ក្រុង​ការ៉ាកាស៖ ពន្លឺ​ភ្លើងឆ្វាច​​ពុះជ្រែកផ្ទៃ​​មេឃ​ងងឹត​​មួយខ្សែ​ហើយ​ មួយខ្សែទៀត ចាំង​ពន្លឺ​លើ​ លំនៅដ្ឋាន​ផ្ទះសម្បែង​​នៅ​​​ទន្លេ​កាតា​ទុំ​បូ​ ដែល​ហូរ​ចូលទៅក្នុង​បឹង​ម៉ា​រ៉ា​ខាយ​បូ​ ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ​ដ៏​ល្បី​ល្បាញជា​​ដែនដីបាតុភូត​រន្ទះ និង​ផ្លេក​បន្ទោ​​សនៃ​ពិភពលោក។


យោងតាម​អង្គការ​ណា​សាបាន​ឱ្យដឹងថា​ តំបន់​ជាប់​​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​ជា​កន្លែង​ដែលមាន​រន្ទះ​បាញ់​​ផ្លេកបន្ទោ​ច្រើន​​បំផុត​កនុងលោកគឺ​បឹង​ធំ​បំផុត​នៅ​អាមេរិក​ខាងត្បូង ដោយ​​ទទួលបាន​ពន្លឺ​ជា​មធ្យម ២៣៣ ដង​ក្នុង ១ ​​គីឡូ​ម៉ែត្រការ៉េ​ ជា​រៀងរាល់ឆ្នាំ​ ដោយស្មើ​នឹងពន្លឺ​រន្ទះផ្លេកបន្ទោ​​​រាប់ពាន់ឆ្វាច​​ក្នុង​១​​យប់។


ការចង់​ដឹង​អំពី​វិទ្យាសាស្ត្រ​ និង​ទេសចរណ៍​សម្រាប់​សហគម​ន៍លើ​​ទឹក​នៅ​រដ្ឋហ្ស៊ូលា​ នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​វេណេ​ស៊ុយ​អេ​ឡា​ បាន​នាំ​ឱ្យ​មាន​ការ​រកឃើញ​​អត្ថប្រយោជន៍​នៃ​ ដែនដីបង្គោលភ្លើងហ្វារ​ បង្គោល​ភ្លើង​ហ្វារ​កាតា​ទុំ​បូ​ បានជួយ​បំភ្លឺ​អ្នកដំណើរ​តាម​ទូក​ឆ្លង​កាត់ភាពងងឹត​​​អស់​រយៈពេល​ជាច្រើន​សតវត្ស​រ៍។


ផ្ទះ​ចាស់ៗ​នៅលើទឹក​ពុំ​មានអគ្គិសនីប្រើប្រាស់ ដែល​ធ្វើ​ឱ្យ​រាត្រី​ប្រែ​ចា​ងងឹត​ស្លុប។ AFP


មិនមាន​ផ្គរលាន់​ទេ​គ្រាន់តែ​រន្ទះ និង​ផ្លេកបន្ទោ


ទស្សនីយភាព​ពន្លឺ​ភ្លើង​លើ​មេឃ​ដ៏​ស្ងាត់ស្ងៀម​ មាន​ចំនួន​ ៣០០ យប់ ​ក្នុ​ង​ ១ ​ឆ្នាំ ដោយ​​ខែ​​កញ្ញាជា​វេលា​សម្បូរ​រន្ទះ និង​ផ្លេកបន្ទោ​ជាងគេ​បំផុត​នៅ​តំបន់នោះ។

នៅ​យប់​ដែលមាន​ពន្លឺ​ចែងចាំង​បាន​គូរ​លំនាំ​ដ៏​គួរឱ្យ​ទាក់ទាញ​នៅ​ទូទាំង​មី​ល​គី​វ៉េ​នៅលើ​មេឃ​ដែល​ពោរពេញ​ដោយ​ផ្កាយ​ផ្កាយ​មិន​ត្រូវការ​កែវយឹត​សម្រាប់​សម្លឹងមើល​ក្រុម​តារានិករ​ឡើយ។

