ក្រុងហ្សាការតា៖ ឆ្នាំព្រៃឥណ្ឌូនេស៊ីបានប្រើថ្នាំសណ្ដំនាំយកសត្វពស់ថ្លាន់ប្រវែងជាង ៩ ម៉ែត្រ ត្រឡប់ទៅវិញវិញ។
ពស់ថ្លាន់ទម្ងន់ជាង ១០០ គីឡូក្រាមនេះ ត្រូវបានប្រទះឃើញកាលពីប៉ុន្មានថ្ងៃមុននៅក្នុងភូមិមួយនៅក្រុងខាមប៉ា នៅតំបន់ផេឡាឡាវ៉ាន នៃខេត្ត Riau ដែនកោះស៊ូម៉ាត្រា។
ក្រុមអភិរក្សសត្វព្រៃបានចាប់វានៅក្នុងភូមិ ដើម្បីបង្កាគ្រោះថ្នាក់ដល់ពលរដ្ឋ មុននឹងនាំយកវាទៅលែងនៅតំបន់ព្រៃដ៏ធំនៅផេឡាឡាវ៉ាន។
ល្មូនខ្នាតធំដែលអាចលេបមនុស្សសត្វជាអាហារនេះ ត្រូវបានប្រើថ្នាំសណ្ដំនាំយកទៅព្រៃជម្រកវាវិញ។
គួររំឭកផងដែរថា កាលពីឆ្នាំ ២០១៨ មានករណីពស់ថ្លាន់ប្រវែង ៧ ម៉ែត្រលេបស្ត្រីម្នាក់នៅឥណ្ឌូនេស៊ី។
ពស់ថ្លាន់រស់នៅតំបន់ព្រៃត្រូពិកឥណ្ឌូនេស៊ីអាចលូតលាស់មានប្រវែងរហូតដល់ជាង ១០ ម៉ែត្រ។
ទោះជាករណីពស់ថ្លាន់លេបមនុស្សគឺជារឿងដ៏កម្រ ប៉ុន្តែប្រទេសដែនកោះរាប់ពាន់សម្បូរជីវចម្រុះនៅអាស៊ីមួយនេះ ធ្លាប់មានករណីគ្រោះថ្នាក់នេះកើតឡើងពីរបីដងរួចមកហើយ៕ AFP/HR