លោកស្រី​​ប្រធានាធិបតី Tsai Ing-wen បាន​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស ​ប្រជា​​ធិបតេយ្យ​ជឿន​លឿន (DPP) ​បន្ទាប់​​ពី​ការ​បរាជ័យ​​ក្នុង​ការ​បោះឆ្នោត​​កាល​ពីថ្ងៃ​សៅរ៍ ​ដែល​ បង្ហាញ​ពីការ​បរាជ័យ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​គណបក្ស​នេះ​។



ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ដ៏​រសើប​បំផុត​ទៅកាន់​តៃវ៉ាន​កាល​ពី​ដើម​ខែ​សីហា ​អតីត​ប្រធាន​សភា​អាមេរិក​លោកស្រី​ ណាន់ស៊ី​ ប៉េឡូស៊ី ​ចាត់ទុក​ លោក​ស្រី​ Tsai ​ជា​អ្នក​ដឹកនាំ​ស្ត្រី​ដ៏​ខ្លាំង​ដែល​ដឹកនាំ​តៃ​វ៉ាន់​តាម​បែប​ប្រជាធិប​តេយ្យ ​និង​ហ៊ាន​តតាំង​ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​​ដែល​តែង​តែ​ចង់​ក្រ​សោបយក​តៃ​វ៉ាន់​ដោយ​បង្ខំ​នោះ​។


បន្ទាប់​ពី​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​អភិបាលក្រុង ​និង​ស្រុក​លើ​គណបក្ស​កំពុង​កាន់​អំណាច ​គណបក្ស​​ Kuomintang ឬ KMT ​​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​តៃវ៉ាន់ ​កំពុង​សម្លឹង​ទៅ​រក​ជ័យ​ជម្នះ​សម្រាប់​ការ​បោះ ឆ្នោត​ប្រធានាធិបតី ​នៅ​ឆ្នាំ​ ២០២៤ ។


លោក ​Eric Chu ​កំពុង​ដឹកនាំ​ បក្ស KMT ​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ទំនោរ​ជិត​ស្និទ្ធ​ជាមួយ​ចិន​ដី​គោក​ច្រើន​ជាង​គណបក្ស​ប្រជាធិប​តេយ្យ​ជឿនលឿន ​(DPP) ​ដែល​កំពុង​កាន់​អំណាច​ដឹកនាំ​ដោយ​លោក​ស្រី​ប្រធានា​ធិបតី​Tsai Ing-wen​។


លទ្ធផល​បោះឆ្នោត​អភិបាល​ក្រុង​និង​ស្រុក​ថ្នាក់​មូល​ដ្ឋាន​កាល​ពី​ថ្ងៃ​សៅរ៍ ​បង្ហាញ​ថា ​បក្ស​ប្រឆាំ​បាន​ឈ្នះ​​កៅ​អី​ចំនួន ​១៣ ក្នុង​ចំណោម​ ២១ ​អាសនៈ​ រួម​ទាំង​ទីក្រុង​តៃប៉ិ​ដ៏​ស្តុកស្តុម​និង​ជា​ទីក្រុង​នយោបាយ ស្រប​តាមការ​រំពឹងទុក​របស់​បក្ស​ប្រឆាំង។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​រ៉យទ័រ​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​​នៅ​ឯ​ទី​ស្នាក់ការ​គណបក្ស ​លោក​ Eric Chu បាន​និយាយ​ថា KMT យល់​ថា ​មាន​តែ​ការ​រួបរួម​គ្នា​ប៉ុណ្ណោះ​ ទើប​អាច​ឈ្នះ។

លោក​បាន​ថ្លែង​ថា​៖​ «​ប្រជាជន​តៃវ៉ាន់​ បាន​ផ្តល់​ឱកាស​ដល់​យើង​។ ​ការ​មិន​គិតតែ​ពី​ខ្លួន​ឯង​គឺជា​​ឱកាស​តែ ​១ ​គត់​ដែល ​KMT ​អាច​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ​២០២៤ ​»៕

វីដេអូ៖