វិបត្តិ​កូវីដ បណ្តា​ប្រទេស​អ្នក​មាន​ចាប់​ផ្ដើម​ប្រកាស​​រក​កម្ម​ករ​​ចំណាក​ស្រុកឱ្យ​មក​ធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​

Content image - Phnom Penh Post
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz ធ្វើសន្និសីទកាសែត។ AFP

ខណៈ​ពេល​ ដែល​ប្រទេស​នានា​លើ​ពិភ​ពលោកចាប់​ផ្ដើម​ស្ដារ​សេដ្ឋកិ​ច្ចឡើងវិញ បណ្ដា​ប្រទេស​អ្នក​មាន​ជា​ច្រើន​ កំពុង​ស្វែង​រក​​កម្ម​ករ​ចំណាក​ស្រុក​ ដែល​មាន​ជំនាញជុំ​វិញពិភពលោក ដើម្បី​ឱ្យ​មក​ធ្វើ​ការ​នៅប្រទេស​ខ្លួន​។ នេះ​បើ​តាមការ​​ឱ្យដឹង​ពីសារព័ត៌មាន​ញូវយ៉កថាមស៍​។

ឧទាហរណ៍​​ដូច​នៅ​​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​​ត្រូវ​ការជនអន្តោប្រវេសន៍ថ្មីចំនួន ៤០​ ម៉ឺន​​នាក់​ ក្នុង ​១ ឆ្នាំ ដើម្បីបំពេញការងារ​ក្នុ​ង​វិ​ស័យរាប់ចាប់ពីវិស័យ​អប់​រំ​ដល់​វិស័យ​គ្រឿង​ម៉ាស៊ីន​ច្បាប់​អន្តោប្រវេសន៍​ថ្មី​ផ្តល់​នូវ​កា​រពន្លឿនទិដ្ឋាការការងារ និងរយៈពេ​ល​​​ ៦ ខែ​ ដើម្បីទស្សនា ​និងស្វែងរកការងារ​នៅ​ប្រទេស​នេះ​។

ដោយឡែក ប្រទេ​ស​កា​ណាដាគ្រោង​នឹ​ងផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍ថ្មីចំ​នួន ១,២ លាន​នា​ក់​នៅឆ្នាំ ២០២៣​។ កាលពី​ថ្មីៗនេះដែរ​ អ៊ីស្រាអែល បានបញ្ចប់កិច្ចព្រ​ម​ព្រៀងមួយដើម្បី​នាំ​យក​បុគ្គលិក​ថែ​ទាំ​សុខ​ភាព​ពីប្រទេសនេប៉ាល់ទៅ​ប្រទេស​នេះ​។ នៅ​ក្នុង​ប្រទេសអូស្ត្រាលីវិញ​ ប​ន្ទា​ប់ពីបិ​ទ​ព្រំ​ដែ​ន​បិ​ទ​ជិត ២ ឆ្នាំ រដ្ឋា​ភិបាល​ មាន​បំណង​ចង់​បង្កើន​ចំនួន​ជន​អន្តោ​ប្រវេស​ន៍ប្រហែល ២ ដង​ឱ្យចូលប្រទេសក្នុងឆ្នាំបន្ទា​​ប់។

ការជំរុញជាសកលនេះ​ គឺ​ដើម្បីទាក់ទាញកម្មករ​បរទេសដែល​​មានជំនាញ ជាពិសេសអ្នក​ ដែល​មាន​កម្លាំង​ពលកម្ម​រាងកា​យ​ និងបណ្ឌិតរូបវិទ្យា មានគោលបំណងចង់​ស្ដារ​សេដ្ឋកិច្ច និង​ជំនាញ​របស់​ខ្លួន​ក្រោយ​វិបត្តិដ៏​អាក្រក់​មួយ​នេះ​។

