ក្រុង​ប៉ារីស៖ អាជ្ញាធរ​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ព្រះវិហារ​ប្រូតេស្ដង់​ក្នុង​ប្រទេស​បារាំង បាន​ប្រារឰ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​លើក​ដំបូង​ចំពោះ​គង្វាល​ រយៈ​ពេល ៦​ ឆ្នាំ​ក្រោយ​បព្វជិត​ខ្ទើយ​បាន​ទទួល​សិទ្ធិ​រៀប​ការ​ជា​លើក​ដំបូង។


អាជ្ញាធរ​បាន​បន្ដថា អ្នកស្រី​ អេមេលីន ដោស និង​អេណេស កោហ្វមេន បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ុងភេលីយ័រ​ កាលពី​ថ្ងៃ​សៅរ៍។


អ្នកស្រីអេណេស កោហ្វមេន ដែល​មិនខុស​ពី​ភរិយា​របស់​អ្នកស្រី កំពុង​ស្ថិត​ក្នុង​វេលា​សាកល្បង​ជា​គង្វាល​ តម្រូវ​ដោយ​ព្រះវិហារ​ប្រូតេស្ដង់​រួបរួម​បារាំង (EPUdF) បាន​ប្រាប់ AFP ថា​៖ «​វា​ជា​ជំហាន​ទៅមុខ​របស់​ព្រះវិហារ​»។


អ្នកស្រី​ អេមេលីន ដោស និង​អេណេស កោហ្វមេន បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ុងភេលីយ័រ​។


អ្នកស្រី ដោស បាន​បន្ថែម​ថា​៖ «​ក្រុម LGBT ចង់​ឃើញ​អ្នក​ក្នុង​ក្រុម​ដែល​មាន​ការ​តាំង​ចិត្ដ​ខ្ពស់​ រួមទាំង បព្វជិត​សាសនា​ផង​ដែរ​»។


ខណៈ​អាពាហ៍ពិពាហ៍​ស្រី​ប្រុស បាន​ក្លាយ​ជា​បទដ្ឋាន​ទូទៅ​សម្រាប់​គង្វាល​ប្រូតេស្ដង់ ការ​សម្រេច​ព្រះវិហារ​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ​វិហារ​ក្នុង​ឆ្នាំ​២០១៥ ដែល​បាន​​អនុញ្ញាត​ឱ្យមាន​អាពាហ៍ពិពាហ៍​​សហជីព​ភេទ​ដូច​គ្នា​ក្នុង​ចំណោម​បព្វជិត​នៅតែ​មាន​ភាព​ចម្រូង​ចម្រាស​ និង​ធ្វើ​ឱ្យ​ក្រុម​មន្ដ្រី​ស្ទាក់​ស្ទើរ​ក្នុង​ការ​អនុវត្ដ​ច្បាប់។

ជា​ទូទៅ លទ្ធិ​ប្រូតេស្ដង់ មិន​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​ពិធី​ប្រសិទ្ធិ​នោះទេ តែ​ព្រះវិហារ​អាច​ធ្វើ​ពិធី​ប្រោះ​ព្រំ​តាម​បែប​ស៊ីវិល​ទាំង​ប្ដីប្រពន្ធ​ប្រុស​ស្រី និង​ភេទ​ដូច​គ្នា។

រូបតំណាង៖ ជាទូទៅ លទ្ធិប្រូតេស្ដង់ មិនចាត់ទុកអាពាហ៍ពិពាហ៍ជាពិធីប្រសិទ្ធិនោះទេ។

អ្នក​គង្វាល ជេន ហ្វ្រង់ស័រ ប្រេន ដែល​ធ្វើ​ជា​ប្រធាន​កិត្ដិយស​នៃ​ពិធី​មង្គល​នោះ បាន​និយាយថា​៖ «​យើង​នឹង​សម្រេច​គោល​ដៅ​បន្ដិច​ម្ដង​ៗ។ វា​ជា​និមិត្ដរូប​ដ៏​ធំ​សម្បើម​»។

យោង​តាម Cassou បាន​ឱ្យដឹងថា ព្រះវិហារ​ប្រូតេស្ដង់​ប្រមាណ ៣០​ ជុំវិញ​ពិភពលោក​​បាន​អនុញ្ញាត​ឱ្យ​បព្វជិត​រៀប​ការ​ចំពោះ​ភេទ​ដូច​គ្នា​៕ AFP/HR

ព្រះវិហារ​ប្រូតេស្ដង់​ប្រមាណ ៣០​ជុំវិញ​ពិភពលោក​​បាន​អនុញ្ញាត​ឱ្យ​បព្វជិត​រៀប​ការ​ចំពោះ​ភេទ​ដូច​គ្នា​។