របស់​លោក​ រហូត​ជួយ​ឱ្យ​លោក​អាច​ចូល​កាន់​អំណាច​នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។​

​ដោយ​មិន​គិត​ពី​ករណី​ផ្លូវ​ច្បាប់​ណាមួយ​ដែល​អាច​ចោទ​ប្រកាន់​បាន​ពី​បទ​សូកប៉ាន់​ ឬ​ក្លែង​បន្លំ​ ព្រះរាជអា​ជ្ញា​​រឿង​ឧក្រិដ្ឋកម្ម​កណ្តាល​ទាំង ​២​ កំពុង​ស៊ើប​អង្កេត​ដោយ​បង្ហាញ​ពីផ្នែ​កអា​ក្រក់​មួយ​ចំពោះ​រចនាប័ទ្ម​រដ្ឋាភិបាល​របស់​លោក​ Kurz ​ដោយ​រាប់ចា​ប់តាំ​ង​ពីសំ​ណុំ​នៃកា​រ​បង្ហាញព័​ត៌មាន​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ​រហូត​ដល់ភា​ព​អាម៉ាស់នៃកា​រប្រ​កាស​ពី​ភាពស្មោះ​​ត្រង់​ពេលឡើ​ង​កាន់អំ​ណាច​។​ ​


​លោក ​Herbert Kickl​ ប្រធាន​គណបក្ស​ស្តាំនិ​យម​ «​សេរីភាព​»​ បាននិយាយ​ក្នុង​សម័យ​ប្រជុំ​សភា​ បន្ទាន់​មួយ​កាល​ពី​ថ្ងៃអ​ង្គារ​សប្តាហ៍​មុន​ថា​៖​ «​ឥឡូវ​នេះ ​ប្រទេស​អូទ្រីស បាន​ដឹង​ច្បាស់​នូវ​រឿង​មួយ​គឺ​ថា​ ការ​រំលោភ​អំណាច​ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ការ​កេង​ប្រវ័ញ្ច​ប្រជាជន​ ការ​ក្លែងប​ន្លំ​ និង​ការ​លាក់​ពុត​ គឺ​ជា​អ្វី​ដែល​ធ្វើឱ្យ​​គណបក្ស​ប្រជាជន​រួម​គ្នាជា​​ស្នូល​​»​។​


​​ក្នុង​ការ​បោះឆ្នោត​​ចុង​ក្រោយ​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៩ លោ​ក ​Kurz​ បាន​ផ្តល់​ឱ្យគ​ណបក្ស​ប្រជាជន​របស់​លោក ​នូវ​ការ​បោះឆ្នោ​ត​មួយ​ក្នុងចំ​ណោម​អាណត្តិ​ធំបំ​ផុត​ដែល​មិនធ្លា​ប់មា​ន​រហូត​ដល់​


៣៧,៥ ​ភាគរយ​នៃកា​រ​បោះ​ឆ្នោត​។​ សូម្បី​តែ​បន្ទាប់​ពី​ការ​លាលែង​ពីតំ​ណែង​អ​ធិការបតី​រួចហើយ​ ក៏លោក ​Kurz​​ នៅ​តែ​ជា​មេដឹក​នាំគ​ណបក្ស​ហើយ​នឹង​ដឹក​នាំកា​រប្រ​ជុំ​សភា​ដែល​ផ្តល់​ឱ្យលោ​ក​ដោយស្វ័យ​ប្រវត្តិ​នូវ​កៅអី​នៅឯ​តុ​គណៈរដ្ឋ​មន្ត្រី​។​

​​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹក​នាំ​ដោយ​លោក ​Alexander Schallenberg​​ ជា​អ្នក​ស្មោះត្រង់​នឹង ​លោក​ Kurz​ បាន​រួច​ផុត​ពី​ការ​បោះឆ្នោត​ដកសេចក្ដីទុក​​ចិត្ត​។​ យ៉ាងណា​មិញ​ កំហឹង​នៅ​តែ​មាន​ក្នុង​ចំណោម​អ្នក​តំណាងរាស្ត្រ​ដោយ​ពួក​គេ បាន​​រិះ​គន់​នូវ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ «​ប្រព័ន្ធ​ឃើហ្ស​»​​ ជា​បណ្តាញ​​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អតីត​អធិការបតី​រូបនេះ​នៅ​ទូទាំង​ទិដ្ឋភាព​នយោបាយ​សេដ្ឋ​កិច្ច​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូទ្រីស​។​

លោក​ស្រី ​Stephanie Krisper ​សមាជិក​សភា​មក​ពី​បក្សវេទិកា​សេរី​និង​អូទ្រីស​ថ្មី​ (NEOS) ​និង​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​ចំពោះ​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​បាននិយាយ​ថា​៖ ​«​អ្វី​ដែល​ប្លែក​គឺ​របៀប​ដែល​ លោក​ Sebastian Kurz​​ និង​គណបក្ស​ប្រជាជន​ថ្មី​របស់​លោក​ធ្វើ​សកម្មភាព​មិន​ត្រឹម​ត្រូវ​ និង​អ្វី​ដែល​ប្រព័ន្ធ​របស់​បក្ស​នេះ​មាន​ឆន្ទៈ​ធ្វើ​ ដើម្បី​ការពារ​ខ្លួន​ ដោយ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ពួក​គេ​​បាន​វាយ​ប្រហារ​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​ស៊ើប​អង្កេត​ប្រឆាំង​ពួក​គេ​»​។​​

លោក​ស្រី​បន្ត​ថា​​​៖​ «​អំណាច​ពុក​រលួយ​ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ហើយ​ជា​ការ​ពិត​នៅ​ក្នុង​ប្រទេស​អូទ្រីស​វា​មិន​មែន​គ្រាន់​តែ​ជា​​អ្វី​ដែល​​ចាប់​ផ្តើម​ជាមួយ​ប្រព័ន្ធ​ឃើហ្ស​នោះ​ទេ​»​។​