វិបត្តិ​កូវីដ បាន​ជំរុញម​នុស្សជាច្រើនឱ្យចូលនិវត្តន៍​​ លាលែងពីតំណែង ឬគ្រាន់តែមិនចូល​ធ្វើការវិញ​។ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​ គឺ​កាន់​តែ​អាក្រក់​ជាង​នេះ​។ ដោយសារ​វិធាន​បិទខ្ទប់ ហើយ​មនុស្ស​នានា​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​បាន ជំ​ងឺ​រា​ត​ត្បាត​បានធ្វើឱ្យអតុល្យភាពប្រជាសាស្រ្តរបស់មនុស្សជាតិកាន់តែច្បា​​ស់ ​ប្រទេស​អ្នក​មាន​ចំនួន​​ជន​វ័យចំ​ណាស់​កើន​ឡើង​យ៉ាង​ឆា​ប់​រហ័ស និង​កម្មករ​វ័យ​ក្មេង​​តិចពេក ខណៈដែល​ប្រទេសមធ្យម​ និង​ក្រីក្រ​ មាន​​​ម​នុ​ស្ស​វ័​យ​ក្មេង​ច្រើ​ន​តែខ្វះការងារ។

វិធីសាស្រ្តថ្មី ដើម្បី​ដោះស្រាយ​ភាពមិនស៊ីចង្វាក់គ្នា​នោះ​ អាចមានឥទ្ធិពលលើកា​រ​ជ​ជែក​ដេញ​ដោល​ជុំវិញ​ពិភព​លោក​ជុំ​វិ​ញ​ការធ្វើអន្តោប្រវេសន៍។ រដ្ឋាភិបាល​អឺ​រ៉ុ​ប​​​នៅ​​​​តែ​មាន​ការ​ខ្វែងគំនិត​​គ្នា​​​អំ​ពី​​​​របៀប​ដោះស្រាយ​រលក​ថ្មី​​​នៃ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោ​ន។​

ដូច​នៅស​ហរដ្ឋអាមេរិក គោលនយោបាយអន្តោប្រវេសន៍ភា​គ​​ច្រើ​ន​នៅ​តែជាប់គាំង ដោយសារ​ផ្តោត​លើ​បញ្ហា​ព្រំដែនម៉ិកស៊ិក ជាកន្លែងដែលការ​ឃុំ​ខ្លួ​ន​​ជ​នចំណាកស្រុកដ៏​ខ្ពស់​​បំផុ​ត​។ ទោះបីជាយ៉ាងណាក៏ដោយ ប្រ​​ទេសអភិវឌ្ឍន៍​ជា​ច្រើនកំពុងបង្កើតកម្មវិធីដ៏ស​ប្បុ​រស មានប្រសិទ្ធភាព និងទំនើបជាងមុន ដើម្បី​នាំ​យក​កម្ម​ករ​​បរទេ​ស​​មក និងជួយពួកគេឱ្យ​ក្លា​យ​ជា​ផ្នែក​អចិន្ត្រៃយ៍ នៃសង្គមរបស់ខ្លួន​។​

លោក Jean-Christophe Dumont ប្រធាន​ផ្នែកស្រាវជ្រាវការ​ធ្វើ​ចំ​ណា​ក​ស្រុ​ក​អ​ន្ត​រ​ជាតិ​សម្រាប់​អង្គការ​សហ​ប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (O.​​E.C.D)​បាននិយាយថា​៖​«វិបត្តិ​កូវីដ គឺ​ជាអ្ន​ក​បង្កើន​ល្បឿន​នៃ​ការ​ផ្លាស់ប្តូ​រនេះ​។ ប្រទេ​ស​​នានា​ ត្រូ​វ​តែដឹងពីសារៈសំខាន់នៃចំណាកស្រុក និងជ​ន​អន្តោប្រវេសន៍»​។

