មេដឹកនាំ​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់ លោក Ayatollah AliKhamenei បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ការចរចា​ជា​មួយ​ អាមេរិក ​នឹង​មិន​បញ្ចប់​បញ្ហាដែល​បាន​ធ្វើ​ឱ្យ​សាធារណរដ្ឋ​អ៊ិស្លាម​រង្គោះរង្គើ​ ក្នុង​រយៈពេល ២​ ខែ​កន្លង​ទៅ​នេះ​។


ប្រទេស​អ៊ីរ៉ង់ បាន​ឃើញ​បាតុកម្ម​ជា​ច្រើន​សប្តាហ៍ ដែល​បង្ក​ឡើង​ដោយ​ការ​ស្លាប់កាល​ពី​ថ្ងៃ​ទី ១៦​ ខែកញ្ញារបស់​ស្ត្រី​ជន ជាតិ​អ៊ីរ៉ង់ដើម​កំណើតឃើដ​ នាង​ Mahsa Amini ​អាយុ ២២ ឆ្នាំ ក្នុង​ការ​ឃុំឃាំង​។ នាង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា​បាន​បំពាន​​ច្បាប់​សំលៀក​បំពាក់​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​សម្រាប់​ស្ត្រី​។


មន្ត្រី​រដ្ឋា​ភិបាល​ បាន​ស្តីបន្ទោសកុបកម្ម​ ទៅ​លើសត្រូវ​បរទេសនៅ​លោក​ខាងលិច​ ដែល​ពួកគេ​ បាន​ចោទ​ប្រកាន់​ពីប​ទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់​។


លោក​ Khamenei​ បានថ្លែង​ថា៖ «អ្នកខ្លះ​ប្រាប់​យើង​តាម​កាសែត ឬតាម​អ៊ីនធឺណិត​ថា ដើម្បី​បញ្ចប់​បញ្ហា​ដែល​បាន​ចាប់​ផ្តើមកាល​ពី​ប៉ុន្មាន​សប្តាហ៍​មុ​ន អ្វីដែល​ចាំបាច់ គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​របស់អ្នក​ជា​មួយ​អាមេរិក និង​ស្តាប់​សំឡេង​របស់​ប្រទេសនេះ​​»។


លោក​បាន​ថ្លែង​ក្នុង​ការ​អត្ថាធិប្បាយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា​៖ «​ការ​ចរចា ​នឹង​មិនបាន​​ដោះស្រាយ​អ្វី​មួយ​នោះ​ទេ​»។


«បញ្ហា​របស់​យើង​ជាមួយ​អាមេរិក​ អាច​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​ប្រទេស​នោះ​ ចាប់​យើង​ទាម​ទារ​ប្រាក់ ​លោះ​»​។

លោក Khamenei បា​នលើក​ឡើង​ថា​ ដើម្បី​បញ្ចប់​អរិភាព អាមេរិក​ចង់​ឱ្យ​អ៊ីរ៉ង់​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ កែប្រែ​ ​ រដ្ឋធម្មនុញ្ញ ​រឹតត្បិត​ឥទ្ធិពល​​ក្នុង​ព្រំដែន​របស់ខ្លួន ​និង​បិទ​ឧស្សាហកកម្ម​ការពារជាតិ​របស់​ខ្លួន​ទាំង​អស់។

លោក​បាន​បន្ត​ថា​៖ «​គ្មាន​ជន​ជាតិ​អ៊ីរ៉ង់​ណា​ម្នាក់​ អាច​ទទួល​យក​លក្ខខណ្ឌ​បែប​នេះ​ទេ​។

លោក Khamenei ក៏​បាន​និយាយ​សំដៅ​សំឡេង​ដ៏​ធំ​សម្បើម​របស់​ប្រជាជាតិ​ដែល​បន្លឺឡើង ​កាល​ពី​ដើម​ខែនេះ ក្នុង​អំឡុង​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល និង​​ពិធី​បុណ្យសព​របស់​មេ​បញ្ជាការ​អ៊ីរ៉ង់ Qasem Soleimani ដែលអាមេរិក បា​ន​ធ្វើ​ឃាតក្នុងកា​រ វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ នៅឆ្នាំ ២០២០​​ ក្នុង​​ទីក្រុង​បាកដាដ។

លោក​ បាន​និយាយថា៖ «​ហ្វូង​មនុស្ស​ដ៏​ច្រើននេះ ​គឺជា​សំឡេង​របស់​ប្រទេស​អ៊ីរ៉ង់​»។

លោក​ Khamenei បាន​ធ្វើការ​អត្ថាធិប្បាយ​ទៅកាន់​ក្រុម​ទាហាន​ប៉ារ៉ា ដែល​បាន​មក​សួរ​សុខទុក្ខ​លោក​ ជាផ្នែក​មួយ​នៃ​ការ​ប្រារព្ធពិធី​សម្រាប់​សប្តាហ៍​ Basij ។

Basij គឺជា​កងជីវពល​ស្ម័គ្រចិត្ត​ដែល​ត្រូវបាន​ជ្រើសរើស ក្រោមការ​ឧបត្ថម្ភ​របស់​កង​ការពារ​បដិវត្តន៍​អ៊ីស្លាម​។

លោក Khamenei បាន​ថ្លែង​ប្រាប់​ការ​ជួបជុំ​ដ៏​ធំមួយ​ថា៖​ «បញ្ហា​មិនមែន​មាន​កុបករ​ប៉ុន្មាន​នាក់​នៅ​តាមដង​ផ្លូវនោះ​ទេ សូម្បី​តែ​កុបករ​ម្នាក់ៗ ភេរវករម្នាក់ៗ ​ក៏​ត្រូវតែ​ទទួល​ទោស​ដែរ​»។

លោកបាន​បន្ថែម​ថា៖ ​«សមរ​ភូមិ​កាន់​តែ​ទូលំ​ទូលាយ។ ​សត្រូវចម្បង គឺ​ភាព​ក្រអឺត​ក្រទម​ជា​សកល​» ដោយ​ប្រើ​ប្រាស់ពាក្យ​រួម​របស់​អ៊ីរ៉ង់​សម្រាប់​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ក្នុងនោះ​មាន​អ៊ីស្រាអែល​។

ទីភ្នាក់ងារ​សារ​ព័ត៌មាន Tasnim បាន​រាយការណ៍​ថា លោកប្រធានា​ធិបតី​ អ៊ីប្រាហ៊ីម រ៉ៃស៊ី​ កាល​ពី​ថ្ងៃសៅរ៍ ​បាន​ទៅ​ទស្សន​កិច្ច​អង្គភាព ​Basij ក្នុង​ទី​ក្រុង​តេអេរ៉ង់ ​ហើយ​បាន​ថ្លែង​ប្រាប់​ពួក​គេថា ​អ្នកទាំង​អស់​បាន​ប្រឹងប្រែង​យ៉ាង​អង់អាច​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កុបករ​៕

វីដេអូ៖