​ភ្នំពេញៈ សម្រាប់​ពិភព​ប្រកួតប្រជែង​រាជិនី​​សម្រស់​ប្រចាំឆ្នាំ​ ២០២១ នេះ អាច​និយាយបានថា កញ្ញា ជា ចា​រ៉ានី គឺជា​បេ​ក្ខ​នារី​ទី​៤ ដែល​នាំ​សំណាងល្អ និង​ជា​កិត្តិយស​ល្បី​ជាទី​មោទនៈ​នៃ​ទឹកដី​ខេត្តបាត់ដំបង នៅក្នុង​តំណែង​កញ្ញាឯក​អន្តរជាតិ​កម្ពុជា​ឆ្នាំ​ ២០២១​។ ខណៈ​អ្នក​ទី​១ កញ្ញា សុក សា​រិ​តុលា ជា​ម្ចាស់​មកុដ Miss Wisdom Cambodia 2021 អ្នក​ទី​២ កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា ជា​ម្ចាស់​មកុដ Miss Grand Cambodia 2021 និង​អ្នក​ទី​៣ កញ្ញា ម៉ៅ រស្មី ជា​ម្ចាស់​មកុដ Miss Tourism Cambodia 2021​។​


​ជាមួយនឹង​រូប​សម្ផស្ស ស្រស់​សោភា មាន​វ័យ ២៦​ ឆ្នាំ មាន​កម្ពស់ ១,៦៥ ម៉ែត្រ ទម្ងន់ ៤៦ គីឡូ និង​មាន​ទំហំ​ដងខ្លួន​ទាំងបី ៣២/២៦/៣៤ ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​កម្រិត​ម​ត្តេ​យ្យ និង​បឋម នៅ​សាលា​អន្តរជាតិ​យូ​អេស​អេ កាលពី​នៅ​ខេត្តបាត់ដំបង កញ្ញា ជា ចា​រ៉ានី បាន​ក្លាយជា​កញ្ញាឯក​អន្តរជាតិ​កម្ពុជា​ឆ្នាំ ​២០២១ (Miss International Cambodia 2021) ក្នុង​កម្មវិធី​កញ្ញាឯក​កម្ពុជា​ប្រចាំឆ្នាំ ​២០២១ ដើម្បី​ជ្រើសរើស​ម្ចាស់​មកុដ​ទាំង​ ៣ កន្លងមក​ថ្មីៗ​នោះ​។​


​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​ប្រ​កូត​រក​កញ្ញាឯក​កម្ពុជា​​ប្រចាំឆ្នាំ​ ២០២១ (Miss Cambodia 2021) ដើម្បី​ជ្រើស​ម្ចាស់​​មកុដ​ទាំង ៣ ​ដោយ​ជា​លទ្ធផល​ គឺ​កញ្ញា​ឯកទេស​​ចរណ៍​កម្ពុជា ឆ្នាំ​ ២០២១ បាន​ទៅលើ​កញ្ញា ម៉ៅ រស្មី មកពី​ខេត្ត​បាត់ដំបង ហើយ​កញ្ញាឯក​អន្តរ​ជាតិ​កម្ពុជា​ឆ្នាំ​ ២០២១ គឺជា​កញ្ញា ជា ចា​រ៉ានី ខ្លួនឯង ក៏​មកពី​ខេត្តបាត់ដំបង និង​កញ្ញាឯក​ភពផែនដី​ឆ្នាំ ​២០២១ បាន​លើក​ញ្ញា ដាំ សុភ័ក្ត្រ​ស៊ីន​​ឌី វ័យ ២៦ ឆ្នាំ មកពី​ខេត្តពោធិ៍សាត់​។​


​ស្រី​ស្អាត​បច្ចុប្បន្ន​ជា​ជយលាភី​កញ្ញាឯក​អន្តរជាតិ​​កម្ពុជា​ប្រចាំឆ្នាំ ២០២១ ដែល បានបញ្ចប់​​ការសិក្សា​​កម្រិត​បរិ​ញ្ញា​ប​ត្រ​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ និង​អតីត​ជា​ជយលាភី​រង​ ទី​១ ក្នុង​កម្មវិធី​ «​ធីតា​ឯក​សង្ក្រាន្ត​» រដូវ​កាល​ទី​២ ផងដែរ​។​


​កញ្ញា ជា ចា​រ៉ានី បង្ហើបពី​អារម្មណ៍​រីករាយ​ផ្ទាល់ខ្លួន និង​ការតាំង​ចិត្ត​សម្រាប់​ប្រកួត​អន្តរ​ជាតិនា​ឆ្នាំ ​២០២២ ​ថា​៖ «​នាង​ខ្ញុំ​ពិតជា​សប្បាយរីករាយ និង​រំភើប​ក្រៃលែង ជាពិសេស​នោះ មិន​នឹកស្មានថា ខ្ញុំ​អាច​ទទួលបាន​នូវ​ជោគជ័យ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​។ នាង​ខ្ញុំ​អាចនិយាយបាន ២ ភាសា​ គឺជា​ភាសា​ខ្មែរ និង​ភាសា​អង់​​គ្លេ​ស​។ ខ្ញុំ​នឹងចូលរួម​ជា​តំណាងឱ្យ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ​ ២០២២ ខាងមុខនេះ​នៅ​ឯ​ប្រទេស​ជប៉ុន​៕