ក្រុងនីញ៉ាម៉េ​៖ អង្គុយ​នៅ​លើ​ម៉ូតូ​ដោយ​ដាក់​ដៃម្ខាង​លើ​ស្មា​មិត្ដភក្ដិស្ថិតនៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆាក​លើ​ខ្សាច់​ លោក អូម៉ា អាឡាសសាន និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា​៖ «​សំឡេង​ហ្គីតា​នេះ​ពិត​ជា​ពីរោះខ្លាំង​ណាស់​»។


នៅ​ម៉ោង៨យប់វាជា​វេលា​ចាប់ផ្ដើម​កម្មវិធី​តន្ដ្រី​នៅ​ក្រុង​អ៊ីនហ្គាលស្ថិ​នៅ​ភាគ​ខាង​ជើងប្រទេសនីហ្សេ​ដែល​រៀបចំ​កម្មវិធីបុណ្យ​​ Cure Salee រយៈ​ពេល៣​ថ្ងៃ។

លោក អាឡាសសាន គឺជា​យុវជន​ងហ្វូណានីម្នាក់ក្នុង​ចំណោម​យុវជន​រាប់​ពាន់​នាក់ដែល​មក​ចូលរួម​កម្មវិធី​រៀង​រាល់​ខែ​កញ្ញា​ដើម្បី​ប្រារឰ​ការ​អបអរ​បញ្ចប់​រដូវ​ភ្លៀង។


ក្រុម​តន្ដ្រីករ Tuareg កំពុង​ប្រគំ​នៅ​ក្នុង​ពិធីបុណ្យ Cure Saleeភាគ​ខាង​ជើង​ប្រទេស​នីហ្សេ។ ​AFP


ចំពោះ​រូប​លោកនិង​មិត្ដភក្ដិ​ក្នុង​ភូមិឱកាស​រីករាយ​ជាមួយ​តន្ដ្រី​សម្ដែង​ផ្ទាល់​ពិត​ជា​កម្រទោះបិជា​ទីក្រុង​វាល​ខ្សាច់​មួយ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​ឧទ្ទាម​ជីហាដ​ដែល​ញាំញី​តំបន់​ភាគ​ខាង​លិចនិង​ខាង​កើត​យ៉ាង​ណាក៏ដោយ។


រៀបចំ​នៅតំបន់​​ក្រៅ​ក្រុង​ ការ​ប្រារឰ​កម្មវិធី​នៅតំបន់សាហារ៉ា​បាន​ទាក់ទាញ​សមាជិក​ក្រុមកុលសម្ព័ន្ធ​ Wodaabe ជាកុលសម្ព័ន្ធនៃក្រុម Fulani និង​ក្រុម​ Tuaregs ដែល​ពួកគេ​បាន​ទៅឃ្វាល​​​សត្វចិញ្ចឹម​រហូត​ដល់​រាប់​រយ​គីឡូម៉ែត្រមក​ចូលរួម​ព្រឹត្ដិការណ៍ Cure Salee ជាឈ្មោះ​លំនាំ​តាម​ប្រភព​ទឹកក្រោម​ដីដែល​សម្បូរ​រ៉ែ​អំបិល។

យុវតីនីហ្សេ ជិះ​លា ទៅចូលរួមពិធីបុណ្យ​ប្រចាំឆ្នាំរៀបចំ​ឡើង​ក្នុង​ខែ​កញ្ញា។ AFP

ក្រុម​តន្ដ្រីករ​ហ្គីតាអេឡិចត្រូនិក​ បាន​ចូលខ្លួន​មក​សម្ដែងហើយ​នៅ​ពេលរសៀល​ ពន្លឺភ្លើង​ពណ៌​ចាប់ផ្ដើមបំភ្លឺ​ពេល​រាត្រី។

អាឡាសសានវ័យ១៨​ឆ្នាំបាន​និយាយថា​៖ «​មែនហើយវា​ពិតជា​ល្អ។ពេញ​មួយ​ឆ្នាំយើង​នៅតែ​ក្នុង​ព្រៃ។ដូច្នេះ​នៅ​ក្នុង​ពិធី​បុណ្យ La Cure Salee ក្រុម​អ្នក​គង្វាល​សត្វ​មក​ជួប​ជុំគ្នា​ជប់លៀង​ម្ដង​»។

មិត្ដភក្ដិ​ម្នាក់​ទៀតបាន​និយាយ​ថា៖ «​បន្ទាបមក យើង​ក៏​នឹងសម្លឹងរក​ភរិយា​អនាគត​របស់​យើង​ផង​ដែរ»៕ AFP/HR

អ្នកចូលរួមកម្មវិធី​តន្ដ្រី​នៅ​ក្រុង​អ៊ីនហ្គាលស្ថិ​នៅ​ភាគ​ខាង​ជើងប្រទេសនីហ្សេ​​។ AFP