នៅរាត្រី​មេឃ​ស្រឡះ សរសៃ​បែក​ខ្ញែក​នៃ​ភ្លើង​រន្ទះ​ផុស​ឡើង​លើ​មេឃ អមដោយ​ផ្លែក​បន្ទោ​បំភ្លឺ​ហ្គាឡាក់ស៊ី​មីលគីវ៉េ បណ្ដុំហ្វូងតារា​នៅ​លើ​មេឃ​ ដែលអាច​មើលឃើញ​ផ្ទាល់ភ្នែក​មិនចាំ​បាច់​ជំនួយ​ពី​កែវ​ឆ្លុះ។

ពន្លឺ​រន្ទះ​ និង​ផ្លែកបន្ទោ​ជួយ​បំភ្លឺ​ផ្លូវ​អ្នកនេសាទ អស់ជា​ច្រើនសតវត្សរ៍​មកហើយ។ AFP

ពន្លឺ​រន្ទះផ្លេកបន្ទោ ខ្លះលឿន​មើល​សឹង​ពុំទាន់ រីឯ​ខ្លះទៀត​​លោត​ភ្លឹបភ្លែត ទៅ​ប៉ះ​នឹង​ខ្សែ​ពន្លឺ​មួយ​ទៀត។

សម្រាប់​អ្នក​ដែល​ស្នេហា​តារាសាស្ត្រ ពួកគេ​អាច​មក​ទស្សនា​បាតុភូត​ធម្មជាតិ និង​ចក្កវាឡ​នាពេលរាត្រី នៅ​តំបន់​ដែល​ពុំ​មានការ​បំពុល​ដោយ​ពន្លឺភ្លើង។

ជាការពិត​នេះ នៅទីនេះ​មិនមាន​បណ្តាញ​អគ្គិសនី​នៅទីនេះ​ទេ​ ហើយ​ម៉ាស៊ីនភ្លើង​ពីរ​បី​ ដែល​នៅតែ​ដំណើរការ​ ដោយគ្រាន់តែ​ខ្វះ​ប្រេង​ចាក់​ប៉ុណ្ណោះ ព្រោះ​​សេដ្ឋកិច្ច​វេណេ​ស៊ុយ​អេ​ឡាជួបវិបត្តិធ្ងន់ធ្ងរ។

តំបន់​សម្បូរ​ផ្លេកបន្ទោ​រន្ទះ​នៅបឹង​ម៉ារ៉ាខាយបូ ក៏​មានទស្សនីយភាព​មីលគីវ៉េ ដែល​អាច​មើលឃើញដោយភ្នែកទទេ​ផង​ដែរ។

អ្នកទេសចរ​បរទេស​ដែល​ធ្លាប់​មក​រដ្ឋ​ហ្ស៊ូលា មិនហ៊ាន​មក​កម្សាន្ត​ទៀត​ ដោយសារ​ជំងឺ​រាតត្បាត​សកល ​និង​បញ្ហា​សេដ្ឋកិច្ច​​វ៉េ​ណេ​ស៊ុយ​អេ​ឡា។

ចំពោះ​អ្នកនេសាទ ម៉ា​រៀណេឡា រ៉ូមេរ៉ា ​ជាស្ត្រី​​អ្នកនេសាទ​អាយុ ៤០ ឆ្នាំ​ បាន​​និយាយថា​ ផ្លេកបន្ទោជួយ​បង្ហាញ​អ្នកស្រី​​ពី​កន្លែង​ដែល​ត្រូវ​ទៅ។

អង្គការ​ណា​សា​និយាយថា ​បឹង​ម៉ា​រ៉ា​ខា​យបូ មាន​ភូមិសាស្ត្រ​ និង​អាកាសធាតុ​ពិសេស​អំណោយផល​ដល់​ព្យុះ​ រន្ទះ។

មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្នែក​ខ្លះ​នៃ​ភ្នំ​អាដេ​ស ​ព្យុះ​បង្កើត​នា​ពេល​យប់​នៅពេល ដែល​ខ្យល់​ត្រជាក់​នៅ​លើ​​ភ្នំ​ប៉ះ​ជាមួយ​ខ្យល់​ក្តៅ​ និងសំណើម​នៅលើ​បឹង៕ AFP៊/HR

រន្ទះបាញ់​នៅលើ​បឹង​ម៉ា​រ៉ា​ខាយ​បូ​ ក្បែរ​ផ្ទះ​ទ្រុឌទ្រោម​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ​នៅ​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០២១។ AFP