ក្រុង​រ៉ៃស្យាវិក៖ នៅ​ដែន​កោះ​ដាច់​ស្រយាល​មួយ​នៅ​ឆក​ Breidafjordur ភាគ​ខាង​លិច​ឆ្នេរ​ប្រទេស​អ៊ីស្លង់ ជា​ទីកន្លែង​​​ប្រមូលផល​បែប​​ប្រពៃណី​ ​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ ការ​ប្រមាញ់​រក​រោម​សត្វ​ដែល​ត្រូវបាន​ជជុះ​ចោល ត្រូវបាន​ប្រើ​សម្រាប់​ផលិត​ជា​​​ភួយ និង​កម្រាល​ទន់ល្មើយ។


ផលិតផល​​​រោមសត្វរុក​រក​​ដោយ​ដៃ​អាច​លក់​ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដែល​ទាក់​ចិត្ដ​អ្នក​មាន​បំណង​ចង់​ស្វែង​រក​លាភ​សក្ការៈ​ទាំង​នេះ។

រៀង​រាល់​រដូវ​ក្ដៅ កសិករ​អ៊ីស្លង់​ជិត ៤០០​ នាក់​ ដើរ​តត្រុក​តាម​ជម្រាល​ថ្ម​ភ្នំ​ តាម​ឆ្នេរ​ខ្សាច់ ឬ​លើ​ស្មៅ​ខ្ពស់​ៗដើម្បី​ប្រមូល​យក​រោមសត្វ​បក្សី​ទា​ទឹកកក​ពណ៌​ប្រផេះ។


ចាប់​ពី​ខែ​ឧសភា​មក ទា​អៃឌ័រ មក​កាច់​សំបុក​នៅ​ក្បែរ​មាត់​សមុទ្រ​នៃ​ឆ្នេរ​ប្រទេស​អ៊ីស្លង់ ដែល​សម្បូរ​សារាយ​សមុទ្រ​សម្រាប់​ជា​ចំណី​របស់​ពពួក​បក្សី​សមុទ្រ​នេះ។


ការ​ប្រមាញ់​រក​រោម​សត្វ​ដែល​ត្រូវបាន​ជជុះ​ចោល ត្រូវបាន​ប្រើ​សម្រាប់​ផលិត​ជា​​​ភួយ។ AFP


អ្នកស្រី Erla Fridriksdottir ប្រធាន​ក្រុមហ៊ុន King Eider ដែល​នាំ​ចេញ​ផលិត​កម្រាល​ពូក និង​ភួយ​ដ៏ធំមួយ​ប្រចាំ​ប្រទេស បាន​និយាយថា​៖ «​ពេល​ពួកវា​ក្រាប​ពង យើង​ប្រមូលយក​រោម​​កែវ​​នោះទេ ហើយ​ពេល​បក្សី​ទាំង​នោះ​ហើរចេញ យើង​យក​ទាំង​សំបុក​»។

បក្សី​អៃឌ័រ ជា​ប្រភេទ​ទា​សមុទ្រ​ពី​មហាសមុទ្រ​អាក់ទិក បាន​បន្សល់​ទុក​នូវ​វត្ថុ​មាន​តម្លៃ​ពី​ធម្មជាតិ​ នោះជា​ហ្វៃប៊័រ​ធម្មជាតិ​ដ៏​កក់​ក្ដៅ​បំផុត​មួយ​លើ​ផែន​ដី ទាំង​មាន​ទម្ងន់​ស្រាល​ និងសម្ភាស​ដណ្ដប់​​គុណភាព​ខ្ពស់។

សំបុក​បក្សី ប្រមាណ ៦០​ អាច​ផលិត​បាន​រោម​កែវ មួយ​គីឡូក្រាម ដែល​កម្រាល​ពួក​មួយ​ត្រូវ​ការ​រោម​ប្រមាណ​ពី ៦០០ ទៅ ១ ៦០០​ ក្រាម អាស្រ័យ​លើ​គុណភាព​របស់​វា។

