មាន​ការជជែក​សម្ងាត់​ពី​កិច្ច​សហប្រតិបត្តិការ​ថ្មី នៅ​មជ្ឈិមបូព៌ា ផ្តួចផ្តើម​ដោយ​អាមេរិក

Content image - Phnom Penh Post
អគ្គនាយក​ក្រសួង​ការបរទេស​អ៊ីស្រាអែល​លោក Alon Ushpiz (ឆ្វេងទី​៣) ធ្វើ​សន្និសីទ​សារព័ត៌​មាន​រួម ក្នុងវេទិកា Negev ជាមួយ​តំណាង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម សហរដ្ឋ​អាមេរិក បារ៉ែន ម៉ារ៉ុក និង​អេហ្ស៊ីប នៅ​ក្រុង Zallaq កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​។

អត្ថបទ​របស់ Wall Street Journal ថ្មីៗ​នេះ បាន​លាតត្រដាង​ថា សហរដ្ឋ​អាមេរិក​បាន​សម្រប​សម្រួល​កិច្ចប្រជុំ​សម្ងាត់​១ នៅ​ទី​ក្រុង Sharm El Sheikh ប្រទេស​អេហ្ស៊ីប ជាមួយនឹង​ប្រមុខ​យោធា​អ៊ីស្រាអែល និង​អារ៉ាប់ ដើម្បី​ទប់ទល់ នឹង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​។

កិច្ចប្រជុំ​នេះ រួមមាន​មេទ័ព​កំពូល​មកពី​សហរដ្ឋអាមេរិក អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត កាតា និង​អេហ្ស៊ីប។ កិច្ចចរចា​អាចធ្វើ​ទៅរួច បន្ទាប់ពី​ប្រវតិ្ត​នៃ​អរិភាព រវាង​អ៊ីស្រាអែល និង​ប្រទេស​ជិត​ខាង​អារ៉ាប់ ក្នុង​តំបន់ គឺជា​ផ្នែក​១​នៃ​គោលនយោបាយ​ការបរទេស នៅ​មជ្ឈិមបូព៌ា​របស់​អតីត​ប្រធានា​ធិបតី​លោក ដូណាល់ ត្រាំ ជា​ពិសេស​កិច្ចព្រមព្រៀង Abraham ដែល​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​អារ៉ាប់-អ៊ីស្រាអែល និង​ការសម្រេច ក្នុង​ការ​ពង្រីក​តំបន់​គ្របដណ្តប់​របស់​បញ្ជាការ​កណ្តាល ដើម្បី​រួមបញ្ចូល​អ៊ីស្រាអែល​។

កត្តា​១​ទៀត​ដែល​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ ដូចដែល WSJ ពន្យល់​នោះ គឺ​ចំណាប់​អារម្មណ៍​របស់​ប្រទេស​អារ៉ាប់ ចំពោះ​បច្ចេកវិទ្យា​ការពារ​ដែន​អាកាស​របស់​អ៊ីស្រាអែល «​នៅពេល​ដែល​អាមេរិក​កំពុង​ផ្លាស់ប្តូរ​អាទិភាព​យោធា​របស់ខ្លួនឆ្ពោះទៅរក​ការប្រឆាំង​ចិន និង​រុស្ស៊ី​»​។

ការវិវឌ្ឍ​ចុង​ក្រោយបង្អស់​ នៅក្នុង​កិច្ចសហប្រតិបត្តិការ​អ៊ីស្រាអែល-អារ៉ាប់ ដែល​មាន​ភាព​ប្រសើរ​ឡើង គឺជា​សញ្ញា​១​ផ្សេង​ទៀត​នៃ​សម្ព័ន្ធ​មជ្ឈិម​បូព៌ា​ថ្មី ប្រឆាំងនឹង​អ៊ីរ៉ង់ ដែល​នឹងមាន​សារៈសំខាន់ ក្នុងការ​រក្សា​ស្ថិរភាព​ក្នុង​តំបន់​។

ក្រុមចម្រុះ បាន​ពង្រឹង​សម្ព័ន្ធភាព​នៅ​មជ្ឈិមបូព៌ា និង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​។ កាលពី​អតីត​កាល សហរដ្ឋអាមេរិក​ត្រូវបាន​បង្ខំ​ធ្វើ​ឱ្យមាន​តុល្យភាព​ផលប្រយោជន៍​របស់​ប្រទេស​អារ៉ាប់​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​អ៊ីស្រាអែល ដោយសារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​នីមួយៗ មាន​ផល​ប៉ះពាល់​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​សំខាន់ៗ សម្រាប់​អាមេរិក​។

នៅក្នុង​ទិដ្ឋភាព​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​មជ្ឈិម​បូព៌ា កាន់តែ​ធំ​នេះ សហរដ្ឋ​អាមេរិក​មាន​ឱកាស ដើម្បី​អភិវឌ្ឍ​បន្ថែម​ទៀត​នូវ​សម្ព័ន្ធភាព ក្នុង​តំបន់​ដ៏​រឹងមាំ និង​ដែល​មិន​នឹកស្មាន​ដល់​ពីមុនមក​។

ប៉ុន្តែ​យោងតាម​ការចេញផ្សាយ​របស់ Al-Jazeera កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា រដ្ឋមន្ត្រីការ​បរទេស​ហ្ស៊កដានី លោក Ayman al-Safadi បាន​បដិសេធ​ថា គ្មាន​ការ​ជជែក​រឿង​ការបង្កើត​សម្ព័ន្ធភាព​អារ៉ាប់​ជាមួយ​អ៊ីស្រាអែល​ទេ​៕

វីដេអូ៖

ព័ត៌មានថ្មីៗ