ក្រុង​ឡាហាវ៉ាន៖ ​អន្ទះសាពេក! ការ​​បង្ក​កំណើត​បង្កាត់ពូជ​អាច​ជា​គុណវិបត្ដិ​ចំពោះ​ពូជ​អម្បូរ​​ ដែល​ឈាន​ទៅដល់​​ការ​រលុត​រលាយ​ពូជ​ ខណៈ​ក្រពើ​គុយបា​បាន​ជួប​បទពិសោធនេះ។


កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដ៏​លំបាក​ពីសំណាក់​សមភាគី​អាមេរិក​ បាន​ជួយ​ឱ្យ​ពូជ​ក្រពើ​ដែន​កោះ​បន្ដ​រស់​ ដែល​ចំនួន​របស់​ពួកវា​បាន​ថយ​ចុះ​ និង​រង​ការ​គំរាម​កំហែង​ដោយ​ការ​ការ​បង្កាត់​ពូជ​កូន​កាត់។


យោងតាម​សហភាព​អន្ដរជាតិ​សម្រាប់​កិច្ចការ​អភិរក្ស​ធម្មជាតិ (IUCN) បាន​បង្ហាញ​ថា ចំនួន​ក្រពើ​គុយបា បាន​ធ្លាក់​ចុះ​ជាង ៨០​ ភាគរយ​លើ​រយៈ​ពេល​ ៣ ​ជំនាន់។


ប្រភព​ដដែល​បាន​បន្ដថា ការ​បង្កាត់​ពូជ​កូន​កាត់ គឺជា​ការ​គំហែង​ចម្បង​មួយ​ចំពោះ​កា​ររស់​រាន​របស់​ក្រពើ​គុយបា រួម​ជាមួយ​នឹង​ការ​ប្រមាញ់​យក​សាច់ ដែល​ត្រូវបាន​ប្រើ​នៅតាម​ភោជនីយដ្ឋាន​ទទួល​ភ្ញៀវ​ទេសចរ។


ការ​​បង្ក​កំណើត​បង្កាត់ពូជ​អាច​ជា​គុណវិបត្ដិ​ចំពោះ​ពូជ​អម្បូរ​​ ខណៈ​ក្រពើ​គុយបា​បាន​ជួប​បទពិសោធននេះ។ AFP


បច្ចុប្បន្ន បរិវេណ​​នៃ​ជម្រក​ក្រពើដ៏​តូច​​ត្រូវបាន​ដាក់​កំហិត​នៅ​តែ​ក្នុង​ទីក្រុង Zapata Swamp ចម្ងាយ​ប្រមាណ ១៥០​គីឡូម៉ែត្រ​ ភាគ​អាគ្នេយ៍​ក្រុង​ឡាហាវ៉ាន។

នៅ​តំបន់​អភិរក្ស ហ្សាផាតា កូន​ក្រពើ​គុយបា​ប្រមាណ​ពី ៥០០ ទៅ ១ ០០០ ​ក្បាល បាន​ចាប់​កំណើត​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ខ្នាត​តូច​រៀង​រាល់​ឆ្នាំ​ ដោយ​ចំនួន​ ១០០​ក្បាល​ត្រូវបាន​ប្រលែង​ចូល​ព្រៃ។

វា​ជា​ជំនួញ​ដ៏​ប្រថុយ​ប្រថាន ហើយ​មនុស្ស ៥​ នាក់​ ដៃកាន់​ឈើ​វែង​ឈរ​ជុំវិញ​ទ្រុង​ក្រពើ​ ខណៈ​សត្វ​ខ្លះ​កាយដី​ក្រាប​ពង មុន​ពេល​រត់​ភៀស​ខ្លួន​ចូល​ទឹក​ ឬ​ក្រាប​ក្នុង​ស្មៅ​ខ្ពស់​២។

ក្រពើ​ញី​នីមួយៗ​ក្រាប​ពង​ប្រមាណ​ពី ២០​ ទៅ ៤០​ គ្រាប់ ដែល​ចំណាយ​ពេល​ភ្ញាស់​​ពី​ប្រមាណ ៨០ ទៅ ៨៥​ ថ្ងៃ។

ក្រពើ​ញី​នីមួយៗ​ក្រាប​ពង​ប្រមាណ​ពី ២០​ ទៅ ៤០​គ្រាប់ ដែល​ចំណាយពេល​ភ្ញាស់ ៨០ ទៅ ៨៥​ថ្ងៃ។ AFP

បុគ្គលិក​នៅ​តំបន់​អភិរក្ស​ហ្សាផាតា ចច ល្វីស ម៉ូណេរ៉ូ អាយុ ៥៦​ ឆ្នាំ បាន​រៀបចំកម្មវិធី​វាស់​កូន​ក្រពើ​ប្រវែង​កន្លះ​ម៉ែត្រ​នៅ​ក្នុង​ដៃ​របស់​លោក។

លោក​បាន​និយាយថា​៖ «​នៅ​តំបន់​អាមេរិក គ្មាន​ក្រពើ​ណា​ដូច​ក្រពើ​គុយបា​នោះទេ​»។

ប៉ុន្ដែ​ចំពោះ​ភាព​វិសេស​របស់​សត្វ​ក្រពើ​នេះ លោក Perez-Fleitas បាន​និយាយថា ការ​អភិរក្ស​ពូជ​សុទ្ធ​មិន​សុទ្ធតែជា​ជម្រើស​ដ៏​ល្អ​បំផុត​នោះទេ និង​បាន​ព្រមាន​ប្រឆាំង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក។

លោក​បាន​ឱ្យ​ដឹងថា​៖ «​ប្រហែល​ជា​ ១០០​ ឆ្នាំ ពូជ​ក្រពើ​កូន​កាត់​ក៏​ត្រូវ​ការ​អភិរក្ស​នោះទេ​»៕ AFP/HR

ការ​​បង្ក​កំណើត​បង្កាត់ពូជ​អាច​ជា​គុណវិបត្ដិ​ចំពោះ​ពូជ​អម្បូរ​​ ខណៈ​ក្រពើ​គុយបា​បាន​ជួប​បទពិសោធននេះ។ AFP

បុគ្គលិក​នៅ​តំបន់​អភិរក្ស​ហ្សាផាតា ចច ល្វីស ម៉ូណេរ៉ូ អាយុ ៥៦​ឆ្នាំ បាន​រៀបចំកម្មវិធី​វាស់​កូន​ក្រពើ​។ AFP