​ភ្នំពេញៈ ការប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​គំនូរ​វ៉ា​យ​ខេន​វា​៉​ស ​ឆ្នាំ ​២០២១ ( White Canvas 2021) ដែល ជាការ​​ចាប់ផ្តើម​បង្កើត​ឆាក​សិល្បៈ​ថ្មី​មួយ ផ្អែកលើ​មធ្យោបាយ​ថ្មី ដើម្បី​គាំទ្រ​សិល្បករ​នោះ បាន​បើក​ដំណើរការ​ប្រកួត​លើក​ទី​២ នៅ​កម្ពុជា រៀបចំ​ដោយ​ក្រុម​​ហ៊ុន Social Compass Cambodia​។​


​ការប្រកួត​ស្នាដៃ​គំនូរ​វ៉ា​យ​ខេន​វា​៉​ស មាន​គោលបំណង​ប្រមូល​ស្នាដៃ​របស់​សិល្បករ​ឆ្នើម និង​លេចធ្លោ ក្នុង​តំបន់ ហើយនឹង​បើកចំហ​សម្រាប់​មនុស្ស​គ្រប់​វ័យ មានបំណង​ប្រាថ្នា​ចង់​ក្លាយជា​សិល្បករ​អាជីព​ក្នុង​តំបន់​អាស៊ី​។


​ក្រោយពី​បញ្ចប់​ការទទួល​យក​ស្នាដៃ​ប្រកួតប្រជែង​ពី​ក្រុម​សិល្ប​ករទាំង ២ ​ប្រភេទ គឺ​សិល្បករ​ពេញវ័យ និង​កុមារ កាលពី​ថ្ងៃទី​ ៣១ ខែ សីហា ឆ្នាំ ២០២១ ក្រុម​អ្នករៀបចំ​កម្មវិធី​ឆ្នាំនេះ ក៏បាន​បង្ហាញ​សមាស​ភាព​ក្រុម​គណៈកម្មការ​ដាក់ពិន្ទុ​ស្នាដៃ​គំនូរ របស់​ក្រុម​សិល្ប​ករ​ផងដែរ​។ សមាសភាព​ក្រុម​គណៈកម្មការ​ដាក់ពិន្ទុ នៃ​ការប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​គំនូរ​វ៉ា​យ​ខេន​-​វា​៉​ស​ឆ្នាំ​២០២១ មាន​ចំនួន ៥ រូប ដោយ​ជនជាតិខ្មែរ ២ ​រូប និង​ជនជាតិ​ជប៉ុន ៣ ​រូប ហើយ​លទ្ធផល នឹង​ប្រកាស​ធ្វើ​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ខាងមុខ​។


លោក ប៉ោយ ឈុន​​លី។


​បើតាម​សេចក្តីប្រកាស​ក្នុង​គេហទំព័រ​ផ្លូវការ White Canvas Cambodia បាន​ឱ្យដឹងពី​សមាសភាព​ក្រុម​គណៈកម្មការ​ទាំង ៥ ​រូបនោះ​ថា​៖ «​លោក ឯក ប៊ុន​ថា ជា​អគ្គនាយករង​ទទួលបន្ទុក​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ លោក​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា​វប្ប​​ធម៌​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​បុរាណវិទ្យា​ឆ្នាំ ​១៩៩៤ និង​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​សិល្បៈ នរវិទ្យា​​វប្បធម៌​ពី​សាកលវិទ្យាល័យ Sophia ប្រទេស​ជប៉ុន ​នៅ​ឆ្នាំ ​១៩៩៩​។


លោក ប៉ោយ ឈុន​​លី គឺជា​សិល្បករ​ម្នាក់​ដែល​បានបញ្ចប់​ការសិក្សា​នៅ​អង្គ​ការ​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ត​បាត់​-​ដំបង និង​សាលា Ecole Pivaut ប្រទេស​បារាំង​។ លោក​បាន​សាង​ស្នាដៃ​សិល្បៈ​ជាច្រើន​ទម្រង់ រួមមាន​គំនូរ​-​ចម្លាក់ វីដេអូ និង​គំនូរជីវចល​ជាដើម​។

បច្ចុប្បន្ន​លោក​បាន បើក​ស្ទូ​ឌី​យោ​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា «​ប៉ោយ​ស្ទូ​ឌី​យោ​» ខណៈ​លោក​ធ្លាប់​រៀបចំ​ការ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ និង​ចម្លាក់ នៅ​បាត់ដំបង ទីក្រុង​ភ្នំពេញ នៅ​ប្រទេស​ចិន និង​ជា​ចុងក្រោយ ឆ្នាំ​ ២០១៨ នៅ​ប្រទេស​បារាំង​»​។​

លោក ប៉ោយ ឈុនលី (កាន់មេក្រូ) និង​កញ្ញា​ ឡូរ៉េន អុីអិុដា។ រូប ហ្វេសប៊ុក

​ប្រភព​ដដែល​បន្តថា​៖ «​កញ្ញា ឡូ​រ៉េ​ន អ៊ីអ៊ី​ដា ជា​ស្ថាបនិក Open Studio Cambodia ​និង​ជា​សិល្បការិនី​កូនកាត់​ជប៉ុន​-​អាមេរិក ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់ ខណៈ​កញ្ញា​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិចិត្រសិល្បៈ​ពី​មហាវិទ្យាល័យ Cornish នៅ​ឆ្នាំ​ ២០១៤​។ លោកស្រី យូ​កុ សា​កាតា ជា​ជនជាតិ​ជប៉ុន បញ្ចប់​ការសិក្សា​ផ្នែក​សិក្សា​អាស៊ី​នៅ​សាកល​វិទ្យាល័យ​ Temple នៃ​ទីក្រុង Philadelphia នៅឯ​សហរដ្ឋអាមេរិក និង​បានមក​រស់នៅ​ក្រុង​សៀមរាប ប្រទេស​កម្ពុជា ​តាំងពី​ឆ្នាំ​ ២០០៩ ហើយ​បាន​បង្កើត​សាលា​វាយោ​សិល្បៈ ​(Small Art School) ជា​​មួយ​អ្នកគ្រូ​សិល្បៈ​ម្នាក់​ឈ្មោះ Komoko Kasahara​។ លោកស្រី​បានក្លាយ​ជា​អ្នក​​សម្របសម្រួល​ផ្នែក​សិល្បៈ ទទួលបន្ទុក​ការផលិត​បោះពុម្ពផ្សាយ ទីផ្សារ និង​ផ្នែក​លក់​គ្រឿង​សិល្បៈ​របស់​សាលា​។ ឯ​លោកស្រី ក្យូ​កុ អា​បិ សិល្ប​-​ការិនី​ជាតិ​ជប៉ុន រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​ទទួលបន្ទុក​រៀបចំ​កម្ម​វិធី White Canvas នៅ​ថៃ​ផងដែរ​»៕