ក្រុងញូវយ៉ក៖ ជនជាតិអាមេរិក​ស្បែ​កខ្មៅ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្នៃ​បង្កើតមុខ​ម្ហូប​ប្រចាំ​ជាតិ តែ​ពួកគេ​មិនត្រូវបានផ្ដល់​ក្រេឌីត​ចំពោះការ​រួម​ចំណែក ដោយ​ស្នាដៃ​ខ្លះ​ត្រូវបាន​ចាត់​ជា​មុខ​ម្ហូប​និមិត្ដរូប​បំផុត​សម្រាប់​ប្រទេស​។


ខណៈ​ការ​ជជែក​អំពី​ភាព​អយុត្ដិធម៌​ចំពោះ​ជាតិសាសន៍​បាន​ធ្វើ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​កំណត់ត្រា​វប្បធម៌​ ចុង​ភៅ​ជនជាតិ​ស្បែក​ខ្មៅ​បាន​ចេញ​មុខ​ទាមទារ​អ្វីដែល​ពួកគេ​សម​នឹង​ទទួល​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​នៅតែ​មាន​ការ​រើស​អើង​។


វិទ្យាស្ថាន​ទាសភាព​បាន​អភិវឌ្ឍ​អាហារ​អាមេរិក ហើយ​ថ្ងៃនេះ​ជា​ឱកាស​នៃ​ការ​បង្ហាញ​សមិទ្ធផល​របស់​ពួកគេ​។ ពួកគេ​បាន​ច្នៃ​បង្កើត​មុខ​ម្ហូប​ងាយៗ​ ដូចជា ម៉ាក និង​ឈីស ដែល​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​​ទាសករ​។


ប្រវត្ដិវិទូ ខេលលី ឌីតស៍ បាន​និយាយថា នៅមាន​គ្រឿង​ផ្សំ​រសជាតិ​អាហារ​ជា​ច្រើន​ទៀត ដូចជា សណ្ដែក អូក្រា និង​ឪឡឹក ត្រូវបាន​នាំ​មក​ពី​តំបន់​អា​ហ្វ្រិក។


ចុង​ភៅ​ជនជាតិ​ស្បែក​ខ្មៅ​បាន​ចេញ​មុខ​ទាមទារ​អ្វីដែល​ពួកគេ​សម​នឹង​ទទួល​ពីឧស្សាហកម្ម​ម្ហូបអាហារ។ AFP


សៀវភៅ​របស់​អ្នកស្រី «​Bound to the Fire: How Virginia''s Enslaved Cooks Helped Invent American Cuisine» ក្នុង​ឆ្នាំ ​២០១៧ បាន​បង្ហាញ​ពី​ប្រពៃណី​ម្ហូប​អាហារ​ដ៏ពេញ​និយម​បំផុត​របស់​អាមេរិក​។

ដោយ​និយាយ​ពី​លោក​ឪពុក​ស្ថាបនិក​ ថូម៉ាស ជេហ្វហ្វើសុន និង ចច វ៉ាស៊ីនតោន​ អ្នកស្រី ឌីតស៍ បាន​ប្រាប់ AFP ថា​៖ «​វាជា​សៀវភៅ​ចុងភៅ​ទាសករ​ដែល​ចម្អិន​​សម្រាប់​មនុស្ស​សំខាន់​ៗ​បំផុត​នៅ​អាមេរិក​»។

អ្នកស្រី​បាន​និយាយ​ថា ខណៈ​ទាសករ​ក៏​ប្រហែល​ជា​បាន​បង្កើត​ម្ហូប​អឺរ៉ុបផង​នោះ មុខ​ម្ហូប​អាហ្វ្រិក ក៏​បាន​ហក់​ចូល​សៀវភៅ​រូបមន្ដ​ម្ហូប​នៅ​សតវត្សរ៍ទី ១៩ ផង​ដែរ​។

ពួកគេ​បាន​ច្នៃ​បង្កើត​មុខ​ម្ហូប​ងាយៗ​ ដូចជា ម៉ាក និង​ឈីស ដែល​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​​ទាសករ​។ AFP

គ្រឿង​ផ្សំ​ និង​វិធី​ធ្វើ​នាំ​ចូល​ពី​អា​ហ្វ្រិក​ ត្រូវបាន​​ណែនាំ​​ដើម្បី​បង្កើត​ជា​មុខ​ម្ហូបលំបាកៗ និង​ប្រើ​ក្នុងមន្ទីរ​ពិសោធ​ស្រប​តាម​​រសនិយម​របស់​​ពលរដ្ឋ​អាមេរិក​ដូចជា សម្ល​ខ្ទិះ​អយស្ទើ ហ្គាំបូ ចាមបាឡាយ៉ា និង​ត្រីចៀន។

ប្រវត្ដិវិទូរូបនេះ បាន​បន្ដថា ប៉ុន្ដែ​ទាសករ​ ដែល​គ្រង​ក្រណាត់​រុំ​ខ្លួន​ចុងភៅ​ រមែង​ត្រូវបាន​លប់​ចេញ​ពី​សៀវភៅ​ម្ហូប ជា​បំណង​ផ្គាប់​ចិត្ដ​​ប្រធាន​​ស្បែក​ស​ជា​ទីដែល​ពួកគេ​ធ្វើ​ការ​។

អ្នកស្រី បន្ដថា​៖ «​ដល់​ពេល​ត្រូវ​ផ្ដល់​ក្រេឌីត​ឱ្យ​ពួកគេ​ហើយ»។

ជេរ៉ូម គ្រេនត៍ មេចុងភៅ​ឈ្នះ​ពាន​ដែល​ធ្វើ​ការ​នៅហាងកាហ្វេ​អាមេរិក Jackie បាន​និយាយថា​៖​​ «ចុង​ភៅស្បែក​ខ្មៅ​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​វិវត្ដន៍​ម្ហូប​អាហារ​អាមេរិក​។ ច្បាស់ណាស់ យើង​កសាង​ទីកន្លែង​នេះ។ ដូច្នេះ យើង​ស័ក្ដិសម​ទទួល​ភាព​ល្បីល្បាញ​»៕ AFP/HR

សម្ល​ខ្ទិះ​អយស្ទើ ហ្គាំបូ ចាមបាឡាយ៉ា និង​ត្រីចៀន សុទ្ធសឹង​តែ​ត្រូវបាន​នាំយក​ដោយចុងភៅ​ស្បែកខ្មៅ​។ AFP

គ្រឿង​ផ្សំ​រសជាតិ​អាហារ​ជា​ច្រើន​ទៀត ដូចជា សណ្ដែក អូក្រា និង​ឪឡឹក ត្រូវបាន​នាំ​មក​ពី​តំបន់​អា​ហ្វ្រិក។ AFP