ក្រុង​ប៉ារីស​៖ អង្គការ​ស្ត្រី​និយម​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ខ្លួន​កំពុង​ប្តឹង​អ្នក​ផ្សព្វផ្សាយ​ការប្រឡង​បវរកញ្ញា​បារាំង​នៅ​តុលាការ​ការងារ​ ដោយ​ចោទថា​ ពួកគេ​ប្រើ​លក្ខណៈ​វិនិច្ឆ័យបែប​​រើសអើង​ដើម្បី​ជ្រើសរើសបេក្ខភាពចូលប្រកួត។


ក្រុម Osez le feminisme (ហ៊ាន​ក្លាយជា​ស្ត្រី​និយម) រួមជាមួយ​បេ​ក្ខ​នារី​ ដែល​បរាជ័យ​ចំនួន ៣ នាក់​បាន​និយាយថា ​ពួកគេ​កំពុង​ផ្តោតលើ​ក្រុមហ៊ុន​បវរកញ្ញា​បារាំង​ក៏ដូចជា​ផលិតកម្ម​ Endemol ដែល​ធ្វើឱ្យ​កម្មវិធី​ទូរទស្សន៍​​​ប្រចាំឆ្នាំ​ចាក់​បញ្ចាំង​នៅលើ​ TF1។


ដើមបណ្តឹង​ជំទាស់​ថា​ ក្រុមហ៊ុន​ទាំងនោះ​កំពុង​រំលោភច្បាប់​ការងារ​របស់​បារាំង​ដោយមាន​លក្ខណៈវិនិច្ឆ័យ​ជ្រើសរើសបែប​រើសអើង​ ដោយ​តម្រូវឱ្យ​នារី​ដែលមាន​សម្រស់​ខ្ពស់ជាង ១,៧០ ម៉ែត្រ ​នៅ​លីវ​ និង​ជា «និមិត្តរូប​​នៃ​ភាពស្រស់ស្អាត»។


អ្នកចូលរួម​ប្រកួតប្រជែង​សម្តែង​នៅលើ​ឆាក​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​បារាំង​ឆ្នាំ ២០២១។ AFP


លោកស្រី Violaine De Filippis-Abate មេធាវី​របស់​ក្រុមហ៊ុន Osez le feminisme បាន​ប្រាប់ AFP ថា​ ក្រមការងារ​របស់​បារាំង​ហាមឃាត់​ក្រុមហ៊ុន​មិនឱ្យ​រើសអើង​ដោយ​ផ្អែកលើ «សីលធម៌​ អាយុ​ ឋានៈ​ គ្រួសារ​ ឬ​រូបរាងកាយ»។


សំណុំរឿង​ដែល​ត្រូវបាន​ប្តឹង​នៅ​តុលាការ​ការងារ​នៅ​ជាយក្រុង​ប៉ារីស​នៃ​ទីក្រុង Bobigny នឹង​ពឹង​ផ្អែកលើ​ថា​តើ​ចៅក្រម​​ទទួលស្គាល់​បេ​ក្ខ​នារី​បវរកញ្ញា​បា​រាំងជា​និយោជិត​របស់​អ្នករៀបចំ​ និង​ក្រុមហ៊ុន​ទូរទស្សន៍។

អ្នកចូលរួម​ប្រកួតប្រជែង​មិន​ចុះហត្ថលេខា​លើ​កិច្ចសន្យាការងារ​ទេ ​ប៉ុន្តែ​ភាគី​ដើមបណ្តឹង​ចង្អុល​ទៅ​សាលក្រម​គាំទ្រ​​ក្នុង​ឆ្នាំ ២០១៣ នៅពេលដែល​អតីត​បេ​ក្ខ​នារី​ម្នាក់​នៅលើ​កម្មវិធី Mister France ក៏បាន​ប្តឹង​ដោយ​ហេតុផល​ដូចគ្នា។

ក្រុមហ៊ុន​បវរកញ្ញា​បារាំង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅពេល​ទាក់ទង​ដោយទីភ្នាក់ងារព័ត៌មាន AFP៕ AFP

បេក្ខនារី​ក្នុង​ការប្រកួតបវរកញ្ញាបារាំង​នៅភាគ​ខាងលិច​ប្រទេសថ្ងៃទី ១៩ ខែធ្នូ​ ឆ្នាំ ២០២០។ AFP