ក្រុង​ញូវយ៉ក​៖ ក្រុមហ៊ុន​បានប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ តារា​សម្តែង​ និង​សកម្មជន​អាកាសធាតុ​អាមេរិក​លោក លេអូណាដូ ឌីកាព្រីយោ (Leonardo DiCaprio) បាន​វិនិយោគ​លើ​ការ​​ផលិត​សាច់​បណ្ដុះ​នៅ​​មន្ទីរពិសោធន៍​ចំនួន​ ២ ​ផ្សេងគ្នា។


តួឯក​ប្រុស​រឿង​កប៉ាល់ទីតានិកលោក ឌី​កា​ព្រី​យ៉ូ​ បាន​ទិញ​ភាគហ៊ុន​ដែល​មិនបាន​បញ្ជាក់​នៅក្នុង​កសិដ្ឋាន Aleph និង Mosa Meat ដែលជា​ក្រុមហ៊ុន​ពីរ​កំពុង​អភិ​វ​ឌ្ឍ​​ផលិតផល​ប្រូតេអ៊ីន​​លូតលាស់​ពី​កោសិកា​គោ ​ជាជម្រើសក្នុង​​ទីផ្សារ​សាច់​ជំនួស​ការ​ចិញ្ចឹម​សត្វ​នៅ​កសិដ្ឋាន។


សេចក្តីប្រកាស​ព័ត៌មាន​រួម​ពី​ក្រុមហ៊ុន Aleph Farms ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីស្រាអែល​និង​ក្រុមហ៊ុន Mosa Meat ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ហូ​ឡង់​បាន​និយាយយ៉ាង​ដូច្នោះដែរ​។


តារា​សម្តែង​អាមេរិក ឡេអូណាដូ ឌីកាព្រីយោ ក្នុង​កម្មវិធីពានរង្វាន់​​អូ​ស្ការ​លើក​ទី ៩២ កាលពីថ្ងៃទី ៨ ខែ​កុម្ភៈ ​ឆ្នាំ ២០២០។ AFP


លោក ​ឌី​កា​ព្រី​យ៉ូ​ បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា៖ វិធី​មួយ​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​អាកាសធាតុ​គឺ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ស្បៀងអាហារ​របស់​យើង»។


ក្រុមហ៊ុន​ទាំង​ពីរ​បាន​​ផ្តល់ជូន​នូវ​វិធីថ្មីៗ ដើម្បី​បំពេញតម្រូវការ​សាច់គោ​ក្នុង​ពិភពលោក​ដោយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយកសិដ្ឋាន​ចិញ្ចឹមសត្វ​​​នាពេល​បច្ចុប្បន្ន។

អ្នកជំនួញ​សាច់​បណ្ដុះ​នៅមន្ទីរពិសោធន៍​​ គឺ​ជា​ការ​ដាក់ទុន​ដើម្បី​​​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ជាជាង​ការ​រំពឹង​ប្រាក់ចំណូល​ខ្ពស់ភ្លាមៗ។

ឌី​កា​ព្រី​យ៉ូ​ បាន​ទិញ​ភាគហ៊ុន​​កសិដ្ឋាន Aleph និង Mosa Meat ផ្ដោត​លើ​​​ផលិតផល​ប្រូតេអ៊ីន​សាច់សិប្បនិម្មិត។ AFP

ខណៈពេលដែល​សាច់​កែច្នៃ​ផលិត​ពី​រុក្ខជាតិ​ បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ជួបអតិថិជន​តាមបណ្ដា​ផ្សារ​ទំនើប​ព្រោងព្រាត សាច់បណ្ដុះ​នៅមន្ទីរពិសោធន៍​កំពុង​ស្ថិត​ក្នុង​​ដំណាក់កាល​ដំបូង​នៃ​ការធ្វើ​ពាណិជ្ជកម្ម។

ថ្លៃដើមនៃ​ផលិតផល​សាច់​ពីមន្ទីរពិសោធន៍​​នៅតែ​ខ្ពស់​ ហើយ​រហូតមក​ដល់ពេលនេះ​មានតែ​ប្រទេស​សិង្ហ​បុរី​ មួយ​ទេ​ដែល​បានទទួលស្គាល់ការ​លក់ដូរ​ទទួលទានប្រភេទ​សាច់​​បែបនេះ៕ AFP/HR

មក​ដល់ពេលនេះ​មានតែ​ប្រទេស​សិង្ហ​បុរី​មួយ​ទេ​ដែល​បានទទួលស្គាល់ការ​លក់ដូរ​ទទួលទានប្រភេទ​សាច់​​បែបនេះ។ AFP

តារា​សម្តែង​ និង​សកម្មជន​អាកាសធាតុ​អាមេរិក​លោក កាព្រីយោ បានធ្វើការ​វិនិយោគ​ផលិតសាច់​បណ្ដុះ​នៅ​​មន្ទីរពិសោធន៍​២​ផ្សេងគ្នា។ AFP