ជំងឺរាតត្បាត​ បាននាំឱ្យមានការផ្លាស់ប្តូរសំ​ខា​ន់​ៗជាច្រើន​នៅ​ក្នុង​ពិភពលោក។ វា​បាន​ពន្យឺត​ការ​ធ្វើ​ចំណាក​ស្រុក​។​ វាបានបង្កើត​កា​​រ​ប្រ​កួតប្រជែងកាន់តែច្រើនសម្រាប់​​«ក្រុមម​នុស្សឌីជីថល»​ ខណៈដែល​ ប្រទេសជាង​ ៣០​ រួម​ទាំង ប្រទេស​បាបាដុស ក្រូអាត និងអារ៉ាប់រួមបាន​បង្កើតក​ម្មវិធី​ ដើម្បី​ទាក់​ទាញ​បុគ្គលិក​ផ្នែក​បច្ចេកវិទ្យា​ចល័ត​ក៏​ដោយ​។កម្មវិធី​នេះ បាន​​នាំ​ឱ្យ​មា​ន​កា​រ​ប​ន្ធូរ​បន្ថយ​ជា​ទូទៅ​នៃ​ច្បាប់​ស្តីពី​ការងា​រ​ សម្រាប់ជនបរទេ​សដែល​​បា​នចំណាកស្រុក​​រួច​ហើ​យ​។

ប្រទេសជាច្រើ​ន​ រួមទាំងបែលហ្ស៊ិក ហ្វាំងឡង់ និងក្រិក បានផ្ត​ល់​សិ​ទ្ធិ​កា​រ​​ងារ​ដល់​ជន​បរទេសដែ​ល​បាន​មក​ដល់​ដោយ​ប្រើ​ប្រាស់ប្រភេទ​ទិដ្ឋាការ​​និស្សិត ឬ ទិដ្ឋាការផ្សេងទៀត។ ប្រទេសមួយចំ​នួន​ ដូច​ជានូវែល​សេឡង់ក៏​បានបន្តទិដ្ឋាការការងារបណ្តោះអាសន្នដោ​យគ្មានកំណត់​ ខណៈ​ពេលដែល​ប្រទេសអា​ល្លឺម៉ង់​ បាន​ចេញ​នូវ​ច្បា​ប់​អន្តោ​ប្រ​វេ​សន៍​ថ្មី​រ​បស់​ខ្លួនបានពន្លឿនដំណើរការ​ទ​ទួ​ល​ស្គា​ល់ស​ម្រាប់​គុណ​វុឌ្ឍិ​វិជ្ជា​ជីវៈ​បរទេស​។ ​

ចំណែក​ឯ​ជប៉ុន ​​ប្រទេសមាន​ការអភិវឌ្ឍលឿន​ និង​​ធ្លាប់ទប់ទល់នឹងការធ្វើអ​ន្តោប្រវេសន៍ បច្ចប្បន្ន​នេះ​រដ្ឋា​ភិបាលបានអនុញ្ញាតឱ្យកម្មករ​ប​ណ្តោះ​អា​ស​ន្ននិង​តែងតែ​ផ្លាស់ប្តូរនិយោជក និងរក្សាឋានៈ របស់ពួកគេផងដែរ​។

នៅ​បណ្ដា​​ប្រទេស​​មា​ន​សេ​ដ្ឋ​កិច្ច​ជឿនលឿន វិធានការអន្តោ​ប្រ​វេសន៍ ​ត្រូ​វ​បា​ន​ដា​ក់ឱ្យ​អនុវត្ត​​ រួម​មានការ​ប​ន្ថយ​ឧ​បសគ្គក្នុងការចូលសម្រាប់ជនអន្តោប្រ​​វេស​ន៍ដែល​មាន​សម​ត្ថ​ភាព ការធ្វើទិដ្ឋាការ​​ជា​ឌី​ជី​ថលដើម្បី​កាត់​បន្ថយ​ការងាររត់​ឯកសារ​ ការបង្កើនតម្រូវការប្រាក់បៀវត្ស​​រ៍ដើម្បីកាត់បន្ថយការកេងប្រវ័ញ្ចប្រាក់​ឈ្នួល​ និ​ងការគា​បសង្កត់ប្រាក់ឈ្នួល និងការសន្យាផ្លូវ​ទៅកាន់ស្ថា​ន​ភា​ព​អ​ចិ​ន្ត្រៃ​យ៍សម្រាប់​កម្មករដែល​ត្រូវ​ការ​បំផុត​ផងដែរ​៕

ព័ត៌មានថ្មីៗ