ភ្នំពេញៈ​ ​ក្រៅពី​ឧស្សាហ៍​ឃើញ តារា​សម្តែង​ស្រី​សិច​ស៊ី ចូលចិត្ត​លែង​ល្វែងលើ ទាក់​ក្រសែ​ភ្នែក​បុរសៗ​មើល​ភ្លឹក កញ្ញា វ៉ាន់ វ​ល័​ក្ខ បង្ហាញ​រថយន្ត​ទំនើប​ម៉ាក Lx570 Kuru 2020​តម្លៃ​ជាង ២០​ ម៉ឺន​ដុល្លារ និង​ទិញ​ផ្ទះ​វីឡា​តម្លៃ​ខ្ទង់ ២០ ​ម៉ឺន​ដុល្លារដែរនោះ នាពេល​ថ្មីៗ​នេះ ក៏​ស្រាប់តែ​ត្រូវគេ​ទម្លាយ​ថា កញ្ញា​ជិត​ក្លាយជា​ជំទាវ​ទៀតផង​។


​ការទម្លាយ​ថា ជិត​ក្លាយជា​ជំទាវ​នេះ ទំនងជា​កើតឡើង​ក្រោយពី​តារា​សម្តែង​ស្រី​សិច​ស៊ី ដែល​ល្បី​ខាង​តួ​ឆ្នាសឆ្នើម មាន​រាង​ស្រ​លូន​កញ្ញា វ៉ាន់ វ​ល័​ក្ខ បានទទួល​លិខិត​សរសើរ​ថ្នាក់ជាតិ ចំពោះ​ទង្វើ​សប្បុរសធម៌​របស់​នាង ពី​សំណាក់​ក្រសួង​កិច្ចការនារី តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០២១​ នេះមក​។ តែ​កញ្ញា វ​ល័​ក្ខ បាន​បដិសេធ និង​បានចាត់ទុក​ដំណឹង​នេះ​ថា ជា​ពាក្យ​ចចាមអារ៉ាម​។ កញ្ញា វ៉ាន់ វ​ល័​ក្ខ តារា​ស្រី​ស្រស់ សាច់​សខ្ចី មាន​វ័យ ២៧ ឆ្នាំ ដែល​ហាក់​មិនសូវ​បាត់​មុខ​ពី​ការថត​កុន បើទោះបី​ជាមាន​វិបត្តិ​កូ​វីដ​ក៏ដោយ​នោះ និយាយ​ដូច្នេះ​ថា​៖ «​ចំពោះ​ពាក្យ​ចចាមអារ៉ាម ដែល​លើកឡើងថា នាង​ខ្ញុំ​កំពុងមាន​ងារ​ជំទាវ​នេះ គឺ​មិនមែនជា​ការពិត​ទេ ហើយក៏​គ្មាន​រឿង​អ្វី​ត្រូវ​លាក់បាំង​ដែរ ប្រសិនបើ​វា​គឺជា​ការពិត​មែន​នោះ​»​។


កញ្ញាក៏​បន្តថា​៖ «​ខ្ញុំ​ក៏​ឆ្ងល់​ដែរ​បង ព័ត៌មាន​ចចាមអារ៉ាម​ថា ខ្ញុំ​ជា​ជំទាវ នេះ​មិនដឹង​ចេញ​មកពីណា​ទេ​។ តែ​ប្រហែលជា​មកពី​បងប្អូន ឬ​មិត្តភក្ដិ​ខ្ញុំ​ស្និទ្ធស្នាល​ហៅ​ខ្ញុំ​លេង​ថា អ៊ីចឹង (​ជំទាវ​) ហើយ​មើល​ទៅនោះ​»​។


នាពេល​ថ្មីៗ ដើមខែ​កញ្ញា ឆ្នាំ​ ២០២១ នេះ តារា​សម្តែង​ស្រី ដែលមាន​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​ដើរទៅ​មើល​ផ្ទះ​វីឡា កំពុងតែ​សាងសង់​ ១ ​កន្លែង តែ​កញ្ញា​ក៏​មិនបាន​បញ្ជាក់​នៅឡើយ​ថា ផ្ទះ​វីឡា​នោះ​មានតម្លៃ​ប៉ុន្មាន ស្ថិតនៅក្នុង​បុរី​ណា តំបន់​ណា និង​មាន​ម្ចាស់​ចិត្ត​ណា​ទិញ​ឱ្យ​នោះឡើយ​។


​ដោយឡែក តារា​ស្រី​រូបនេះ បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក Lx570 Kuru 2020 តម្លៃ​ប្រមាណ​ជា ២៣ ម៉ឺន​ដុល្លារ កាលពី​ខែកក្កដា ឆ្នាំ​ ២០២០ ខណៈ​កាលពី​ឆ្នាំ ​២០១៩ កញ្ញា វ៉ាន់ វ​ល័​ក្ខ គេ​ឃើញ​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ស៊េរី​ថ្មី​មានតម្លៃ​ខ្ទង់​ប្រមាណ ១៧ ម៉ឺន​ដុល្លារ​នោះ​សោះ​។​


​គួរ​រំឭក​ដែរ​ថា រយៈពេល​ប្រមាណ​ជាង​កន្លះ​ឆ្នាំ កាលដែល​កញ្ញា វ៉ាន់ វ​ល័​ក្ខ បាត់​មុខ​ពី​សិល្បៈ​បន្ទាប់ពី​ថត​បញ្ចប់​កុន​ភាគ​ហង្ស​មាស​រឿង «​កូន​ពស់​កេងកង​» និង​រឿង «​កន្ទោងខៀវ​» ឬ​ថត MV ផ្សេងៗនោះ​។ ខណៈ​កញ្ញា​បាន​បង្ហើប​ដែរ​ថា ជា​លក្ខណៈ​បាង​ហ្គា​ឡូ មាន​ទីតាំងនៅ ជាយ​រាជធានី​ភ្នំពេញ បាន​សាងសង់​ជិត ៥០ ភាគរយ​ហើយ​ដែរ ក៏ប៉ុន្តែ​នៅ​មិនទាន់​អាច​កំណត់​ពេលណា​នឹង​បើកសម្ពោធ​នោះទេ​៕