ក្រុម​ហ៊ុន​វ៉ាក់សាំង Oxford-AstraZeneca បាននិយាយថា ​រលក​​កូវីដ​​បន្ទាប់​ អាច​មាន​គ្រោះ​ថ្នា​ក់​ខ្លាំង​ជាង​កូវីដ​ ១៩ មុន​ ប្រសិន​បើ​មិន​បាន​រៀន​ពី​បទពិសោធចាស់​​ ហើ​យ​​​ពិភ​ព​​លោ​ក​​​គួរ​តែ​ធានា​ថា​ ត្រូវ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​វាយ​លុក​មេ​រោគ​​ប​​ន្ទា​​ប់​​។


យោងតាម​ សាកលវិទ្យាល័យ J​​ohns Hopkins បានឱ្យដឹងថា កូវីដ​ បា​នសម្លាប់មនុស្សចំនួ​ន​​ ៥,២៦​ លាន​នាក់​នៅ​ទូ​ទាំងពិភពលោ​ក ដោយបានបំ​ផ្លា​ញ​ទិ​ន្ន​ផ​ល​សេដ្ឋកិច្ចរាប់ពាន់​លា​ន​ដុ​ល្លា​រ ហើយ​បាន​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​រា​ប់​លា​ន​នាក់ជួប​កា​រ​លំបាក​។


លោក​ស្រី Sarah Gilbert ​សាស្រ្តាចារ្យផ្នែកវ៉ា​ក់​សាំ​ង​នៅ​សាកលវិទ្យាល័យ O​x​ford ​បាន​ឱ្យ​ដឹង​តាម​រយៈ​កម្ម​វិធី​ទូរទស្សន៍ ​BBC កាល​ពី​ថ្ងៃច​ន្ទថា៖​ «ការពិ​ត​គឺ​ថា រលក​ថ្មី​កា​ន់​តែ​អា​ក្រ​ក់ទៅ​។​ នេះ​​​នឹ​ង​​​មិន​មែន​ជា​លើក​ចុង​​ក្រោយ​ដែល​មេរោគ​​​គំ​រា​ម​​​កំហែង​ដល់​ជីវិត​​ និង​ជីវភាព​រ​ប​ស់​​​យើង​ទេ​»​។​


អ្នក​ស្រី Gilbert បានបន្ត​ថា​៖ «ពិភពលោកគួ​រ​តែ​​ធ្វើឱ្យ​​ប្រាក​ដ​ថាវាត្រូវបានរៀបចំឱ្យកាន់តែប្រសើ​រ​ឡើង​សម្រាប់​រលក​បន្ទាប់​។ ​បច្ចេក​វិទ្យាជឿន​​លឿន និ​​ង​ចំណេះដឹង ​​ដែល​យើ​ង​​បាន​ទទួល​ មិន​គួរ​ឱ្យ​បាត់​​បង់​ងាយ​​​ៗ​​​​ឡើយ​​»​​​។​


អ្នកជំនាញសុ​ខភា​ព​បាន​និយា​យ​ថា កិច្ចខិតខំប្រឹ​ង​ប្រែ​ងដើ​ម្បីបញ្ចប់ការ​រា​ត​ត្បា​ត​នៃ​ជំ​ងឺកូ​វីដ​ ១៩​ មាន​ភាព​មិន​ស្មើគ្នា​ និងបែកខ្ញែក ដោយ​កា​រទ​​ទួល​បា​ន​វ៉ា​ក់​សាំង​​​នៅ​​ក្នុង​​ប្រទេសមាន​​ប្រាក់ចំ​ណូល​ទា​បនៅ​មាន​កម្រិត​ទាប​​ ខណៈកម្រិត​វ៉ាក់សាំង​នៅ​ប្រទេស​អ្ន​ក​​មានចំនួន​ច្រើន​៕