​​ក្នុង​ឆ្នាំ​ ២០១៧ ​លោក​ ​Kurz ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ប្រទេស​អូទ្រីស ​ទាំង​មាន​មហិច្ឆតា​ចង់​បន្ត​ខ្ពស់​ជាង​នេះ​ទៀត​។​ លោក​មើល​ភាព​ជោគជ័យ​នៃច​លនា ​អេន ម៉ាឆេ​ (En Marche) ​របស់​លោក​ អេម៉ានុយអែល ​ម៉ាក្រុង​ (Emmanuel Macron) ​នៅ​​បារាំង​ ហើយ​ជឿ​ជាក់​ថា​ វិធី​សាស្រ្ត​ស្រដៀង​គ្នា​​ត្រូវ​ការ​ធ្វើ​ឡើង​នៅអូ​ទ្រីស​។​

លោក Kurz ​ស្រមៃ​មើល​ចលនា​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​នឹង​បំបែក​នយោបាយ​ឯកភាព​ជាតិ​ដ៏​កក់ក្តៅ​នៃ​មជ្ឈមណ្ឌល​ដែល​គ្រប​ដណ្តប់​លើ​រដ្ឋាភិបាល​អូទ្រីស​ ហើយ​​រារាំង​កំណែ​ទម្រង់​ពិត​ប្រាកដ​។​ ដើម្បី​ធ្វើ​ឱ្យ​រឿង​រ៉ាវ​កើត​ឡើង​មាន​ភាព​ទាក់​ទាញ​ លោក ​Kurz បាន​​លាយ​បញ្ចូល​គ្នា​នូវ​ការ​អភិរក្ស​សារពើពន្ធ​បែប​ប្រពៃណី ​ជាមួយ​នឹង​សញ្ញានៃ​សេរី​និយម​សង្គម​ ហើយ​​លាត​ត្រដាង​ពី​ភាព​ស្តាំជ្រុល​និយម​ដោយ​ប្រកាន់​យក​នូវ​អាកប្បកិរិយា​រឹង​រូស​ភាគ​ច្រើន​ចំពោះ​អន្តោ​ប្រវេសន៍​។​

ទន្ទឹម​ជាមួយ​គ្នា​នោះ​ការ​ស៊ើប​អង្កេត​ថ្មី​ដោយ​ព្រះរាជ​អាជ្ញា ​បានបង្ហាញ​ពី​របៀប​ផ្ដាច់​ការ​ដែល​លោក ​Kurz​ និង​អ្នកជិ​ត​ស្និទ្ធ​របស់លោក​អាច​ធ្វើ​។​ ជា​ឧទាហរណ៍​ លោក​​បាន​រារាំង​កញ្ចប់​កំណែ​ទម្រង់​ថែទាំ​សង្គម​ឆ្នាំ​ ២០១៦ ​ដែល​​ព្រម​ព្រៀង​គ្នា​រវាង​មេដឹក​នាំ​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​អូទ្រីស​។​

​​ការស៊ើប​អង្កេត​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ព្រះរាជអាជ្ញា​រដ្ឋ​កណ្តាល​ចំពោះ​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​ និង​អំពើ​ពុក​រលួយ​ (WKStA)​ បាន​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ដល់​ទិដ្ឋភាព​នយោបាយ​អូទ្រីស​ ប៉ុន្តែ​វា​ស្ទើរ​តែ​កើត​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។​​

​សម្រាប់លោក ​Kurz ​និង​អ្នក​គាំទ្រ​របស់​លោក​ គម្រោង​ព្រះរាជ​អាជ្ញា គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​​ទាំង​បើក​ចំហ​ ដោយ​ចោទ​ប្រកាន់​ថា​ WKStA ​​​​​ស្វែង​​រ​ក​លេស​អ្វីដែ​ល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​ព្យាយាម​ និង​ទទួល​បាន​ដីកា​ចាប់​ខ្លួន​​មន្រ្តី​គណបក្ស​ប្រជាជន​របស់លោក​។ ​

​​លោក Kurz​ និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ក៏​រង​ការ​​ចោទ​ប្រកាន់​ផងដែរ ពី​បទ​ព្យាយាម​រារាំង​ដំណើរ​ស៊ើប​អង្កេត​។ ជា​ឧទាហរណ៍​ ដ្រាយវ៍​រឹង​ចំនួន ​៥​ ដែល​ផ្ទុក​​ព័ត៌មាន​ដែល​ស្នើ​សុំ​ដោយ​ការ​ស៊ើប​អង្កេត​របស់​សភា​ ត្រូវ​បាន​មន្រ្តី​អធិការ​បតី​បំផ្លាញ​​កាល​ពី​ឆ្នាំ​មុន​។​

យ៉ាងណា​មិញ​ អតីតអធិការ​បតីវ័យ​ក្មេង​រូប​នេះ បាន​​បដិសេធ​ការ​ធ្វើខុ​ស​ទាំង​​អស់នោះ​ហើយ​លោកចាត់​ទុក​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រូប​លោក​ថា​​ «គ្មាន​មូល​ដ្ឋាន​»​ ហើយ​​បង្ហាញ​ថា លោ​ក​នឹង​លះ​បង់​អភ័យ​ឯក​សិទ្ធិស​ភា​​ ដើម្បី​អនុញ្ញាត​ឱ្យព្រះ​រាជ​អាជ្ញា​បន្ត​ពិនិត្យ​មើល​ការ​ប្រព្រឹត្ដ​របស់​លោក​នៅ​ក្នុង​ការិយាល័យ​៕

ហួន​ ឌីណា​