ការ​ប្រមូល​ផល​រោម​បក្សី​អៃឌ័រ​ប្រចាំ​ឆ្នាំ​នៅទូទាំង​ពិភពលោក មិន​លើស​ពី​បរិមាណ ៤​ តោន ដោយ​ចំនួន​បីភាគ​បួន​មក​ពី​អ៊ីស្លង់​ ជា​ទីឋាន​ផលិត​ធំ​បំផុត​ក្នុង​លោក ដែលនាំ​មុខ​ប្រទេស​កាណាដា និង​បណ្ដា​ប្រទេស​ដទៃ​នៅ​អាក់ទិក។

បក្សី​អៃឌ័រ ជា​ប្រភេទ​ទា​សមុទ្រ​ពី​មហាសមុទ្រ​អាក់ទិក បាន​បន្សល់​ទុក​នូវ​វត្ថុ​មាន​តម្លៃ​ពី​ធម្មជាតិ​។ AFP

លោក Asgeir Jonsson អ្នក​ពិនិត្យ​គុណភាព​ម្នាក់​ បាន​ពន្យល់​ថា​៖ «​យើង​អាច​ប្រមូល​រោម​សត្វ​ចន្លោះ​ពី ៤០ ទៅ ៥០ ​ក្រាម​ ក្នុង​មួយ​ច្បាម​ដៃ​ ហើយ​បើ​​ក្ដោប​ណែនាំ​ជាប់​ដោយ​មិន​ហើរ​ចេញ អ៊ីចឹង វា​ច្បាស់​ជា​រោម​មាន​គុណភាព​ល្អ​បំផុត​»។

កម្រាល​ភួយ​ក្រាល​លើ​ពូក​ធម្មតា​មួយ​មាន​រោមបក្សី​ ៨០០​ ក្រាម ត្រូវបាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ៥ ១១៦ ដុល្លារ។

អ្នកស្រី Fridriksdottir បាន​ឱ្យ​ដឹងថា​៖ «​អតិថិជន​តែងតែ​ចូលចិត្ដ​ធម្មជាតិ​ និង​អ្នក​យកចិត្ដទុកដាក់​ចំពោះ​បរិស្ថាន​»។

អ្នកស្រី Erla Fridriksdottir ដែមាន​មុខ​ជំនាញ​ផ្ទាល់​ខ្លួ​នតូច​មួយ​ដោយ​ដឹក​ផលិតផល​ទៅ​លក់​នៅ​អាល្លឺម៉ង់ និង​ជប៉ុន បាន​បន្ដថា​៖ «​វាជា​រោម​សត្វ​តែ​មួយ​ប្រភេទ​គត់​ដែល​ត្រូវបាន​ប្រមែ​ប្រមូល​ ខណៈ​រោម​សត្វ​ដៃ​ទៀត​រមែង​ផលិត​ឡើង​ពី​ឧស្សាហកម្ម​ចំណី​អាហារ​»៕ AFP/HR

​កម្រាល​ពួក​មួយ​ត្រូវ​ការ​រោម​ប្រមាណ​ពី ៦០០ ទៅ ១៦០០​ក្រាម អាស្រ័យ​លើ​តម្លៃ​របស់​វា។ AFP

សំបុក​ទា​អៃឌ័រប្រមាណ ៦០​ អាច​ផលិត​បាន​រោម​កែវ មួយ​គីឡូក្រាម។ AFP

រោមត្រូវ​ឆ្លង​កាត់ការ​សម្អាត​​យ៉ាងសម្រិត​សម្រាំង មុននឹង​ប្រើប្រាស់​​សម្រាប់​ផលិត​ភួយទន់ល្មើយ។ AFP

ការ​ប្រមូល​ផល​រោម​បក្សី​អៃឌ័រ​ប្រចាំ​ឆ្នាំ​នៅទូទាំង​ពិភពលោក មិន​លើស​ពី​បរិមាណ ៤​តោន។ AFP