ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ២៧ គ្រឿង​ទៅ​កាន់​តំបន់​ដែន​អាកាស​ការពារ​ជាតិ​ (ADIZ) របស់​តៃវ៉ាន់ ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់។


ចំណោម​យន្តហោះ​ទាំង ២៧ គ្រឿង​នេះ ​រួម​មានយន្តហោះឈ្មោះ ​​H-6 ​ជា​យន្តហោះ​មាន​អានុភាព​ក្នុង​ការ​បំពាក់​អាវុធ​នុយក្លេអ៊ែរចំនួន ៥ គ្រឿ ​ព្រម​ទាំង​យន្តហោះ​ចាក់​ប្រេង​ឥន្ធនៈ​លើ​អាកាស Y-20 ចំនួន​ ១ គ្រឿង​ផង​ដែរ។

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា យន្តហោះ​ទាំង​ប៉ុន្មាន​នេះ​ហោះ​នៅ​ដែនអាកាស​របស់​តៃវ៉ាន់ត្រង់​ចំណុច​ភាគ​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់។


ខាង​តៃវ៉ាន់​អះអាង​ថាខ្លួន​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ ដើម្បីទុក​ជា​ការ​​​ទប់ទល់​​នឹង​យន្ត​ហោះ​របស់​ចិន​ដី​គោក​ឱ្យ​ចេញ​ពី​ដែន​អាកាស​របស់​ខ្លួន។បន្ថែម​ពី​លើ​នេះ​ តៃវ៉ាន់​ក៏​បាន​ត្រៀម​មីស៊ីល​បាញ់​ប្រឆាំង​នឹង​យន្តហោះ​ផង​ដែរ។


ចិន​ដីគោក​កន្លង​មក​បាន​លើកឡើង​ថាតៃវ៉ាន់​ជា​ដែនដី​មួយ​របស់​ខ្លួនហើយ​ថា​ ខ្លួន​នឹង​ធ្វើ​សកម្មភាព​ចាំ​បាច់​ណា​មួយដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​ពី​ការ​ផ្ដាច់​ខ្លួន​ក្រោម​រូបភាព​ណា​មួយ​ក៏​ដោយ៕


ហ៊ីម រដ្ឋា